MENU
ទុស្សេចរន្តអគ្គីសនី បង្កជាអណ្តាតភ្លើងឆាបឆេះតូបលក់សំលៀកបំពាក់ ហ្មត់អស់៤តូប នៅផ្សារឯករាជ្យ៣ ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៨ មករា ២០១៦, ០៨:៣១ | ៥៣៥ ដង | ចុចបញ្ចេញមតិ (០)

          រាជធានីភ្នំពេញ ៖ តូបលក់សម្លៀកបំពាក់តូចៗ ចំនួន ៤តូបដែលសង់ឡើងពីដែក សង់ជាប់ៗគ្នា នៅក្នុងផ្សារឯករាជ្យ៣ មានទីតាំងតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងក្រុមទី២ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះអស់ហ្មត់គ្មានសល់ កាលពីវេលាម៉ោង ៦ និង ១៥នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ដោយសារទុស្សេចរន្តអគ្គីសនី ។តូចដែលត្រូវអគ្គីភ័យឆាបឆេះ មានតូបលេខ ៣៥  ៣៦  ៣៧  និង លេខ៣៨  ដែលតូបទាំង៤ សង់ឡើងជាប់ៗគ្នា ជាតូបលក់សម្លៀកបំពាក់បុរសនារីទូទៅ  និងមានកម្មសិទ្ធចំនួន ២ម្ចាស់ ដែលជាបងប្អូនបង្កើតនិងគ្នា ។

ប្រភពព័ត៌មានពីអាជីវករនៅផ្សារឯករាជ្យខាងលើ បានរៀបរាប់អោយដឹងថា ដំបូងឡើយ គេសង្គេតឃើញមានផ្សែងហុយខ្មួរខ្មាញ់ចេញពីតូចលេខ ៣៧ នៅវេលាម៉ោង ប្រមាណ ៦ និង ០០នាទី ដែលជាថេរវេលា ដែលអាជីវករគ្រប់គ្នា មិនទាន់បើកទ្វារអាជីវកម្មផងនោះ ។ ប្រភពដដែលបន្តថា ក្រោយមានផ្សែងហុយខ្មួរខ្មាញ់ហើយនោះ ស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅរតែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់អាជីវករដែលលក់ដូរក្បែរនោះ ភ័យស្លន់ នាំគ្នារត់ជាន់ជើងគ្នាប្រសាច ស្រវាទៅយកទឹក និងបំពង់ពន្លត់អគ្គីភ័យ មកបាញ់ និងជះ ពន្លត់អណ្តាតភ្លើង ប៉ុន្តែគ្មានលទ្ធិផល ទើបធ្វើការរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន អោយចុះអន្តរាគមន៍ ។ ភ្លាមៗនោះ រថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿង ក្នុងនោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៥គ្រឿង និង របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ១គ្រឿង បានចុះអន្តរាគមន៍ បាញ់ពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញភ្លាមៗផងដែរ មិនបណ្តាលអោយមានការឆាបឆេះរាលដាលដល់តូប ដទៃទៀតដែលនៅក្បែរនោះ ។ ប៉ុន្តែក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តទឹកអស់តែ ៥គ្រឿងប៉ុណ្ណោះ ដោយប្រើប្រាស់ពេលវេលាជាងកន្លះម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ១០០ភាគរយ ។

សូមបញ្ជាក់ថា ក្នុងគ្រោះអគ្គីភ័យខាងលើនេះដែរ គឺបណ្តាលអោយតូបទាំង៤ ត្រូវឆាបឆេះហ្មត់ទាំងស្រុង ក្នុងនោះដែរទ្រព្យសម្បត្តិមួយចំនួន ដូចជា សម្លៀកបំពាក់ តុ ទូ កៅអីជាដើម ក៏ត្រូវអណ្តាតភ្លើងដុតបំផ្លាញអស់គ្មានសល់ផងដែរ ។ សមត្ថកិច្ចជំនាញអោយដឹងថា ក្រោយការធ្វើកោសល្យវិច្ច័យរួចមក ការឆាបឆេះខាងលើ គឺបណ្តាលមកពីទុស្សេចរន្តអគ្គីសនី ទើបបង្កអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តងទៅ ។

សូមបញ្ជាក់បន្ថែមថា ករណីគ្រោះអគ្គីភ័យខាងលើនេះ គឺជាករណីលើកដំបូងគេបង្អស់ហើយ សម្រាប់ដើមឆ្នាំ ២០១៦  ដែលជាការឆាបឆេះតែទ្រព្យសម្បត្តិតែមិនបានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួស ឬ ស្លាប់ឡើយ ក្នុងភ្លុកភ្លើងឡើយ ៕

ទុស្សេចរន្តអគ្គីសនី បង្កជាអណ្តាតភ្លើងឆាបឆេះតូបលក់សំលៀកបំពាក់ ហ...

ទុស្សេចរន្តអគ្គីសនី បង្កជាអណ្តាតភ្លើងឆាបឆេះតូបលក់សំលៀកបំពាក់ ហ្មត់អស់៤តូប នៅផ្សារឯករាជ្យ៣http://vokc.org/article/75

Posted by VOKC News on Sunday, January 17, 2016
Tags:
  • អគ្គីសនី
  • ភ្លើងឆាបឆេះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥