MENU
នាយឧត្តមសេនីយ៍ សៅ សុខា កោះប្រជុំសមាជិក ដាក់វិធានការបង្រ្កាបបទល្មើសព្រៃឈើ នៅថ្ងៃចន្ទ ស្អែកនេះ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១៧ មករា ២០១៦, ១២:៥៧ | ១,២១១ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទើបនឹងតែងតាំងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ នឹងកោះប្រជុំសមាជិករបស់ខ្លួនជាលើកដំបូងនៅថ្ងៃចន្ទ ទី១៨ ខែមករា ស្អែកនេះ ដើម្បីដាក់ចេញនូវវិ ធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរួមគ្នាបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេសជំនួញឈើទៅប្រទេសវៀតណាម។ សម្តេចតេ ជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន លោក ឆេង គឹម ស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោក ផៃ ប៊ុនឈឿន តំណាងក្រសួ ងបរិស្ថាន រួមនិងអភិបាលខត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ជាសមាជិក។

ក្រោយការដាក់ចេញបទបញ្ជារបស់នាយករដ្ឋមន្រ្តី គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចនៅក្នុងតំបន់សម្បូរបទល្មើសព្រៃឈើ បានចុះទៅបង្រ្កាបយ៉ាងសស្រាក់សស្រាំ និងរឹបអូសឈើបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

Tags:
  • សៅ សុខា
  • បង្រ្កាប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥