MENU
ប៉េអឹមចាប់ខ្លួនអ្នកវិនិយោគគិន២នាក់ បញ្ជូនទៅតុលាការក្រុងភ្នំពេញ ចោទពីករណីចេញសែក៣សន្លឹក ទឹកប្រាក់១៨ម៉ឺនដុល្លារ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ០៩:៥០ | ៨០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​កម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ខែឧសភា ២០១៧ បានចាប់បញ្ជូនខ្លួនបុរស២នាក់ ជាអ្នកវិនិយោគិននៅក្នុងស្រុក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធថា បានចេញមូលប្បទានប័ត្រ៣សន្លឹកគ្មានសាច់ប្រាក់(សែកស្អុយ) ចំនួន១៨ម៉ឺនដុល្លារអាមេរិក ។

បុរសជាប់សង្ស័យចេញសែកស្អុយ២នាក់នោះម្នាក់ឈ្មោះ ផាត់ ត្រដែត អាយុ៣៣ឆ្នាំ មានអាស័យដ្ឋាននៅផ្ទះលេខ១១០ ផ្លូវលំ ភូមិថ្មី ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល និងម្នាក់ឈ្មោះ ជួប រស្មី អាយុ៣៤ឆ្នាំ មានអាស័យដ្ឋាននៅផ្ទះលេខ២៨៧ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សំណុំរឿងនេះបានស្ថិតនៅដៃលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងកំពុងធ្វើការសាកសួរហើយបើតាមការបង្ហើបឲ្យដឹងម្ចាស់ប្រាក់គ្មានចង់បានអ្វីក្រៅលុយសុទ្ធរបស់គេវិញទេតែជនសង្ស័យទាំង២នាក់ទំនងគ្មានលទ្ធភាព ដូច្នេះអាចប្រឈមនិងជាប់ពន្ធនាគារ ។

ដើមចមក្នុងរឿងចេញសែកស្អុយលើទឹកប្រាក់ចំនួន១៨០.០០០ដុល្លារអាមេរិកនេះ នៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានដឹងថា កាលពីអំឡុងថ្ងៃទី១៥ កក្កដា ២០១៦ និងបន្តបន្ទាប់មកឈ្មោះ ជួប រស្មី ឃុបឃិតជាមួយឈ្មោះ ផាត់ ត្រដែត បានទៅពឹងពាក់រកប្រាក់ពីអ្នកមានស្តុកស្តមម្នាក់ពី៥០ ០០០ដុល្លារ រហូត ដល់១៨ម៉ឺនដុល្លារអាមេរិក ។

ជនសង្ស័យទាំង២នាក់បានមានគំនិតរកប្រាក់ពីអ្នកមាននោះ ដើម្បីយកទៅវិនិយោគ រីសត (ធ្វើសួនកំសាន្ត) នៅខេត្តកំពង់ចាម តែដោយសារមានការខ្វះខាតប្រាក់ បានជាទៅរកពឹងពាក់ពីដើមបណ្តឹងដែលជាអ្នករាប់អានគ្នាជិតដិតនោះហើយសន្យាសងវិញតាមការកំណត់ ។

ប្រភពព័ត៍មានឲ្យដឹងទៀតថា ក្រោយពេលជនសង្ស័យ២នាក់ បានយកប្រាក់តាមដំណាក់សរុប១៨មឺុនដុល្លារទៅដល់ថ្ងៃកំណត់ប្រគល់វិញស្រាប់ថាពុំទាន់មានលុយឲ្យគេនិងសន្យាថ្ងៃនេះថ្ងៃនោះរហូតបិទទូរស័ព្ទទាក់ទងលែងបានដែលនោះដើមបណ្តឹងបានចាត់ទុកថា ពួកគេមានគំនិតទុច្ចរិតគេចវេសពីបំណុលនេះ ។

ដើមបណ្តឹងព្យាយាមទាក់ទងជួបរកដំណោះស្រាយច្រើនលើក តែបុរស២នាក់នោះ ហាក់ដូចជាមិនយកចិត្តទុកដាក់ រហូតថ្ងៃមួយ ជនសង្ស័យបានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក ឲ្យទៅដើមបណ្តឹងបើកពីធនាគារ ។

ប៉ុន្តែមូលប្បទាន ប័ត្រនោះត្រូវបានខាងធនាគារបញ្ជាក់មកវិញថា អត់មានសាច់ប្រាក់ទេដូច្នោះហើយបានជាដើមបណ្តឹង ស្វែងរកជនសង្ស័យ ក៏ជួបគ្នានៅទីតាំងមួយកន្លែងក្នុងខណ្ឌដង្កោ បានជាដើមបណ្តឹងទាក់ទងទៅសមត្តកិច្ចកងរាជអាវុធហត្ថឲ្យនាំខ្លួនពួកគេយកទៅចាត់ការតាមនិតិវិធី ៕            

Tags:
  • ប៉េអឹម
  • វិនិយោគគិន
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥