MENU
ឧទ្ធម្ភាគច័ក្រយោធាតួគី ទាក់ខ្សែភ្លើងទាហាន១៣នាក់ស្លាប់
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១៣:០០ | ៤៤៣ ដង | ចុចបញ្ចេញមតិ (០)

ទាហានតួគី​១៣នាក់នៅលើឧទ្ធម្ភាគច័ក្រ​ បានស្លាប់​ក្រោយពេល ហោះហើរទាក់នឹងខ្សែភ្លើង​នៅជិតព្រំដែនជាប់ប្រទេសអីរ៉ាក់។

ឧទ្ធម្ភាគច័ក្រយោធាប្រភេទ AS532 Cougar របស់កម្លាំងទាហានតួគី​បានហោះទាក់ខ្សែភ្លើង  មានកម្លាំងភ្លើងខ្លាំង មុនពេលធ្លាក់ចុះដី ស្ថិនៅខេត្ត  Sirnak ។​ហេតុការគ្រោះ​ថ្នាក់ខាង​លើកើតឡើង ក្រោយពេល​២នាទី​ដែលឧទ្ធម្ភាគច័ក្រខាងលើធ្វើការហោះហើរចេញ​ពីទីតាំងនៅតំបន់​ Senoba

ឧទ្ធម្ភាគច័ក្រ AS532 Cougar ដឹកមន្ត្រីយោធា​១០រូប​និងទាហាន ។លទ្ធផលស្រាយជ្រាវ ជាបឋមបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យ មន្ត្រីនិងទាហាន​១៣នាក់ស្លាប់ រួមទាំងអ្នកបើកបរផងដែរ។

ឧត្តមសេនី  Hulusi Akar មេបញ្ចាការកងទ័ពតួគី បានទៅកាន់កន្លែងគ្រោះថ្នាក់​ឧទ្ធម្ភាគច័ក្រខាង​លើ​ដើម្បីត្រួតពិនិត្យស្ថានភាព។មូលហេតុ ពិតប្រាកដបណ្តាលឲ្យ ឧទ្ធម្ភាគច័ក្រ ហោះទាក់ខ្សែភ្លើងកំពុងតែស្រាវជ្រាវបញ្ចាក់ឲ្យច្បាស់។

កាលពីខែមីនាកន្លងមក  មនុស្ស​៧នាក់ស្លាប់ ក្នុងនោះមានជនជាតិរុស្ស៊ី​៤នាក់ ក្រោយពេលឧទ្ធម្ភាគច័ក្រមួយគ្រឿងហោះបុកបង្កោល អង់ទែន ទូរទស្ស មួយក្នុងទីក្រុង  Istanbul ​ប្រទេសតួគីផងដែរ។

បច្ចុប្បន្នកម្លាំងទាហានតួគី​កំពុងតែចូលរួមយ៉ាង សកម្មនៅក្នុងសង្គ្រាមវាយប្រហារ ទៅលើក្រុមជនជាតិឃឺត​ស្ថិតនៅតំបន់ភ្នុំ ក្នុងខេត្ត​sirnak ​ជាប់ព្រំដែនប្រទេសអីរ៉ាក់និងស៊ីរី៕

 

 

Tags:
  • ឧទ្ធម្ភាគច័ក្រ
  • យោធា
  • ទាក់ខ្សែភ្លើង
  • ទាហាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥