MENU
លោក កែវ រ៉េមី ប្រជានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំរុញដល់និស្សិតទៅបោះឆ្នោតជ្រើសរើស មេដឹកនាំឃុំសង្កាត់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១៦:២០ | ៧៣៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលបានលើកឡើងថាសិទ្ធិបោះឆ្នោតវាទាក់ទងនឹងសិទ្ធិមនុស្សមិនអាចកាត់ផ្តាច់បានឡើយ។

លោកបានលើកឡើងថា ការបោះឆ្នោតនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ដែលយើងទាំងអស់គ្នាមានសិទ្ធិបោះឆ្នោតជ្រើសរើសគណបក្សណាដែលខ្លួនស្រឡាញ់ពេញចិត្តព្រោះកម្ពូជាយើងច្បាប់កំណត់ឲ្យទទួលស្គាល់គណបក្សច្រើនគឺរបបប្រជាធិបតេយ្យសេរីពហុបក្ស។

លោកបានលើកឡើងថា ការបោះឆ្នោតយ៉ាងដោយសន្តិវិធីផ្លាស់ប្តូរមេដឹកនាំដែលខ្លួនពេញចិត្ត។បោះឆ្នោតទៅតាមសន្លឹកឆ្នោតដែលយើងពេញចិត្ត។ចំពោះបញ្ហានេះកុំឲ្យមានភាពចលាចល ច្របូកច្របល់សង្គមឲ្យសោះ។លោកបានណែនាំដល់និស្សិតទាំងអស់ខិតខំរៀនសូត្រមិនចេះចប់នោះទេ។

លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧ថារាជរដ្ឋាភិបាលកម្ពុជាបានកសាងកន្លែងគោរពនិងបរិភោគអាហារសម្រាប់ជនជាតិឥស្លាមតាំងពីនៅព្រលានយន្តហោះនិងតាមមហាវិទ្យាល័យនានានេះឆ្លុះបញ្ចាំអពីការយកចិត្តទុកដាករបស់រដ្ឋាភិបាលលើសាសនានានា។

លោក កែវ រ៉េមី បានថ្លែងក្រោយពេលលោកបានធ្វើបទឧទ្ទេសនាមមួយក្នុងប្រធានបទស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC)នៃវិទ្យាស្ថានភាសាបរទេសក្នុងសាកលវិទ្យាល័យភុមិន្ទភ្នំពេញដែលមានអ្នកចូលរួមប្រមាណ១០០នាក់មកពីតំណាងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និស្សិត និងសាស្រ្តាចារ្យជាច្រើនរូបទៀត។

លោកកែវ រ៉េមីបានបញ្ជាក់ថានៅតាមព្រលានយន្តហោះត្រូវមានកន្លែងថ្វាយបង្គំនិងបរិភាគអាហារព្រមទាំងមានការសម្រួលកន្លែងដល់និស្សិតខ្មែរឥស្លាមនិងនិស្សិតបរទេសដែលកាន់សាសនាដទែ។លោកថា៖”ខ្ញុំគាំទ្រសកម្មភាពនេះមែនទែន វាសំខាន់ណាស់បញ្ហានេះ”។លោកបានលើកឡើងថានេះជាការឆ្លំបញ្ចាំងពីការងាររបស់រដ្ឋាភិបាល។វាជាធម្មតាក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលព្រោះនៅតាមព្រលានយន្តនិងសាកលវិទ្យាល័យនានារបស់យើងមានកន្លែងថ្វាយបង្ខំសម្រាប់អ្នកកាន់សាសនាទាំងនោះ។

លោក កែវ រ៉េមី ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ”យើងមានការសប្បាយរីករាយណាស់ចំពោះការយកចិត្តទុកដាក់របស់លោកសាកលវិទ្យាធិការចំពោះបញ្ហានេះ”។លោកថានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាលើកដំបូងនិងសាកលវិទ្យាល័យផ្សេងៗគេនឹងរៀបចំទៅតាមនោះដែរ។លោកថា៖សព្វថ្ងៃមានការលំបាកសម្រាកនិស្សិតជនជាតិភាគតិចជាពិសេសេនិស្សិតកាន់សាសនាឥស្លាមនិងនិស្សិតមូស្លីមដែលមកនរៀននៅកម្ពុជាមានកន្លែងសម្រាប់ពួកគាត់។

លោកកែវ រ៉េមីបានលើកឡើងថានៅប្រទេសកម្ពុជាមានការគោរពជំនឿសាសនាពេញលេញ។តែសម្រាប់នៅប្រទេសមួយចំនួនជាពីសេសនៅប្រភពអារ៉ាប់មានទោសប្រហារជិវិតនិងមានការសម្លាប់មនុស្សដោយបំផ្ទុះគ្រាប់បែបរាប់រយនាក់រាល់ថ្ងៃ។តែនៅកម្ពុជាយើងវិញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើងមិនមានការសម្លាប់មនុស្សនោះទេ។នេះជាផ្នែកមួយនៃសិទ្ធិសមនុស្សមួយ។

លោក កែវ រ៉េមី បានលើកឡើងថា ការបោះឆ្នោតនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ដែលយើងទាំងអស់គ្នាមានសិទ្ធិបោះឆ្នោតជ្រើសរើសគណបក្សណាដែលខ្លួនស្រឡាញ់ពេញចិត្តព្រោះកម្ពូជាយើងច្បាប់កំណត់ឲ្យទទួលស្គាល់គណបក្សច្រើនគឺរបបប្រជាធិបតេយ្យសេរីពហុបក្ស។លោកថា៖យើងគួររីករាយនឹងអ្វីដែលយើងមាននឹងរួបរួមគ្នាថែរក្សានូវអ្វីដែលយើងមាន ឲ្យមានស្ថេរភាព សណ្តាប់ធ្នាប់សង្គមដើម្បីផ្តល់ឱកាសឲ្យយើងអភិវឌ្ឍន៍ប្រកបបន្តទៅទៀត។

គួរបញ្ជាក់ថាការលើកឡើងរបស់លោក កែវ រ៉េមី ស្របពេលដែលការឃោនាបោះឆ្នោតបានចូលដល់ថ្ងៃទី៤ដែលគណបក្សចំនួន១២បក្សបានចុះឈ្មោះប្រកួតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលមានជាង១១ម៉ឺអាសនៈក្នុងឃុំសង្កាត់១៦៤៦ឃុំសង្កាត់នៅទូទាំង២៥រាជធានីខេត្តទូទាំងប្រទេស។                                               

Tags:
  • កែវ រ៉េមី
  • សិទ្ធិមនុស្ស
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥