![]() |
MENU
|

រាជធានីភ្នំពេញ ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំម៉ាក Baja និងម៉ូតូហុដា ឌ្រីម សេ១២៥ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ គង់ ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជិះម៉ូតូម្នាក់ឯង ម៉ាក Baja ពណ៌ទឹកប្រាក់លាយស ពាក់ស្លាកលេខ ភ្នំពេញ 1AG-7647 និងឈ្មោះ វ៉េ ផល ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្ក្រងទី២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ស្លាប់) ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FD-0469 និងគ្នាម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតធំម៉ាក Baja តាមបណ្ដោយផ្លូវលំយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូហុងដាឌ្រីម សេ១២៥ ជិះគ្នា២នាក់យ៉ាងលឿនដូចគ្នាក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាសទិសគ្នា) ខណៈជិតដល់កន្លែងកើតហេតុ ម៉ូតូធំបានព្យាយាមវ៉ារថយន្ត១គ្រឿងចូលទៅផ្លូវម្ខាងទៀតក៏បានបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យស្លាប់២នាក់ភ្លាមៗ និងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយជំនាញ ចុះវាស់វែងអូសយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Baja ពន្លះគ្នាជាមួយសង់ឌ្រីមពីមុខពេញទំហឹង ,ក់ របួសធ្ងន់ម្នាក់ ន...Baja ពន្លះគ្នាជាមួយសង់ឌ្រីមពីមុខពេញទំហឹង ,ក់ របួសធ្ងន់ម្នាក់ នៅផ្លូវដីថ្មីព័ត៏អំអិត http://vokc.org/article/80
Posted by VOKC News on Sunday, January 17, 2016


