MENU
អាមេរិកបង្កើនទាំងអាវុធនិងទាហាន ដើម្បីគ្រប់គ្រងមហាអំណាចពិភពលោក បានយូអង្វែង
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៣ មីនា ២០១៧, ០៩:៥៨ | ៦៨១ ដង | ចុចបញ្ចេញមតិ (០)

ក្រោយពេលអាមេរិកបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិបន្ថែម៥៤ពាន់លានដុល្លារ នឹងផលិតនាវាផ្ទុកយន្តហោះបន្ថែម នឹងបង្កើនឃ្លាំងអាវុធ ។នៅពេលនេះ អាមេរិកបានបន្ថែមទាហាន​ប្រមាន២៨.០០០នាក់ទៀត ។

តាមគម្រោង នៅថ្ងៃទី​៣០ខែ កញ្ញាខាងមុខ ​អាមេរិកនឹងបង្កើនចំនួនទាហានបន្ថែម២៨ពាន់នាក់ទៀត ធ្វើឲ្យកម្លាំងទាហានអាមេរិកកើនឡើងជាង១លាននាក់។នៅពេលនេះអាមេរិកចាប់ផ្តើម ជ្រើសរើស កម្លាំងទាហានបន្ថែម​ ​សម្រាប់ ពង្រឹងវិស័យការពារជាតិ​សាកសមជាប្រទេសមហាអំណាចទីមួយ នៅលើពិភពលោក។ នៅពេលខាងមុខកម្លាំងទាហានអាមេរិក មានរហូតដល់ ទៅ ១.០១៨.០០០នាក់  ក្រោយការជ្រើសរើសបន្ថែម។

សកម្មភាពខាងលើរបស់អាមេរិក​ នឹងធ្វើឲ្យប្រទេសដទៃទៀត ដូចជារុស្ស៊ីនិងចិនចំាបាច់ត្រូវតែបង្កើនសម្ថភាពយោធាផងដែរ ប្រសិនបើចង់ដើរឲ្យទាន់អាមេរិក ឬនាំមុខអាមេរិកនោះ។ ចំណុចទាំងនោះអាចនាំឲ្យមានការប្រគួតប្រជេងអាវុធនៅលើពិភពលោក ។

កន្លងមកថ្មី ប្រធានាធិបតី​ថ្មី​របស់​អាមេរិក លោកដូណាល់ ត្រាំ មិន​បាន​លាក់បាំង​ពី​មហិច្ឆតា​ពង្រឹង​សព្វាវុធ​នុយក្លេអ៊ែរ។ នៅក្នុង​បទសម្ភាសន៍ ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters លោកដូណាល់ ត្រាំ បាន​អះអាងថា លោក​ចង់​ឲ្យ​អាមេរិក​នាំមុខគេ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។

ដើម្បី ​អាច​នាំមុខ​គេ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ អាមេរិក​ត្រូវតែ​ដុសខាត់​វិស័យ​សព្វាវុធ​នុយក្លែអ៊េរ។ នេះបើតាម​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ដែល​បាន​ផ្តល់​បទសម្ភាសន៍ ផ្តាច់មុខ ទៅ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ សម្រាប់​លោក​ដូណាល់ ត្រាំ អាមេរិក​បាន​ដើរយឺតយ៉ាវ ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន។ 
“គ្មានអ្នកណា​ម្នាក់ ជាពិសេស​ខ្ញុំ​ដំបូងគេ ចង់​ឲ្យ​គេ​មាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ។ វា​ជា​ក្តីសុបិន្ត​ដ៏​គួរ​ចង់បាន ដែល​គ្មាន​ប្រទេស​ណាមួយ មាន​នុយក្លេអ៊ែរ។ ប៉ុន្តែ បើមាន​ប្រទេស ដែល​បំពាក់​អាវុធ​នុយក្លេអ៊ែរ នោះអាមេរិក​មិនត្រូវ​ស្ថិតនៅ​ក្រោយ​គេ​នោះទេ នោះ​បើទោះបី​ជា​ប្រទេស​នោះ​ជា​មិត្ត​របស់​អាមេរិក​ក៏ដោយ។ អាមេរិក​ត្រូវ​តែ​ស្ថិតនៅ​ចំណុចកំពូល នាំមុខគេ។” នេះ​ជា​ប្រសាសន៍​របស់លោក​ដូណាល់ ត្រាំ។
 
ចាប់តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នេះ​ជាលើក​ទី ១​ដែលលោក​ដូណាល់ ត្រាំ លើក​និយាយ​ពី​សព្វាវុធ​នុយក្លេអ៊ែរ។ កាលពី​ចុងខែ​ធ្នូ នៅពេល​លោក​មិនទាន់​ស្បថ​ចូល​កាន់តំណែង លោក​ធ្លាប់​បាន​សរសេរ​សារ Twitter ម្តង បំផុស​ឲ្យ​មាន​ការប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ។
 
នៅក្នុង​បទសម្ភាសន៍ លោកដូណាល់ ត្រាំ​បាន​រិះគន់​ម្តងទៀត សន្ធិសញ្ញា New Start​ដែល​អាមេរិក​បានចុះ​ជាមួយ​រុស្ស៊ី នៅ​ឆ្នាំ ២០១០ និង​ដែលចែងថា ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​ត្រូវ​រក្សា​ឲ្យ​ថេរ ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ខ្លួន​មាន ក្នុង​រយៈពេល​១០​ឆ្នាំ។ លោក​ដូណាល់ ត្រាំ​បាន​វាយតម្លៃថា សន្ធិសញ្ញា New Start​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​មួយទៀត ដែល​បន្សល់​ដោយ​រដ្ឋបាល​មុន ព្រោះ​វា​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ឲ្យ​រុស្ស៊ី។
 
តាម​ក្រុម​ប្រឆាំង​នុយក្លេអ៊ែរ រុស្ស៊ី មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ៧៣០០គ្រាប់ ក្នុង​ពេល​ដែល​អាមេរិក​មាន​តិចជាង គឺ​ប្រមាណ ៦៩៧០គ្រាប់។ អ្នកជំនាញ​កំពុង​ចោទ​សួរថា តើ​លោកដូណាល់ ត្រាំ ដែល​រិះគន់​សន្ធិសញ្ញា​ New Start កំពុង​ចង់​រកលេស​លុបចោល​សន្ធិសញ្ញា និង​ចាប់ផ្តើម​ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​អាមេរិក​ឡើងវិញ​ដែរ ឬ​យ៉ាងណា?
 

 

 

Tags:
  • អាមេរិក
  • អាវុធ
  • ទាហាន
  • ពិភពលោក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥