MENU
លេចធ្លោក្នុងពានមិនអាជីព Khmer Real Estate League 2017
កីឡា | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៤:០៣ | ៣៩៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បន្ទាប់ពីក្រុមចំណូលថ្មី Blue Dragon បានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយយកឈ្នះគូប្រកួតជាបន្តបន្ទាប់ នោះលោក គីម ហ៊ាង  អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពានបានកោតសសើរលើក្រុមចំណូលថ្មី Blue Dragon ក្ដែងៗ ថាពិតជាខ្លាំងមែនមិនសសើរមិនបាន។

ក្រុមចំណូលថ្មី Blue Dragon បានបន្ថែម ៣ពិន្ទុក្នុងពានមិនអាជីព Khmer Real Estate League 2017(KRE-League) ម្ដងទៀត ក្រោយយកឈ្នះ ក្រុមបាយ័នដោយលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យទី ២១ កន្លងទៅ ដែលជ័យជម្នះនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ក្រុមផ្សេងទៀត រហូតធ្វើឲ្យក្រុមខ្លះកើតក្ដីបារម្ភក្នុងការស្វែងរកកៅអី ៤ក្រុមចុងក្រោយទៀតផង ។

លោក គីម ហ៊ាង  បានមានប្រសាសន៍ថា Blue Dragon ពិតជាខ្លាំងមែន ដោយបានឈ្នៈទាំង Bayon, Anvayar និង ក្រុមខ្លាំងៗជាច្រើនទៀត! តែទោះជាយ៉ាងណា នៅពេលជូបក្រុម Blue Dragon ខ្សែប្រយុទ្ឋលេខ១០ របស់ក្រុម Khmer United FC អាចនឹងបង្ហាញខ្លួន ។

ខ្សែប្រយុទ្ធលេខ១០ John Botioba  ជាកីឡាករបរទេស មកពីប្រទេសកាមេរ៉ូន ជាខ្សែប្រយុទ្ធ ដ៍មុតស្រួចរបស់ក្រុម  Khmer United FC ដែលជាក្រុមរបស់ លោក គីម ហ៊ាង ផ្ទាល់  ។ ឆ្លងកាត់ការប្រកួត ៩សប្ដាហ៍កន្លងទៅ ពេលនេះក្រុម Blue Dragon កំពុងឈរលេខរៀងទី២ ប៉ុន្ដែមាន ២២ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Khmer United ដែរ បន្ទាប់ពីបញ្ចប់ការប្រកួត ៩លើកឈ្នះ ៧ ស្មើ១ និងចាញ់១ ក្នុងនោះប្រកួតចុងក្រោយរបស់ក្រុម Khmer United បានយកឈ្នះក្រុម Goodhill ដោយលទ្ធផល ១-០ ។

ជាមួយគ្នានេះដែល លោក ព្រាប សុខនិស្ស័យ ថ្នាក់ដឹកនាំក្រុមនិស្ស័យ បានលើកឡើងថា៖ រដូវកាលថ្មីនៃពាន KRE-League 2017 នេះ ពិតជាមានការប្រកួតប្រជែងខ្លាំង ដោយសារមានក្រុមខ្លាំងៗជាច្រើនចូលរួម ពិសេសគឺក្រុមចាស់វស្សា Khmer United និងក្រុមចំណូលថ្មី Blue Dragon ។

លោកបន្ដថា៖ ខ្លួនពិតជាមានការព្រួយបារម្ភចំពោះក្រុម Blue Dragon ដែលពុំទាន់ជួប ព្រោះក្រុមនេះពិតជាខ្លាំង តែយ៉ាងលោកនឹងព្យាយាមជំរុញកូនក្រុមធ្វើឲ្យបានល្អ ដើម្បីរក្សាកៅអី ៤ក្រុមចុងក្រោយរបស់ខ្លួន ៕ដោយ បូរិន

                                                                                                                       

 

                                 

Tags:
  • លេចធ្លោ
  • អាជីព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥