MENU
ឌីជេរប្រចាំនៅក្លិបឆេរម្នាក់ ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ សង្ស័យជារឿងគំនុំ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ១៥:៤៦ | ៨៧៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖ ឌីជេរប្រចាំក្លិបម្នាក់ត្រូវជនមិនស្គាល់មុខបានបាញ់មកលើជនរងគ្រោះ ចំពោះខាងស្តាំ ចំនួន១គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិនោះ ខណៈជនរងគ្រោះចេញមកពីធ្វើការមកផ្ទះវិញ។

ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនោះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ខែ០៣ឆ្នាំ២០១៧ស្ថិតនៅចំនុចជិតផ្សារត្រាំនាគក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ថា បន្ទាប់ពីមានករណីឃាតកម្ម មកលើជនរងគ្រោះ ភ្លាមៗមួយបានកើតឡើងស្ថិតនៅចំណុចជិតផ្សារត្រាំនាគ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ទើបកម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋបានចុះទៅដល់កន្លែងកើតហេតុ ខណៈនោះជនបង្ក ក៏បានគេចខ្លួនបាត់ទៅហើយ បន្សល់ទុកនៅជនរងគ្រោះ និងគ្រាប់កាំភ្លើង១គ្រាប់តែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា ជនបង្កមានគ្នា៤នាក់ ពុំស្គាល់មុខ បានស្លៀក ពាក់ឯកសណ្ឋាន និង ស៊ីវិល មានម៉ូតូម៉ាក់សេ១២៥ ពីរគ្រឿង ពុំស្គាល់ម៉ាក បានបាញ់ទៅ លើជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅផ្ទះត្រូវ១គ្រាប់ចំពោះ ខាងស្តាំ បណ្តាលឱ្យរងរបួសជាទម្ងន់

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ជនរងគ្រោះមាន ឈ្មោះ មាស សុធារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ឌីជេរនៅក្នុងក្លឹបឆេរ ម្តុំផ្សារចាស់ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។

ក្រោយធ្វើសកម្មភាពជនសង្ស័យ បានជិះម៉ូតូ ទៅទិសខាងត្បូងបាត់ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាក្នុ ងរឿងករណីឃាតកម្មគិតទុកជាមុននេះ ករណីនេះសង្ស័យ ជារឿងគំនុំ ព្រោះជនបង្កប្រហែលធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ ។ បច្ចុប្បន្នជនរងគ្រោះកំពុងដេកសម្រាកព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សមត្ថកិច្ចកំពុងតែបើកការស៊ីបអង្កេតរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ៕                                                                     

Tags:
  • ឌីជេរ
  • បាញ់ប្រហារ
  • សង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥