MENU
ករណីសម្លាប់កូនថៅកែនំប៉័ង ហេង ចេង ក្រុងតាខ្មៅតុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ទរណ៍
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៥:២៦ | ១,១២២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ តុលាការកំពូលប្រកាសសាលដីកាតម្កល់សាលដីកាសាលាឧទ្ធរណ៍នៅដដែលលើសំណុំរឿងឃាតកម្មសម្លាប់កូនថៅកែនំប៉័ង ហេង ចេង ។តុលាការកំពូលនៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៧បានប្រកាសសាលដីកាតម្កល់សាលដីកាសាលាឧទ្ធរណ៍នៅដដែលលើសំណុំរឿងក្ដីឃាតកម្មគិតទុកជាមុនលើកូនប្រុសថៅកែហាងនំបុ័ងយីហោ ហេង ចេង នៅក្រុងតាខ្មៅ។

សំណុំរឿងនេះត្រូវបានបើកសវនាការកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៧ ជនជាប់ចោទសេង ចាន់ធី និង ជនជាប់ចោទ សេង សុកបានបដិសេធរាល់ការចោទប្រកាន់ពោលគឺផ្ទុយទៅនឹងចម្លើយដែលធ្លាប់សារភាពនៅតុលាការថ្នាក់ក្រោម។ចំណែកលោកពេជ្រសម្បត្តិមេធាវីការពារជនរងគ្រោះបានសំណូមពរសុំឲ្យតុលាការកំពូលតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ។

គួរបញ្ជាក់ថា លោកចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍កន្លងទៅសម្រេចដាក់គុកលើឈ្មោះ សេង ចាន់ធី មួយជីវិតដដែល។  កែប្រែបទចោទលើឈ្មោះ ឥន្ឋ រស្មី និង ឈ្មោះ សេង សុក ពីដាក់ពន្ធនាគារមួយឆ្នាំ មកជា១៥ឆ្នាំ វិញ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និង បទបង្ខាំងមនុស្សខុសច្បាប់តាមមាត្រា២៩មាត្រា ២០០ និង មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។  ក្នុងនោះលោកចៅក្រម ក៏សម្រេចដាក់មាត្រា៩៣និង៩៤ នៃក្រមព្រហ្មទណ្ឌដែលជាមាត្រាសម្រាលទោសផងដែរ ។

គួររំលឹកថា សពជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ អាយុ ២៥ឆ្នាំ រៀននៅសាកលវិទ្យាល័យឯកជនមួយនារាជធានីភ្នំពេញ ជាកូនថៅកែ ហាងនំបុ័ងយីហោ ហេង ចេង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ អណ្ដែតទឹកក្បែរជើងភ្នំកក់ ស្ថិតក្នុងភូមិតារាជចុងកើត ឃុំកក់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សាច់ញាតិជនរងគ្រោះបាននិយាយថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មកម្ល៉េះ ។

ជនរងគ្រោះបានជិះរថយន្តមួយគ្រឿងចេញពីផ្ទះម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកកណ្ដាល 2A-9699 មិនដឹងទៅទីណា។ សមត្ថកិច្ចខេត្តកណ្តាលបានឃើញរថយន្តរបស់ជនរងគ្រោះ ត្រូវបានឃើញផ្លុងចោលនៅផ្លូវចូលបុរីស្វាយរលំ ក្នុងដីឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ផ្អែកតាមវត្ថុតាង និង ចម្លើយរបស់សាក្សី សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់តែម្តង ៕                                                     

Tags:
  • ករណីស
  • សម្លាប់
  • ថៅកែនំប៉័ង
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥