MENU
ផ្លូវប៉េតុងជាង៥០០ម៉ែត្រ រងការខូចខាតទាំងស្រុងជាង១ឆ្នាំហើយ ប្រជាពលរដ្ឋស្នើរអោយអាជ្ញាធរចុះពិនិត្រនិង ជួសជុលជូនផង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៩ កញ្ញា ២០១៦, ១៥:៥៤ | ៨៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖  កំណាត់ផ្លូវប៉េតុងប្រមាណជាជាង ៥០០ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវសេះស ចំងាយពីផ្លូវវេងស្រេងប្រមាណ២០ម៉ែត្រ ក្នុងភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវរងការខូចខាតទាំងស្រុង ដោយផ្លូវមានលក្ខណៈ ចង្ហុកធំៗ ពោរពេញទៅដោយទឹកភក់ចិញ្ច្រាំ មើលទៅដូចជាផ្ទៃបឹងបួរ បង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើដំណើរទៅវិញទៅមកទូទៅរបស់ប្រជាជននិងជាពិសេសអ្នករស់នៅនិងប្រកបរបររកស៊ីប្របអមសងខាងផ្លូវមួយខ្សែនេះតែម្តង ។

អ្នកស្រុករស់នៅតំបន់ខាងលើអោយដឹងថា ផ្លូវនេះត្រូវខូចខាតមកអស់រយៈពេលជាង ១ឆ្នាំមកហើយពុំដែលឃើញមានអាជ្ញាធរមកធ្វើសោះ ។ អ្នកស្រុកដដែលបន្តថា កាលពី១ឆ្នាំមុនគេឃើញមានក្រុមអាជ្ញាធរចុះមកចាក់ថ្មគ្រួសម្តង ប៉ុន្តែគ្រាន់តែចាក់កុំអោយមានចង្ហុកនិងភក់តែប៉ុណ្ណោះ ។ មិនបានប៉ុន្មានផងការជួសជុលនោះក៏ត្រូវបានផ្អាកតាំងពីពេលនោះ រហូតមកទល់នឹងបច្ចុប្បន្នបន្សល់ទុកតែផ្លូវ ដែលមានចង្ហុកធំៗ ស្ទើរលិចម៉ូតូបាត់និងទឹកត្រូវដក់ជាប់ក្នុងនោះគ្មានកន្លែងសម្រាប់បង្ហូរចេញ ។

ក្រុមប្រជាពលរដ្ឋដដែលបន្តថាពួកគាត់ពិតជាពិបាករស់នៅ ជាមួយហ្នឹងស្ថានភាពផ្លូវបែបនេះណាស់ពិបាកដែលពេលចេញដំណើរទៅធ្វើការ កូនត្រូវទៅរៀនសូត្រ និងទៅណាមកណាជាដើមពោលត្រូវឆ្លងកាត់ទឹករាល់ថ្ងៃតែម្តង។ ដោយឡែកប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររកស៊ីតាមដងផ្លូវខាងលើវិញត្អូញត្អែរសឹងតែលែងចង់រកស៊ីទៀតហើយ ព្រោះគ្មានម៉ូយ ឬអតិថិជនម្នាក់មកទិញ ឬជាវទំនិញទៀតឡើយបើស្ថានភាពផ្លូវបែបនេះគ្មាននណារគេចង់មកនោះទេ ។

ក្នុងនោះដែរអ្នកដំណើរដែលឆ្លងកាត់ទីនោះក៏បានមានការថ្នាំងថ្នាក់ជាខ្លាំងផងដែរព្រោះពិបាកពេលធ្វើដំណើរទៅវិញទៅមកមានពេលខ្លះ ទឹកលិចម៉ូតូរហូតត្រូវរលត់ម៉ាស៊ីន បណ្តើររហូតដល់ផ្ទះក៏មានដែរ ។

មន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានថ្លែងប្រាប់ថា ថ្នាក់សង្កាត់បានធ្វើរបាយការណ៍ស្តីពីបាតុភាពខាងលើទៅ កាន់ថ្នាក់ខណ្ឌអស់ហើយហើយកន្លងមកលោកអភិបាលខណ្ឌ ក៏ធ្លាប់ចុះមកត្រួតពិនិត្រមើលដោយផ្ទាល់ផងដែរ ប៉ុន្តែចំពោះការសម្រេចជួសជុល ឬ ស្ថាបនាយ៉ាងណានោះថ្នាក់សង្កាត់ពុំមានលទ្ធិភាពធ្វើឡើយស៊ីសងតែថ្នាក់លើប៉ុណ្ណោះ។ ជុំវិញបាតុភាពដដែលនេះលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយ នារសៀលថ្ងៃទី១៩ កញ្ញា នេះ ៕ អត្ថបទលីហេង                                    

Tags:
  • ផ្លូវប៉េតុង
  • រងការខូចខាត
  • ំអាជ្ញាធរ
  • ប្រជាពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥