MENU
អ.ស.ប ប្រគល់ប្រាក់សំណងដល់ទាហាន ដែលស្លាប់ដោយសារជម្ងឺគ្រុនចាញ់នៅ អាហ្វរិកកណ្តាល
ព័ត៌មានជាតិ | ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៧:៥៤ | ៦៤៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖    អង្គការសហប្រជាជាតិតាមរយៈមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានៅរសៀលថថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧នេះបានប្រគល់ប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិកដល់ភរិយាសពលោកឡេង ប៊ុនឡុងកងកម្លាំងរក្សាសន្តិភាពមួកខៀវដែលបានសម្លាប់ដោយសារជម្ងឺគ្រុនចាញ់សាធារណរដ្ឋអាហ្វ្រិកណ្តាលកាលពីខែមករាឆ្នាំ២០១៧។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសដោយបានមានការចូលរួមប្រគល់ដោយលោកទេសរដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបទេសនិងជាប្រធានគណៈកម្មគារសម្របសម្រួលការបញ្ជូនកម្លាំងរក្សាសន្តិភាពនិងលើកសែម សុវណ្ណនីប្រធានមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គ្រួសារសពនិងកម្លាំងរក្សាសន្តិភាពចូលរួមប្រមាណ១០០នាក់។

លោកនាយឧត្តមសេនីយ៍សែម សុវណ្ណនីប្រធានមជ្ឈមណ្ឌលជាតិរក្សាសន្តភាព បោសសំអាមីននិងកាកសំណល់សង្រ្គាមបានថ្លែងក្នុងពេលប្រគល់ប្រាក់សំណងដល់គ្រួសារសពវរសេនីយ៍ត្រីលុយ ប៊ុនឡុងបបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីថ្ងៃទី២ខែមករាឆ្នាំ២០១៧។ចាប់ពីឆ្នាំ២០១៧ក្នុងពេលបច្ចុប្បន្ននេះមានកម្លាងមួកខៀវចំនួន៩នាក់បានស្លាប់។ក្នុងនោះ៤នាក់បានសម្លាប់នៅម៉ាលីនិងអាហ្វ្រិកកណ្តាលនិងមាន១១នាក់បានរងរបួស។

លោកនាយឧត្តមសេនីយ៍ថាចាប់តាំងពីឆ្នាំ២០០៩មកយើងបានបញ្ជូនកម្លាំងរក្សាបន្តិភាពទៅចូលរួមជាមួយអង្គការសហប្រជាជាតិចំនួនប្រមាណ៤៦៨៦នាក់ក្នុងមានស្រ្តី១៩៣នាក់ទៅចូលរួមបណ្តាបេសកកម្មចំនួន១០ក្នុងមានស៊ូងដង់ ស៊ូដង់ខាងត្បូង អាហ្វរិកខាងត្បូង ឆាត អាហ្វ្រិកកណ្តាល លីបង់ សេរី មាលី សាយប្រាស់ ។បច្ចុប្បន្នកម្លាំងមួកខៀវកម្ពុជា៨១៦នាក់មានស្រ្តី៥៦នាក់កំពុងបំពេញការងារនៅស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ម៉ាលី។

លោកសែម សុវណ្ណនីបានបញ្ជាក់ថារហូតមកដល់ពេលនេះជាលើកទី២ដែលអ.ស.បបានផ្តល់ប្រាក់សំណង់ដល់កម្លាំងដែលបានស្លាប់។កាលពីលើកទី១នៅថ្ងៃទី១៧មីនា២០១៦សម្រាប់សពលោកវរសេនីយត្រីចាន់ គឹមហ៊ុនស្លាប់នៅប្រទេសម៉ាលីកាលខែសីហាឆ្នាំ២០១៤ដោយសារខ្យលព្យុះខ្សាច់ដែលមានទឹកប្រាក់ជាង៧ម៉ឺនដុល្លារក្នុង៥០០០ដុល្លារសម្រាប់ធ្វើបុណ្យសព។តែពេលនេះសពលោកលុយ ប៊ុនឡុងពេលនេះទើបតែទទួលបានចំនួន៧ម៉ឺនដុល្លារ។

លោក សែម សុវណ្ណនី បានលើកឡើងថាចំពោះសព៥នាក់ទៀតមិនទាន់បានទទួលប្រាក់សំណងនៅឡើយទេ។លោកថាអ.ស.បកំពុងបំពេញបែបបទនីតិវិធីនៅទីក្រុងញូយ៉កក្នុងការសំណងតបម្នាក់ៗ៧ម៉ឺនតាមសពនីមួយៗ។នៅមានសពលោកឃួន សំបូនៅម៉ាលីនៅមិនទាន់មានការឆ្លើយតបពីអ.ស.បនៅឡើយ។

លោកប្រាក់សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបទេសបានថ្លែងថាកម្លាំងរក្សាសន្តិភាពកម្ពុជាបានទៅចូលរក្សាសន្តិភាពចំនួន៨ប្រទេសបំពេញបេកសកកម្មអ.ស.បជាង៨៦០០នាក់។លោកបានថ្លែងថាទាហានកម្ពុជាបានស្លាប់៤នាក់នៅអាហ្វ្រិ្ណកកណ្តាលនិងទាហាន៥នាក់ ប្រទេសម៉ាលីនិង១១នាក់ទៀតរបួស។អ.ស.ប បានផ្ញើសំណងប្រាក់ដល់គ្រួសារសពលោកលុយប៊ុឡុងក្នុងចំណោម៩នាក់ដែលបានសម្លាប់នៅពេលបំពេញបេសកកម្ម។ មានលក្ខខណ្ឌមួយចំនួនដែលអសបមិនទទួលយកដែលកម្ពុជាបានស្នើផ្តល់ឲ្យកម្លាំងដែលបានស្លាប់នោះដែរតែរដ្ឋាភិបាលរៀបចំបុណ្យសពដល់ពួកគាត់ទេព្រោះមិនបានត្រូវលក្ខខណ្ឌអសប។តែរដ្ឋាភិបាលនៅតែជួយដឹកជញ្ជូនសពនិងប្រាក់ឧបត្ថម្ភដល់គ្រួសារសព។

លោកទេសរដ្ឋមន្រ្តីបានជំរុញដល់កម្លាំងដែលនឹងទៅបំពេញការងារនៅពេលនេះដោយប្រុងប្រយ័ត្នខ្ពស់បំផុតដែលអង្គការសហប្រជាជាតិដាក់ចេញនិងការដាក់ចេញនូវការណៃនាំដល់កម្លាំងយើងផងដែរ។លោកឲ្យកម្លាំងគោរពវិន័យនិងច្បាប់ដែលអសបបានដាកចេញចៀសវាងកំហុសឆ្គងដែលនាំដល់ភាពសោកសៅ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា៖”យើងតែងតែបន់ស្រន់ដល់កម្លាំងយើងឲ្យមានសុវត្ថិភាពដល់ពួកគេនិមន្តព្រសង្ឃប្រោសព្រហ្មដល់ពួកគេជានិច្ច”។លោកថាទោះបីការខិតខំបែបនេះក្តីយើងបានហ្វឹកហាន់ដល់កម្លាំងយើងដើម្បីឲ្យពួកមានសុវត្ថិភាពទៅគ្រប់ចំនួនមកវិញគ្រប់ចំនួនដោយសុវត្ថិភាព។លោកទេសរដ្ឋមន្រ្តីបានថ្លែងថាសូមឲ្យវិញ្ញាណក្ខន្ធរបស់កម្លាំងដែលបានស្លាប់ក្នុងការបំពេញបេសកម្មនេះទៅកាន់សុខភព។

លោកទេសរដ្ឋមន្រ្តីបានអះអាងថាកាលពីថ្ងៃទី៨ខែឧសឆ្នាំ២០១៧នេះកម្លាំងមួកខៀវកម្ពុជាបានស្លាប់ចំនួន៤នាក់និងរបួសចំនួនម្នាក់។នេះជាការសោកសៅបំផុសសម្រាប់កម្ពុជាដែលបានពលីនៅក្នុងការវាយប្រហាររបស់ឧទ្ទាមនៅអាហ្វរិកកណ្តាល។លោកបានអរគុណចំពោះក្រុមគ្រួសារនៃកងកម្លាំងដែលបានប្រគល់សាច់ញាតិទៅបម្រើបេសកកម្មដើម្បីរក្សាសន្តិភាពក្នុងនាមដែឡប្រទេសយើងធ្លាប់ឆ្លងកាត់សង្រ្គាម។

លោកទេសរដ្ឋមន្រ្តីថ្លែងថាសូមក្រុមគ្រួសារលោកលុយ ប៊ុនឡុង ដែលបានទទួលថវិកានេះប្រើឲ្យចំគោលដៅ។បើទោះបីជាប្រាក់ទាំងនេះមិនអាចធ្វើឲ្យសាច់ញាតិរបស់ខ្លនរស់ឡើងវិញក៍ដោយតែវាអាចជួយដល់កូនចៅដែលបានបាត់បង់ឪពុកម្តាយដឹងគុណចំពោះវីរភាពរបស់ឲឪពុកខ្លួន។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថាទេវតាមិនអាចជួយយើងគ្រប់ពេលវេលាបានទេការហ្វឹកហាត់និងបំពាក់អាវុធគ្រប់យ៉ាងដើម្បីចៀសវាងគ្រោះថ្នាក់។តែយើងមិនបានជោគជ៧យ១០០%នោះទេព្រោះការទៅបំពេញបេសកកម្មនេះគឺមានហានិភ័យខ្ពស់បំផុត។កាលពីពេលថ្មីៗនេះកម្លាំងយើងចំនួន៤នាក់បានស្លាប់នៅអហ្វរិកកណ្តាលដោយក្រុមឧទ្ទាមបាញ់សម្លាប់។កម្លាំងយើងមិនមែនជាកម្លាំងឈ្លានពានទេគឺទៅជួយប្រទេសមួយទៀតឲ្យបានសេចក្តីសុខ។យើងបានដឹងថាពិតជាមានគ្រោះថ្នាក់តែកងទ័ពយើងនៅតែមានសេចក្តីក្លាហានទៅជួយប្រទេសដែលមានសង្រ្គាមនោះទៀត។

Tags:
  • អ.ស.ប
  • ទាហាន
  • ស្លាប់
  • អាហ្វរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥