MENU
ក្លឹបបាល់ទាត់ចិនក្លាយជាក្លឹបមានតម្លៃថ្លៃជាងគេលើពិភពលោក ពោលគឺថ្លៃជាងក្លឹប Real Madrid និង Barcelona ទៅទៀត
កីឡា | ថ្ងៃព្រហស្បតិ៍ ទី១០ មីនា ២០១៦, ១៤:១៣ | ៦,៩៤៦ ដង | ចុចបញ្ចេញមតិ (០)

ភ្នាក់ងារសារព័ត៌មានស៊ិនហ៊ួរបស់ចិន​បានអះអាងថា បច្ចុប្បន្ននេះ ក្លឹបបាល់ទាត់ចិន Guangzhou Evergrande គឺជាក្លឹបដែលមានតម្លៃថ្លៃជាងគេលើពិភពលោក តាមរយៈការជួញដូរភាគហ៊ុន​ក្នុងទីផ្សារភាគហ៊ុនរបស់ចិន។

ក្រោយពីបានចុះបញ្ជីនៅលើផ្សារភាគហ៊ុនចិន (NEEQ) កាលពីខែវិច្ឆិកា ការជួញដូរភាគហ៊ុនដំបូងត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារ ដែលមានទឹកប្រាក់សរុប ៣.៣៥ ពាន់លានដុល្លា។

កាលពីឆ្នាំ ២០១៥ ទស្សនាវដ្តី Forbes បានដាក់ឈ្មោះអោយក្លឹប Real Madrid ជាក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ដែលមានតម្លៃ ៣.២៦ ពាន់លានដុល្លា ខណៈក្លឹប Barcelona ឈរក្នុងលំដាប់ទីបួនមានតម្លៃ ៣.១៦ ពាន់លានដុល្លា និងក្លឹប Manchester United ឈរក្នុងលំដាប់ទី៥ ដែលមានតម្លៃ ៣.១ ពាន់លានដុល្លា។

ភ្នាក់ងារសារព័ត៌មានស៊ិនហ៊ួបានអះអាងថា៖

ភាគហ៊ុនរបស់ក្លឹប Evergrande មានតម្លៃ ៥៥យ័ន ឬ ៨.៥ដុល្លា ក្នុង១ភាគហ៊ុន ដែលបានលក់អស់ ៣៥,០០០ ភាគហ៊ុន ស្មើរនឹង ១.៩៨ លានយ័ន ឬ ៣សែនដុល្លា ក្នុងការដាក់អោយជួញដូរលើកដំបូង ក្រោយពីបានចុះបញ្ជីភាគហ៊ុននៅខែវិច្ឆិកា ២០១៥ ក្នុងផ្សារភាគហ៊ុនចិន NEEQ ។ ក្នុងតម្លៃនេះ តម្លៃទីផ្សារភាគហ៊ុនរបស់ក្លឹប Evergrande មានតម្លៃ ២១.៨ ពាន់លានយ័ន ឬ ៣.៣៥ ពាន់លានដុល្លា ដែលមានភាគហ៊ុនសរុបចំនួន ៣៩៦.៧៣ លាន ភាគហ៊ុន។

គួរបញ្ជាក់ថា នៅដើមខែកុម្ភៈនេះ ក្លឹប Evergrande ដែលជាជើងឯកក្នុងលីគកំពូលរបស់ចិន និងជាជើងឯកពាន AFC Champions League ប្រចាំឆ្នាំ ២០១៥ បានទិញកីឡាករ Jackson Martinez ពីក្លឹប Atletico Madrid ក្នុងតម្លៃខ្លួន ៤២លានអ៊ឺរ៉ូ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ goal.com

Tags:
  • Evergrande
  • ក្លឹបបាល់ទាត់
  • Real Madrid
  • Barcelona
  • ថ្លៃជាងគេលើពិភពលោក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥