MENU
កិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្លងទ្វីប TPP បន្តដំណើរការដោយគ្មាន អាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ១៥:៥៨ | ៣៥២ ដង | ចុចបញ្ចេញមតិ (០)

សមាជិក នៅក្នុងកិច្ចព្រមព្រៀងដៃគូរពាណិជ្ជកម្មឆ្លងទ្វីប​ TPP  បានឯកភាពគ្នា បន្តសកម្មភាពរបស់ខ្លួន បើទើបីអាមេរិកបានដកខ្លួនចេញក្តី។ ក្រោយពេលចូលកាន់តំណែងប្រធានាធិបតី លោកដូណាលត្រាំបានចុះហត្ថលេខាង ដកអាមេរិកចេញពីកិច្ចព្រមព្រៀង​ TPP ដោយលោកព្រួយបារម្ភថានឹងធ្វើឲ្យពលរដ្ឋអាមេរិកត្រូវបាត់បង់ការងាធ្វើជាច្រើន​។ ហេតុការទាំងនោះ​បង្ករឲ្យផ្លាសប្តូរជាច្រើន​នៅក្នុងកិច្ចពិភាក្សា នាំ​TPP ​ទៅកាន់អនាគត់ដ៏ភ្លឺស្វាង របស់ប្រទេសជាសកមាជិក។

បន្ទាប់ពី​វេទិការសេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក APEC ធ្វើឡើងនៅទីក្រុងហាណូយ​កាលពីថ្ងៃទី ២១ខែឧសភា  សមាជិក​១១ប្រទេសរបស់​ TPP សង្ឃឹមថា អាមេរិកនិងពិចារណាឡើងវិញ​នៅការសម្រេច ចាក់ចេញពី កិច្ចព្រមព្រៀងនេះ​។​ប្រទេសជាសមាជិកបានសម្រេច កំណើតគោលដៅ ដែលខ្លួនត្រូវដើរពេលគ្មានអាមេរិក។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា​ TPP ​នឹងមិនដួលរលំឡើយ​បើទោះគ្មានអាមេរិក។

ក្នុងពេលជាមួយគ្នានេះដែរ ដំណាងពាណិជ្ជកម្មអាមេរិកលោក​ Robert Lighthizer​បញ្ចាក់ថា អាមេរិកគ្មានផ្លូវវិលត្រឡប់ចូលទៅកាន់​ TPP វិញឡើយ  ដោយអាមេរិកចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​ជាមួយដៃគូររបស់អាមេរិកនៅលើពិពភលោក គឺល្អប្រសើរជាង TPP ។

នៅពេលនេះប្រទេស ជាសមាជិក​ TPP  នៅតែបន្តរក្សា កិច្ចព្រមព្រៀងនេះ  ប៉ុន្តែ កិច្ចពិភាក្សា ឡើងវិញ​និងត្រូវចំណាយពេលវេលាយ៉ាងយូទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ប្រទេស ញ៉ូវហ្សឺឡែន លោក​ Todd McClay ​បានឲ្យដឹងថា «ប្រទេសជាសមាជិកទាំង​១១ មានបង្ហាញពីសមគ្គីគ្នា ដើម្បីបន្តដំណើរឆ្ពោះទៅមុខ ។​ មន្ត្រី​ TPP ​ទាំង​១១នឹងជួបប្រជុំគ្នា​នៅក្នុងប្រទេសជប៉ុន នាខែកក្កដាខាងមុខ។

ដោយឡែក ​ដើម្បី​អោយ​កិច្ចព្រមព្រៀងពាណិជ្ជកមុ្ម​TPP ចូលជាធរមាន ប្រទេស​សមាជិក​ត្រូវផ្តល់​សច្ចាប័ន​អោយ​បានគ្រប់គ្នា នៅ​ខែមិនា ឆ្នាំ​២០១៨។ រហូតពេលនេះ ​​ក្នុងចំណោម​សមាជិក​១១ប្រទេស​ មានតែ​នូវែលហ្សេឡង់ និង​ជប៉ុន​ប៉ុណ្ណោះ​ដែល​បាន​អោយ​សច្ចាប័ន។ បញ្ហា​ពេលនេះដែរ គឺ​គេត្រូវ​បញ្ចុះបញ្ចូល​វៀតណាម និង​ម៉ាឡេស៊ី អោយ​រក្សា​ជំហរ​រក្សា​កិច្ចព្រមព្រៀង​នេះ។
 
​​កិច្ចព្រមព្រៀង TTPធ្លាប់​រងការ​រិះគន់​ថា​បង្ខូច​ក្បួនច្បាប់​ពាណិជ្ជកម្ម​ជាទូទៅ ដោយ​​​​​​ផ្តល់​​ប្រយោជន៍​អោយ​ក្រុមហ៊ុន​ធំថ្នាក់​ពហុជាតិ​ច្រើន ហើយអាច​ធ្វើអោយ​បាត់បង់​អធិបតេយ្យ​ជាតិ​និមួយៗ។ នៅ​ម៉ាឡេស៊ី និង​នូវែលហ្សេឡង់ ធ្លាប់​មា​នបាតុកម្មច្រើនដង​​ប្រឆាំង​កិច្ចព្រមព្រៀង​ TTP៕  ​  

 

 

Tags:
  • កិច្ចព្រមព្រៀង
  • អាមេរិក
  • ពាណិជ្ជកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥