MENU
ប្រដាល់សាកលកម្ពុជា ទទួលគ្រូអន្តរជាតិលំដាប់ខ្ពស់ សម្រាប់កម្ពុជាជម្រុញ ភាពរីកចម្រើន
កីឡា | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ១៥:៣៣ | ៥៥៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សហព័ន្ធប្រដាល់សាកលកម្ពុជានាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានទទួលគ្រូអន្តរជាតិពីប្រទេសស្រីលង្កាលំដាប់ខ្ពស់សម្រាប់ជម្រុញទាំងគ្រូបង្វឹក អាជ្ញាកណ្តាលនិងកីឡាករបាននូវភាពរីកចម្រើនដ៏ល្អនាពេលខាងមុខ។

សហព័ន្ធប្រដាល់សាកលកម្ពុជាបើកសិក្ខាសាលា វគ្គសាមគ្គីអូឡាំពិកស្ដីពី “គ្រូបង្វឹកប្រដាល់” ពេល១០ថ្ងៃគឺពីថ្ងៃទី១៦ដល់២៦ឧសភានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ វគ្គនេះគឺសិក្សាទាំងទ្រឹស្ដី និងការអនុវត្តន៍ជាក់ស្ដែងតែម្ដងការសិក្សាមានរយៈពេល៧ថ្ងៃនិង៣ថ្ងៃសម្រាប់អ្នកដែលមិនទាន់យល់ច្បាស់ ។

លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា បានបញ្ជាក់ថា នេះជាវគ្គបំប៉នដ៏សំខាន់មួយដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ហើយគ្រូឧទ្ទេសគឺលោក Rubasinghe Kankawamge Indrasgna អ្នកជំនាញមកពីសហព័ន្ធកីឡាប្រដាល់អន្តរជាតិមកពីប្រទេសស្រីលង្កា ។ មានសិក្ខាកាមចំនួន២៥រូបដែលជាគ្រូប្រដាល់ អាជ្ញាកណ្ដាល ចៅក្រមមកពីបណ្ដាក្លិប សមាគមនានាចំណុះឲ្យសហព័ន្ធមកចូលរួមក្នុងវគ្គសិក្សាដ៏សំខាន់នេះ ។

ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា បានប្រាប់ថា លោកRubasinghe Kankawamge Indrasgnaដែលមានសញ្ញប័ត្រកម្រិតផ្កាយ៣ ផ្នែកគ្រូឧទ្ទេស និងផ្កាយ២ផ្នែកគ្រូអាជ្ញាកណ្ដាលនិង ចៅក្រម។វគ្គនេះនឹងមានការប្រឡងនៅពេលបញ្ចប់ការសិក្សាអ្នកដែលប្រឡងជាប់នឹងបានទទួលសញ្ញាប័ត្រកម្រិតផ្កាយ១ ពីសហព័ន្ធប្រដាល់អន្តរជាតិ ។ នេះជាវគ្គដែលសម្រិតសម្រាំងដោយមានការប្រឡងដើម្បីឲ្យគ្រូរបស់កម្ពុជាអាចក្លាយជាគ្រូកម្រិតផ្កាយ២ ដែលទទួលស្គាល់ពីអន្តរជាតិដែលអាចចេញទៅបង្រៀននៅក្រៅប្រទេសបាន ។

ជាមួយគ្នានោះលោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញវត្តមានផងដែរនោះបានថ្លែងថា វគ្គសិក្សានេះជាការហ្វឹកហាត់តាមរបៀបវិទ្យាសាស្ត្រកីឡាព្រោះវិទ្យាសាស្ត្រមានការប្រែប្រួលជារៀងរាល់ឆ្នាំហេតុនេះ គ្រូត្រូវតែស្គាល់ពីបច្ចេកទេសថ្មីៗរបស់ពិភពលោកដើម្បីឲ្យសហព័ន្ធនេះក្លាយជាសហព័ន្ធដែលមានសក្ដានុពល ។ វាក៏ជួយក្នុងការពង្រឹងបច្ចេកទេសគឺជាកត្តាសំខាន់ដែលសហព័ន្ធ គ្រូបង្វឹកត្រូវតែដឹង ។ មិនតែប៉ុណ្ណោះគ្រូបង្វឹកកីឡាមិនមែនជាគ្រូបង្រៀនឡើយ ព្រោះគ្រូកីឡាត្រូវតែមានធនធានបច្ចេកទេសត្រឹមត្រូវ ចេះស្រាវជ្រាវ រកចំណុចថ្មី ចេះសង្កេតពីកីឡារបស់ខ្លួនតើ ខ្សោយពីអ្វីខ្លះ ខ្លាំងអ្វីខ្លះ ហើយទើបបែបនេះបានក្លាយជាគ្រូដែលមានសមត្ថភាពខ្ពស់ ៕ ដោយ បូរិន

                                                                       

Tags:
  • ប្រដាល់
  • កម្ពុជា
  • រីកចម្រើន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥