MENU
អង្គការតម្លាភាពកម្ពុជាពង្រាយអ្នកសង្កេតការណ៍៨៤០នាក់ ចូលរួមសង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:២៦ | ៧២១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជានៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧នេះបានបង្ហាញពីបន្ទប់ប្រមូលទិន្នន័យស្តីពីវិធីសាស្រ្តក្នុងការសង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជាដែលហៅថាវិធីសាស្រ្តសង្កេត សំណាក ស្ថិតិតាមបែបវិទ្យាសាស្រ្តដែលមានលក្ខណៈខុសពីអង្គារដទៃទៀត។សន្និសីទនេះបានធ្វើឡើងនៅសណ្ឋាគារសាន់វេក្នុងរាជធានីភ្នំពេញ។

លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានថ្លែងថានៅឆ្នាំ២០១៧នេះលោកបានកត់សម្គាល់ឃើញមានអ្នកសង្កេតការណ៍ច្រើនប្រមាណជិត១០ម៉ឺននាក់ដែលមិនធ្លាប់មាននៅកម្ពុជាយើងទេ។លោកថា”ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នៅអាណត្តិនេះមានការចាប់អារម្មណ៍និងទាក់ទាញជាងអាណត្តិមុនៗ”។

លោកព្រាបកុលបានលើកឡើងថាលោកបានចូលរួមសង្កេតការណ៍បោះឆ្នោតតាំងពីឆ្នាំ២០០២អាណត្តិទី១មកម៉្លេះជាមួយសហភាពអឺរ៉ុប។អ្នកសារព័ត៌មានក៍ដូចជាភ្នាក់ងារសង្កេតការណ៍ដទៃទៀតក៍ចង់ឃើញដូចពេលនេះដែរ។លោកគ្រោងជួបជាមួយនឹងនិពន្តនាយកសារព័ត៌មានមួយចំនួននៅកម្ពុជាដើម្បីស្វែងយល់ពីការប្រមូលទិន្នន័យរបស់អង្គការតម្លាភាពកម្ពុជា។

លោកសួន យុធ្យា បុគ្គលិកសង្កេតការណ៍អង្គការតម្លាភាពកម្ពុជាបានលើកឡើងថាការសង្កេតការណ៍នេះនឹងពិនិត្យមើលថាការបោះឆ្នោតនេះមានការអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ចូលឬទេ?។ចាប់ពីប់ការិយាល័យនេះមានសម្ភារៈនានាដែលខ្លះដែរឬទេនិងមានបង្ហាញហិបឆ្នោតឲ្យគេបានឃើញទេ។ពេលនោះបើមិនបង្ហាញទេនិងមិនអនុញ្ញាតឲ្យតំណាងគណបក្សនយោបាយចូលរួមឬទេពេលនោះមានការកត់សម្គាល់។

លោកបានលើកឡើងថាការសង្កេតការណ៍ក៍បានសង្កេតលើការអនុញ្ញាតដល់ជនពិការចូលមុនដែរទេ។យើងមើលលើប្រធានការិយាល័យមានគូសលើបញ្ជីឈ្មោះអ្នកបោះឆ្នោតហើយដែរទេ។មានអំពើហិង្សាកើតឡើងទេ មានអ្នកដែលគ្មានភារកិច្ចចូលក្នុងបរិវេណក្នុងការិយាល័យបះឆ្នោតដែរទេដូចជាមេភូមិ នគរបាល ឬមេឃុំក្នុងនោះដែរទេ។នៅពេលរាប់សន្លឹកឆ្នោតមានវត្តមានអង្កេតការណ៍ដែរទេនិងលទ្ធផលមានចុះចូលក្នុងបញ្ជីទម្រង់១០១៨និងបិទនៅមុនការិយាល័យទេ។

លោកបានអះអាងថាអ្នកសង្កេតការណ៍របស់អង្គការតម្លាភាពសុទ្ធតែមានបណ្តុះបណ្តាលត្រឹមត្រូវនៅទូទាំងប្រទេសនិងមានអ្នកបំរុង។ក្នុងពេលប្រមូលទិន្នន័យថ្ងៃទី៤ឬថ្ងៃទី៥ខែមិថុនាខាងមុខអង្គការរបស់លោកនឹងរៀបចំសន្និសីទកាសែតបង្ហាញពីលទ្ធផលនៃការសង្កេតការណ៍នៅពេលដែលទិន្នន័យទាំងអស់ត្រូវបានបញ្ជូនទាន់ពេលវេលា។

នៅពេលសួរថាការណ៍សង្កេតការណ៍នេះខុសពីការសង្កេតការណ៍បុរាណយ៉ាមេចទៅ?។លោកសួន យុធ្យាបានលើកឡើងថាការសង្កេតការណ៍តាមបែពបុរាណគេបានដាក់ចំនួនអ្នកសង្កេតការណ៍តាមតែគេចង់បានការិយាល័យមានតែជាង២ម៉ឺនការិយាល័យ។លោកបានអះអាងថាមានអង្គការខ្ឡះ៨ម៉ឺននាក់។តែអង្គការរបស់លោកមិនបានដាក់ច្រើននោះទេគ្រាន់តែដាក់ចំនួន៤១០ការិយាល័យក្នុងមួយការិយាល័យ២នាក់តាមការិល័យសំណាកដែលត្រូវជ្រើសរើស។ទោះបីការិយាល័យនៅលើកោះឬកន្លែងណាក្តី ហើយទិន្នន័យត្រូវបានបញ្ជូនមកយ៉ាងយូរ២ទៅ៣ម៉ោងតាមរូបមន្តSample Based Oservation (SBO)។

ពេលសួរថាទិន្នន័យដែលអង្គការតម្លាភាពវិភាគយោងតាមទិន្នន័យអ្វីដែរ?តាមគជប ឬតាមស្ថាប័នណាដែរ៊។លោក សួន យុធ្យាបានអះអាងថាទិន្នន័យយកមកវិភាគនេះតាមអ្នកអង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជានៅតាមការិយាល័យចំនួន៤១០ការិយាល័យដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់។ទិន្នន័យជាលទ្ធផលមានភាពលំអៀងប្រមាណ១ទៅ២%និងមិនប៉ះពាល់លទ្ធផលបោះឆ្នោតទេ។លោកថាការសង្កេតការណ៍នេះនឹងអាចកាត់បន្ថយទំនាស់នយោបាយផង។      

Tags:
  • អង្គការ
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥