MENU
នគរបាលនាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា ចាប់ខ្លួនជនជាតិអាមេរិកម្នាក់បញ្ជូនទៅ តុលាការពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្ត៍
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៤៦ | ៦១៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃទី២៦ ឧសភា ២០១៧សមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនបុរសជនជាតិអាមេរិកម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធពីករពី គំរាមកំហែងហែកកេរ្ត៍ ។

ជនជាប់សង្ស័យឈ្មោះ MARK ALAN UANDEW ATER ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាអ្នកជំនួញនិងបានចូលមកស្នាក់នៅប្រទេសកម្ពុជាមួយរយៈ ។ តាមប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងថា អង្គហេតុនៃការឃាត់ខ្លួនជនជាតិអាមេរិកម្នាក់នោះកាលពីថ្ងៃទី១៨ ឧសភា ២០១៧ ជនសង្ស័យបានផ្ញើសារអេឡិចត្រូនិចជាភាសារអង់គ្លេសទៅមិត្តភ័ក្រម្នាក់ដោយគំរាមទារប្រាក់ចំនួន១០ ០០០ ដុល្លារអាមេរិក ។

ប្រភពបន្តទៀតថា ជនសង្ស័យបានផ្ញើសារចូលទៅមិត្តភ័ក្រនោះចំនួន៥លើកក្នុង១លើកៗគេទារ ២ ០០០ដុល្លារដោយគំរាមថាបើមិនឲ្យទេគេ និងប្រាប់ទៅប្រពន្ធអ្នកឯង(មិត្តភ័ក្រ)នៅប្រទេសវៀតណាមថា អ្នកឯងមានស្រីនៅស្រុកខ្មែរ ។ បន្ទាប់ពីមានការគំរាមចំនួន៥លើកដដែលៗនោះ ជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា ក្រសួងមហាផ្ទៃឲ្យជួយចាត់ការលើជនខិលខូចនេះ ។

ដូច្នោះហើយបានជាសមត្តកិច្ចធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅភោជនីដ្ឋានគិរីរម្យ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។ សំណុំរឿងនេះត្រូវបានស្ថិតនៅដៃលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងធ្វើការសាកសួរ ៕

Tags:
  • នគរបាល
  • នាយកដ្ឋាន
  • បច្ចេកវិទ្យា
  • ចាប់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥