MENU
តុលាការផ្តន្ទាទោសជនជាតិ រូម៉ានីម្នាក់និងជនជាតិនីហ្សេរីយ៉ាម្នាក់ ជួញដូរគ្រឿងញៀនជិត៥គីឡូក្រាមចូលកម្ពុជា សម្រេចដាក់ពន្ធនាគារអស់មួយជីវិត
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ១២:០៣ | ៤៩៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា ជំនុំ ជំម្រះ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ១.ឈ្មោះ Varadi Adrian Calin ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិROMANIA ២.ឈ្មោះ Ibe Chukwuemeka ភេទប្រុសអាយុ៤០ឆ្នាំជនជាតិNIGERIAN ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត នឹងពិន័យជា ប្រាក់ចំនួនម្នាក់ៗ៤០លានរៀលចូរថវិការដ្ឋ។

តុលាការបានសម្រេចដូចនេះក្រោមការចោទប្រកាន់ពីបទ ដឹងជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ដកហូតគ្រឿងញៀន កាកូអ៉ីន ជិត៥គីឡូក្រាម នឹងទុកសិទ្ធិ ឲ្យប្តឹង ឧទ្ធរណ៍ តាមកំណត់ច្បាប់។

ជនជាប់ចោទទាំង២នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦។ សូមជម្រាបថាកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនជាតិ ROMANIA ម្នាក់ ហើយរកឃើញកាកូអ៉ីន ជិត៥គីឡុក្រាម។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអបអរសាទរនិងកោតសសើរដល់សមត្ថកិច្ចបំពេញការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយបានសហការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយនេះ។

លោកបានបន្តទៀតថា កម្លាំងសមត្ថកិច្ចបានឃាត់ជនជាតិ ROMANIA ម្នាក់ធ្វើដំណើរ តាម ជើងយន្តហោះQR៩៧០ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ម៉ោង១៥និង៥០នាទី រកឃើញ កូកាអ៊ីនចំនួន៤៩៦០.៦៩ក្រាមចូលមកកម្ពុជា។សម្រាប់ជនសង្ស័យរូបនេះត្រូវបាននាំខ្លួន យកទៅសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ហើយក៏បានឈានទៅដល់ការឃាតខ្លួនជនជាតិNIGERIANទៀត៕                       

Tags:
  • តុលាការ
  • ផ្តន្ទាទោស
  • គ្រឿងញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥