MENU
នៅមុនបន្តិច កូនប្រុសនាយ ហុង ដា ត្រូវចាប់ខ្លួនបានហើយនៅទឹកដីខណ្ឌជ្រោយចង្វា
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៦:៤៩ | ៦១១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជនសង្ស័យម្នាក់ត្រូវជាកូនប្រុសបង្កើតតារាកំប្លែង នាយ ហុងដា ដែលសមត្ថកិច្ចដាក់ ការសង្ស័យថាជាអ្នកសម្លាប់ នារីជាម្តាយចុងខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជា មួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួនបានហើយ នៅខាងក្រោយវត្តចាស់ ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាវេលាម៉ោង១៥ និង៣០នាទីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៧នេះ ។

ជនសង្ស័យអឿន សុខខេង អាយុ២០ឆ្នាំ ត្រូវជាកូនប្រុសប្រពន្ធដើមតារាកំប្លែង នាយហុង ដា ។ បច្ចុប្បន្នរូបគ នឹងនារីម្នាក់ស្នាក់នៅជាមួយគ្នាកំពុងត្រូវបានបញ្ចូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីសាកសួរនាំបន្ថែម ។ 

គួររំលឹកថា កាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃទី ១១ ឧសភា ២០១៧ ប្រពន្ធចុងវ័យក្មេងរបស់ តារាកំប្លែង នាយ ហុង ដា ត្រូវឃាតករម្នាក់សម្លាប់ ដោយយកខ្សែឆ្នាំងអ៊ុតរឹត.ក នៅក្នុងបន្ទប់អាគារខុនដូរមួយកន្លែងក្បែរ ផ្សារសារឿនយ៉ានី ក្នុងភូមិតាឡៃ សង្កាត់ដង្កោរ ខណ្ឌដង្កោរ ។

តាមការសាកសួរនាំព័ត៌មានមួយចំនួនយ៉ាងល្អិតល្អន់រួចមក សមត្ថកិច្ចដាក់សង្ស័យទៅលើ យុវជនជាកូនប្រុស ប្រពន្ធដើមនាយហុងដា ថាជាឃាតករសម្លាប់ នារីជាម្តាយចុង ហើយស្វែងរកតាមចាប់ខ្លួនតាំងពីម្សិលមិញ ហើយទើបនឹងឃាត់ខ្លួនបាននៅខណ្ឌជ្រោយចង្វាតែម្តង ។

ក្នុងអំពើឃាតកម្មដដែលនេះ មិនទាន់មានប្រភពណាមួយអាចបញ្ជាក់ថា ផ្តើមចេញមកពី មូលហេតុអ្វីនោះទេ ដែលនាំអោយឃាតករ សម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃ យ៉ាងដូចនេះ ។ មួយវិញទៀត គេក៏មិនទាន់ដឹងថា កូនប្រុសប្រពន្ធដើមនាយហុង ដា ដែលឃាត់ខ្លួនបានពេល នេះ ជាអ្នកសម្លាប់ម្តាយចុង ១០០ភាគរយផងដែរ គឺរងចាំចម្លើយបំភ្លឺនៅពេលក្រោយ ។

សូមបញ្ជាក់នារីរងគ្រោះជាប្រពន្ធចុង នាយហុង ដា មានឈ្មោះ សឹម ចន្ធី អាយុ១៩ឆ្នាំ ។ នាង និងនាយហុង ដា រួមរស់ជាមួយគ្នាជាង១ឆ្នាំមកហើយដោយមានកូនស្រីម្នាក់អាយុទើប៦ខែប៉ុណ្ណោះ ៕

Tags:
  • ហុង ដា
  • ខណ្ឌជ្រោយចង្វា
  • ចាប់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥