MENU
លោក ទេព រិទ្ធីវិទ្ធ ដឹកនាំក្រុមកម្ពុជាចូលរួមប្រកួត Davis-Cup ឆ្នាំ២០១៧
កីឡា | ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៥៦ | ៦១២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានដឹកនាំក្រុមកីឡាករកម្ពុជា ចូលរួមព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅប្រទេស ប្រទេសបារ៉ែន។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ អាស៊ីអូសេអានីមានក្រុម៤ នៅទីក្រុងអ៊ីសាថោននៃប្រទេសបារ៉ែ ដោយមាន១១ប្រទេសចូលរួម ហើយកម្ពុជាយើងគ្រោងនឹងទៅចូលរួមព្រឹត្តិការណ៍នេះ។ ព្រឹតិ្តការណ៍នេះមានដៃគូរប្រកួតប្រជែង ដូចជា ប្រទេស បារ៉ែន កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី បង់ក្លាដេស  អ៊ីរ៉ាក់ មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី និង តាជីគីស្ថាន។ កម្ពុជាបញ្ជូនកីឡាករចំនួន៤រូបទៅចូលរួមប្រកួតគឺ លោក ប៊ុន កេន្នី, លោកម៉ម ផល្គុណ, លោក ឡុង សំនៀង និង កីឡាថ្មី គឺ លោក ឱ សារិទ្ធ ។

សូមរំលឹកថា កម្ពុជាធ្លាប់ចាញ់នៅក្រុម៣ កាលពីឆ្នាំ២០១៦ ដោយសារតែកីឡាករមានរបួសច្រើន ពិសេសកីឡាករ ប៊ុន កេន្នី មានរបួសស្មា តែពេលនេះគេបានព្យាបាលជាសះស្បើយហើយ។ កាលពីឆ្នាំ២០១២ កម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៍ Davis-Cup ជាលើកដំបូង ដោយបានទទួលជ័យជំនះដោយប្រកួតឈ្នះដណ្តើមបានចំណាត់ថ្នាក់លំដាប់ក្រុមទី៣។ កីឡាវាយកូនបាល់កម្ពុជា បានរក្សាតំណែងនៅក្នុងក្រុម៣ ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំ គឺ ឆ្នាំ២០១៣ នៅឌូបៃ ឆ្នាំ២០១៤ នៅម៉ាឡេស៊ី ២០១៥ នៅអ៊ីរ៉ង់ និង ២០១៦ ក្រកួតនៅអ៊ីរ៉ង់ប៉ុន្តែកម្ពុជាចាញ់ហើយធ្លាក់ទៅលំដាប់ក្រុមទី៤ពេលនេះ៕ ដោយ បូរិន

                                                                      

Tags:
  • ទេព រិទ្ធីវិទ្ធ
  • ក្រុមកម្ពុជា
  • ប្រកួត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥