MENU
ចិនចាប់ជប៉ុន៦នាក់ ដោយចោទប្រកាន់ពីបទចារកម្ម
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១៤:៥៣ | ៧២៨ ដង | ចុចបញ្ចេញមតិ (០)

រដ្ឋាភិបាលជប៉ុនបានបញ្ចាក់ថា ពលរដ្ឋជប៉ុន៦នាក់ត្រូវបានចិនចាប់ខ្លួនដោយចោទប្រកាន់ធ្វើសកម្មភាពខុសច្បាប់​ចារកិច្ច ។ ពលរដ្ឋជប៉ុនដែលត្រូវចិនចាប់ខ្លួនកើនឡើងដល់​១១នាក់ហើយចាប់តាំងពីឆ្នាំ​២០១៥​​មកទលពេលនេះ។

ប្រធានការិយាល័យ នាយករដ្ឋមន្ត្រីជប៉ុន លោក​ Yoshihide suga ​កាលពីថ្ងៃទី ២២ខែឧសផា បានឲ្យដឹងថា​ ជនជាតិជប៉ុន​៦នាក់ ខាងលើ ត្រូវបានចិនចាប់ខ្លួនតាំងពី ខែមីនាមកម៉្លោះនៅខេត្ត សឺងដុង និងហៃណាន ។

លោក​ Suga ​បញ្ចាក់ទៀតថា «យើងខ្ញុំទទួលបាន ការផ្តល់ព័ត៌មានពីភាគីចិនស្តីពីការចាប់ខ្លួនខាងលើដោយសារតែបំពាន់ច្បាប់ ក្នុងប្រទេសចិន»។នៅពេលនេះដែរ​រដ្ឋាភិបាលទីក្រុងតូក្យូកំពុងតែពិភាក្សាតាមរយៈមន្ត្រីការទូត តែមិនទទួលទទួលបានដំណឹងជាផ្លូវការនៅឡើយ។

នៅទីក្រុងប៉េកាំ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានបញ្ចាក់ថា មនុស្ស​៦នាក់ដែលបានចាប់ខ្លួននោះ កំពុងតែស្រាវជ្រាវ ទៅលើសកម្មភាពខុសច្បាប់របស់ មនុស្សទាំង​៦នាក់ខាងលើ ហើយទីក្រុងប៉កាំងក៏បានផ្តល់ព័ត៌មានដល់ភាគីជប៉ុនបានដឹងផងដែរ។

សារព័ត៌មាន​AFP ​បានផ្សាយថា មនុស្ស​៦នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនាខាងលើ ស្ថិតនៅក្នុងក្រុមហ៊ុនជប៉ុន ដោយអ្នកទាំងនោះធ្វើដំណើរទៅកាន់ខេត្តសឺងដុង និង ហៃណាន ដើម្បីស្រាវជ្រាវពីទីតាំអភិវឌ្ឍន៍ ទឹកជ្រោះក្តៅ។

កាលពីឆ្នាំ​២០១៥ ពលរដ្ឋជប៉ុន​៥នាក់ក៏ត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទចារកម្ម​នៅទីក្រុងប៉េកាំង  សៀងហៃ ក្នុងនោះមាន​៤នាក់បញ្ចូនទៅកាត់ទោសនៅក្នុងតុលាការ ដោយចោទប្រកាន់ពីបទ ឧក្រិត៕

 

 

Tags:
  • ចិន
  • ជប៉ុន
  • ពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥