MENU
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន២១នាក់ ទៅតុលាការក្រុង
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ០៧:៣៣ | ៦៨៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅម៉ោង៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ២១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។

សមត្ថកិច្ចបានលើកឡើងថាវត្ថុតាងរួម និងថ្នាំញៀនចំនួន ៩៣កញ្ចប់(ប្រភេទម៉ាទឹកកក) ដែលបូករួមថ្នាំញៀន ៣១កញ្ចប់ របស់ក្មេងស្រីមិនទាន់គ្រប់អាយុ(អនិតិជន)ដែលក្រុមជួញដូរគ្រឿងញៀន បានប្រើឲ្យចែកចាយជំនួសពួកវា ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ក៏បញ្ជូនទៅឲ្យមន្ទីរសង្គមកិច្ចវិញ ។

ជនសង្ស័យប្រុសស្រីទាំង ២១នាក់នេះត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០១៧ ដែលពួកវាកំពុងធ្វើសកម្មភាពជួញដូរនិងចែកចាយគ្រឿងញៀន យ៉ាងសកម្ម និងអនាធិបតេយ្យ ។

ក្នុងនោះជនសង្ស័យទាំង២១នាក់ មាន ១. ឈ្មោះ ភុំ សារួន ហៅច្រិប ភេទស្រី អាយុ ៥១ឆ្នាំ , ២. ឈ្មោះ មួយ ចំរើន ភេទស្រី អាយុ ៤៧ឆ្នាំ , ៣. ឈ្មោះ សាន្ត សុភ័ក្រ្ត ហៅភ័ក្ត្រ ភេទប្រុស អាយុ ៣១ឆ្នាំ , ៤. ឈ្មោះ ឈឿន ពៅ ហៅពៅ ភេទប្រុស អាយុ ៣០ឆ្នាំ , ៥. ឈ្មោះ ធុន ដារ៉ា ភេទស្រី អាយុ ២១ឆ្នាំ , ៦. ឈ្មោះ ប៉េង ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថល្បាតអាវុធខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧:៣០នាទី នៅចំណុច ផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  រួម និងថ្នាំញៀនចំនួន ០៣កញ្ចប់តូច(ប្រភេទម៉ាទឹកកក) ។

៧. ឈ្មោះឡាង ប៊ុនទី ហៅទី ភេទប្រុស អាយុ ២២ឆ្នាំ , ៨. ឈ្មោះ ម៉ូញ ភី ភេទស្រី អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:៤០នាទី នៅចំនុចភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួម និងថ្នាំញៀនចំនួន ០៧កញ្ចប់(ប្រភេទម៉ាទឹកកក) ។

៩. ឈ្មោះ ចាន់ មករា ហៅពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ , ១០. ឈ្មោះ យ៉ើ វណ្ណី ភេទប្រុស អាយុ ២៤ឆ្នាំ, ១១. ឈ្មោះ គង់ យ៉ូង ភេទប្រុស អាយុ ២៦ឆ្នាំ , ១២. ឈ្មោះ ម៉ុន សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ , ១៣. ឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ ២៤ឆ្នាំ , ១៤. ឈ្មោះ ហួន វីន ភេទប្រុស អាយុ២៤ឆ្នាំ , ១៥. ឈ្មោះ ចក់ រៀង ភេទប្រុស អាយុ ២៧ឆ្នាំ , ១៦. ឈ្មោះ ចឺត រតនា ហៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ , ១៧. ឈ្មោះ គឹម វិទូ ហៅប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ ។

ជនសង្ស័យត្រូវបានកម្លាំងល្បាតមូលដ្ឋានខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:៤៥នាទី នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកកក់២(ម្តុំរោងចក្រឆ្នាំង) ខណ្ឌទួលគោក រាជធានីភ្នំពេញ រួម និងថ្នាំញៀនចំនួន ៥៨កញ្ចប់(ប្រភេទម៉ាទឹកកក) ។

១៨. ឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ ,១៩. ឈ្មោះ គីម ស ភេទស្រី អាយុ ៥៩ឆ្នាំ ,២០. ឈ្មោះ ចាន់ ប៉ែត ភេទប្រុស អាយុ ២៥ឆ្នាំ , ២១. ឈ្មោះ ពូក ចំណាប់ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២:៣០នាទី នៅចំនុចក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួម និងថ្នាំញៀនចំនួន ០៤កញ្ចប់(ប្រភេទម៉ាទឹកកក) ។                       

Tags:
  • រាជអាវុធហត្ថ
  • ជនសង្ស័យ
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥