MENU
កម្លាំងទាហានហ្វីលីពីនបរាជ័យ IS អាចបង្កើតតំបន់គ្រប់គ្រងនៅអាស៊ី ភាគអាស៊ាន
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៤:៥១ | ៧៥០ ដង | ចុចបញ្ចេញមតិ (០)

ក្រុមភេរវកម្ម​ម៉ៅទេ ដែលមានភាពស្មោះត្រងនិងក្រុមអិស្លាម​ IS ​ ទើបតែបានវាយប្រហារបណ្តេញកម្លាំងទាហានពិសេសរបស់ហ្វីលីពីន​ចេញពីទីតាំងដែលខ្លួនគ្រប់គ្រង។ ការបរាជ័យរបស់កម្លាំងទាហានហ្វីលីពីន  និងជ័យជំនៈរបស់​ក្រុមភេរវកម្ម ម៉ៅទេ កើតឡើងចំពេលដែលក្រុម  IS ​ព្យាយាម បង្កើតតំបន់គ្រប់គ្រងនៅតំបន់អាស៊ាន​ក្រោយពេលទីតាំងរបស់ពួគគេនៅ ស៊ីរីនិងអីរ៉ាក់កំពុងតែបាត់បង់បន្តិចម្តងៗ។

កាលពីថ្ងៃទី​២៦ខែឧសភា រដ្ឋាភិបាលហ្វីលីពីន​បានប្រកាសថា ប្រទេសរបស់ខ្លួន កំពុងតែត្រូវបាន ក្រុមភេរវកម្ម ឈ្លានពាន។ នៅពេលនេះ​៣ភាគ៤នៃទីក្រុង ម៉ារ៉ាវី​ដែលមានពលរដ្ឋ ប្រមាណ​២សែននាក់រស់នៅ​ ស្ថិតនៅភាគខាងត្បូងកោះមីនដាណាវ ត្រូវបានក្រុមម៉ៅទេនិងគ្រុម អាប៊ូ សាយ៉ាហ្វ គ្រប់គ្រង ។ នៅក្នុងសារផ្ញើទៅកាន់រដ្ឋសភា លោកឌូទើរទេ បានបញ្ចាក់ថា កម្លាំងក្រុមភេរវកម្ម បានរំដោះអ្នកទោស និង គ្រប់គ្រង​ទីតាំងជាច្រើនក្នុងនោះមានស្ពាន​៣ធំៗ។

កម្លាំងភេវកម្ម​នៅពេលនេះកំពុងតែ ស្វែងរកនឹងបណ្តេញអ្នកកាន់សាសាន គ្រឹស្ត ចេញពីទីក្រុងម៉ារ៉ាវីផងដែរ ដោយក្រុមនេះស្វែងរកចាប់ខ្លួនអ្នកកាន់សាសនាគ្រឹស្តមកធ្វើជារនាំងការពារ សម្រាប់វាយប្រហារជាមួយកម្លាំងទាហានហ្វីលីពីន។

តាមតួលេខដែលកម្លាំងទាហានហ្វីលីពីនបានផ្តាល់  មកទលពេលនេះមានមនុស្ស ៤២នាក់ស្លាប់ ។

កម្លាំងខ្មាន់កំាភ្លើងម៉ៅទេ  គឺជាក្រុមដែលមានសម្ថភាព ធ្វើសង្គ្រាម​អាចទប់ទលនិងការវាយប្រហាររបស់កម្លាំងទាហានរដ្ឋាភីបាល ។បច្ចុប្បន្ន​ក្រុម​អាប៊ូសាយ៉ាហ្វ ​ដែលមានទំនាក់ទំនងជិតស្និតនិងក្រុម​ IS ​ក៏បានចូលរួមជួយដល់ក្រុមម៉ៅទេ ក្នុងការវាយប្រហារទៅលើទាហានរដ្ឋាភិបាលហ្វីលីពីន។ តាមរបាយការចារកម្ម ហ្វីលីពីន បានឲ្យដឹងថា មេដឹកនាំក្រុមភេរវកម្មឈ្មោះ Isnilon Hapilon ជាអ្នកប្តេជ្ញាស្មោះត្រងជាមួយក្រុម​ IS ​ដែលមានរហ័សនាមថា​ Daesh ត្រូវបានក្រុមភេរវកម្ម​IS ជឿទុកចិត្ត ឲ្យដឹកនាំ បង្កើតទីតាំងគ្រប់គ្រងនៅហ្វីលីពីន។ កាលពីឆ្នាំ​២០០៥ ក្រសួងហិរញ្ញវត្ថុអាមេរិកបានរិបអូសទ្រព្យសម្បត្តិ របស់  Hapilon  ដោយសារតែមានសកម្មភាព ពាក់ព័ន្ធនិងក្រុមភេរវកម្ម​ ក្នុងនោះមានទំនាក់ទំនងជាមួយអូស្មាន ប៊ីនឡាឌិនទៀតផង។

កាលពីថ្ងៃទី​២៣ខែឧសភា កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារ ទៅលើទីបញ្ចាការរបស់មេដឹកនាំក្រុមភេរវកម្ម​ Hapilon ​ប៉ុន្តេ ការវាយប្រហារនោះត្រូវបាន ក្រុមភេរវកម្ម​វាយមកវិញ ធ្វើឲ្យទាហានរដ្ឋាភិបាលបរាជ័យ។ នៅពេលនេះក្រុម​ IS ​បានដាក់ទង់ជាតិនៅគ្រប់ទិសទីក្នុងទីក្រុង ម៉ារ៉ាវី។

កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារជាទ្រងទ្រាយធំ កាលពីថ្ងៃទី ២៥ខែឧសភា  ក្នុងគោលដៅ​ បណ្តេញក្រុម​ IS ​ចេញពីទីក្រុងម៉ារ៉ាវី​។ប៉ុន្តែទាហានហ្វីលីពីនរងការវាយបកយ៉ាងខ្លាំង  បណ្តាលឲ្យទាហាន​៦នាក់ស្លាប់​និងរងរបួសជាច្រើន ។ ក្រុម​ IS ​បានបណ្តេញទាហានហ្វីលីពីនចេញពីទីក្រុង ខាងលើ។

កាលពីថ្ងៃទី​២៦ខែឧសភា  ការវាយប្រហារនៅតែបន្តកើតឡើងនៅទីក្រុងម៉ារ៉ាវី​ ដោយខ្មាន់កាំភ្លើងក្រុម​ IS វាយប្រហារ បំផ្លាញរថពាសដែករបស់កម្លាំងទាហានហ្វីលីពីន និងដុតបំផ្លាញ​ទីតាំងយោធា នៅជាយក្រុងផងដែរ។

ដើម្បីវាយប្រហារយកឈ្នះក្រុមភេរវកម្ម ហ្វីលីពីនបានបញ្ចូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើនទៀត ដើម្បីដណ្តើមទីក្រុងខាងលើមកវិញ។

កម្លាំងទាហាន ហ្វីលីពីន​កំពុងតែ ស្វែករកចាប់ខ្លួនមេដឹកនាំ  អាប៊ូសាយ៉ាហ្វ និង  Hapilon   ដែលដឹកនាំខ្មាន់កំាភ្លើងជាង ៥០០នាក់​គ្រប់គ្រងទីក្រុងនេះ។ ក្រុម IS កំពុងតែដាក់ក្តីសង្ឃឹម ប្រែក្លាយទីក្រុងម៉ារ៉ាវី ទៅជាទីតាំគ្រប់គ្រងរបស់ក្រុមនេះ​នៅតំបន់អាស៊ាន។ ក្រុមអ្នកកាន់សាសនាអិស្លាមនិកាយសាន់នី រាប់រយនាក់ ស្ម័គចិត្តចូលរួមជាមួយក្រុម​ IS នៅម៉ារ៉ាវី​  ក្នុងនោះមានទាំង​អ្នកទោសជាច្រើនត្រូវក្រុមនេះរំដោះចេញពីមន្ទីឃុំឃាំង កាលពីថ្ងៃទី​២៤ខែឧសភាផងដែរ។

មេបញ្ចាការ ខ្មាន់កាំភ្លើង ក្រុមភេរវកម្ម​នៅម៉ារ៉ាវីនាពេលនេះគឺ លោក​ Isnilon Hapilon អ្នកផ្សព្វផ្សាយទស្សនអិស្លាម ដែលនិយាយភាអារ៉ាប។ លោកមានភាពល្បីឈ្មោះ​ដោយសារតែសម្ថភាពដឹកនាំការវាយប្រហារ ដោយជោគជ័យ។  មេដឹកនាំខាងលើមានទំនាក់ទំនង យ៉ាងជិតស្និតជាមួយក្រុមឧទ្ទាមផ្សេងទៀត ​ដើម្បីសហការ បង្កើតកម្លាំងកាន់តែខ្លាំង​នៅតំបន់អាស៊ីភាគអាគ្នេហ៍។

Hapilon ជាមេដឹកនាំក្រុម​ Abu Sayyaf ​ជាក្រុមបានស្បថ ស្មោះត្រងនិង ក្រុម  IS  កាលពីឆ្នាំ​២០១៤។ Hapilon បានដឹកនាំក្រុមភេរវកម្ម​ តូចៗជាង​១០ក្រុម ក្នុងនោះមានក្រុមម៉ៅទេ​ជាដើម។

ឧត្តមសេនី​ Restituto Padilla ​មេបញ្ចាការកងទ័ព​វាយប្រហារនៅទីក្រុងម៉ារ៉ាវី​បានឲ្យដឹងថា ក្រុមនេះបានវាយប្រហារដណ្តើមគ្រប់គ្រង​ទីក្រុងម៉ារ៉ាវី គឺដើម្បីទទួលបានការគាំទ្រពីក្រុម​ IS ​និងផ្តល់ហិរញ្ញវត្ថុ ពីក្រុមភេរវកម្មនៅលើពិភពលោក។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បាន ប្រកាសផ្តល់ប្រាក់រង្វាន់​​៥លានដុល្លារ​ដល់អ្នកណាដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនឬសម្លាប់ Hapilon  ។​ទាហានហ្វីលីពីនធ្លាប់បានវាយប្រហារ បណ្តាលឲ្យ​​Hapilon រងរបួសម្តងរួចមកហើយ​កាលពីខែមករា  ប៉ុន្តែបានរត់រួច។ នៅថ្ងៃទី​២៤ខែឧសភា ឆ្នាំ​២០១៧ ទាហានហ្វីលីពីនក៏វាយប្រហារ ទីតាំងរបស់​Hapilon តែពេលនោះត្រូវ កម្លាំង Hapilon ​វាយបកវិញ  ហើយក៏គេចខ្លួនបាត់ទៅ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា​ប្រសិនបើក្រុមនេះ គ្រប់គ្រងហ្វីលីពីនបានជោគជ័យនោះ​ តំបន់អាស៊ីភាគអាគ្នេហ៍ទាំងមូលប្រឈមនៅអសន្តិសុខ ​ដោយការវាយប្រហារ ពង្រីកទីតាំងគ្រប់គ្រង ក៏ដូចជាចាប់ជំរិត​យកប្រាក់ដើម្បី ចិញ្ចឹមក្រុម ភេរវកម្ម។ នៅពេលនេះក្រុមភេរវកម្មបង្កើនការវាយប្រហារនៅក្នុងប្រទេសមួយចំនួនក្រៅពីហ្វីលីពីន​ក្នុងនោះមានឥណ្ឌូនេស៊ី​ ថៃជាដើម៕

 

 

Tags:
  • កម្លាំង
  • ទាហាន
  • ហ្វីលីពីន
  • អាស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥