MENU
រន្ទះបាញ់គ្មានមេត្តា! បាញ់ប្រហារមនុស្សនិងសត្វ ស្លាប់ទៀតហើយនៅខេត្តសៀមរាប
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៩ មេសា ២០១៧, ០៨:១២ | ៥៦៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖  ជាថ្មីម្តងទៀតបាតុភូតរន្ទះបាញ់បានបាញ់ប្រហារបុរសម្នាក់និងសត្វគោមួយក្បាលបណ្តាលអោយស្លាប់ និងក្មេងស្រីម្នាក់ត្រូវរងរបួសធ្ងន់កាលពីវេលាម៉ោង១៧ និង ៣០នាទីរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ នៅចំណុចមុខវត្តដំរីសែនជ័យ ក្នុងភូមិនគរក្រៅសង្កាត់គោកចក ក្រុងសៀមរាប ។

ជនរងគ្រោះទាំង២នាក់បានឈ្មោះ វ៉ង អ៊ុំ ( ស្លាប់ ) ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ។ទី២ឈ្មោះអ៊ុំ សៀង ( រងរបួសធ្ងន់ ) ភេទស្រីអាយុ ១៣ឆ្នាំ សន្លប់កំពុងសំរាកនៅពេទ្យកុមារពេលនេះនាងបានដឹងខ្លួនហើយ ។

ប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ ជនរងគ្រោះបានដើរដឹកគោមកពីស្រែមកដល់ចំណុចមុខផ្ទះ ស្របពេលមេឃភ្លៀងរលឹមស្រិចៗផងនោះក៏ស្រាប់តែមានបាតុភូតរន្ទះបាញ់ បាញ់ចំជនរងគ្រោះ និងសត្វគោបណ្តាលអោយស្លាប់ ចំណែកកូនស្រីឈ្មោះ អ៊ុំ សៀង ឈរនៅ ក្នុងផ្ទះចំងាយ៨ម៉ែត្រពី ឈ្មោះ វ៉ង អ៊ុំ ក៏រងគ្រោះថ្នាក់បណ្តាលអោយសន្លប់ផងដែរ ។

ក្រុមគ្រួសារបានព្យាយាមដឹកជនរគ្រោះទាំង២នាក់ យកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះ តែជនរងគ្រោះម្នាក់ ឈ្មោះ វ៉ង អ៊ុំ បានស្លាប់ពេលទៅដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកត្រឡប់យកមកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា ប៉ុន្មានមួយរយះក្រោយមកនេះ មនុស្សមួយចំនួនដែលរស់នៅតាមបណ្តាភូមិស្រុកផ្សេងៗក្នុងខេត្តជាច្រើននៅក្នុងប្រទេសត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារបាតុភូតរន្ទះបាញ់ដោយឡែកលំនៅឋាន ពលរដ្ឋជាច្រើនរយខ្នងផ្ទះផងដែរ ក៏ត្រូវភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់បោកបក់រលំបណ្តាលអោយខូចខាតទាំងលំនៅឋាននិងទ្រព្យសម្បត្តិយ៉ាងខ្លាំងខ្លាផងដែរ ៕ លីហេង                                                          

Tags:
  • រន្ទះបាញ់
  • បាញ់ប្រហារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥