MENU
ឯកអគ្គរដ្ឋទូតធំ៣ប្រចាំនៅកម្ពុជាស្នើដល់ គ. ជ. ប ប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៤ឧសភា
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១២:១៥ | ៥៣៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ឯកអគ្គរដ្ឋទូតចំនួន៣ប្រចាំនៅកម្ពុជាគឺឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងឯកអគ្គរាជទូតជប៉ុនកាលពីល្ងាចថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧បានស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជ.ប)ឲ្យប្រកាសលទ្ធផលបោះឆ្នោតបឋមនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ជាថ្ងៃបោះឆ្នោតនេះតែម្ងង។

យោងតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតជប៉ុន ថា មន្ត្រីស្ថានទូតទាំងបីនោះ ស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតតែម្ដង គឺនៅថ្ងៃទី៤ មិថុនា។

លោកហង្ស ពុទ្ធាបានថ្លែងថា ឯកអគ្គរដ្ឋទូតទាំងបីប្រចាំនៅកម្ពុជាបានលើកឡើងនៅពេលជំនួបជាមួយតំណាងគជបមុនពេលដែលការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិដុនាឆ្នាំ២០១៧ខាងមុខនេះ។លោកបានបញ្ជាក់ថា តំណាងទូតទាំងបីបានសំដែងការកត់ក្តៅបន្ទាប់ពីបានឃើញសកម្មភាពឃោសនានិងការងារអប់រំមានការល្អប្រសើរដែរ។

លោកបានអះអាងតំណាងទូតទាំងបីបានលើកឡើងចោទជាសំណួរប្រហាក់ប្រហែលគ្នាទាក់ទងនឹងការដាក់ពង្រាយកម្លាំងសម្រាកការពារសុវត្ថិភាពច្រើនពេកដែលអាចធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។លោកថា គជបបានឆ្លើយតបថាកម្លាំងទាំងនោះមិនមានធ្វើឲ្យមានការភ័យខ្លាចទេ។នៅប្រទេសណាក៍មាននគរបាលនិងទាហានដែរ។កាលពីពេលបោះឆ្នោតមុនៗនោះមានកម្លាំងច្រើនជាងនេះទៀត។

លោកហង្ស ពុទ្ធាបានលើកឡើងថាឯកអគ្គរដ្ឋទូតទាំងបីបានឲ្យគជបពន្យល់ពីនីតិវិធីក្នុងបានប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនានេះតែម្តងទៅដល់សាធារណជនជាទូទៅ។គជបបានបង្ហាញពីការរៀបចំប្រកាសលទ្ធផលនៅថ្ងៃបោះឆ្នោតនេះតែម្តង។លោកថាការប្រកាសលទ្ធផលមានជាតំណាក់កាលគឺលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ននិងលទ្ធផលផ្លូវការ។

លោកហង្ស ពុទ្ធាបានថ្លែងបញ្ជាក់ថា សូមកុំឲ្យមានការភាន់ក្រឡំដែលកាលពីមុនមានអង្គការនិងគណបក្សនយោបាយបានថតយកលទ្ធផលដែលបានបិទនៅតាមការិយាល័យបោះឆ្នោតបូកហើយប្រកាសតែម្តង។នោះជាលទ្ធផលមួយតែចំពោះលទ្ធផលដែល គ ជ ប ធ្វើមានជាជំហានផលទ្ធផលមួយព្រោះការិយាល័យខ្លះមានពាក្យបណ្តឹងដោយសារដោះស្រាយបណ្តឹងនិងមានការផ្ទៀងផ្ទាត់ឡើងវិញអាចមានការបូកច្រឡំ។លទ្ធផលផ្លូវការអាចមានរយៈពេល២០ថ្ងៃក្រោយពីបោះឆ្នោតទើបមានភាពសុក្រិត្យ។

លោកបានអះអាងទៀតថាលទ្ធផលដែលគណបក្សនយោបាយមិនមែនជាលទ្ធផលផ្លូវការទេ។នៅពេលសួរថាការលើកឡើងរបស់ទូតទាំងបីនេះទំនងជាមានការព្រួយបារម្ភចំពោះកម្លាំងដែលពង្រាយច្រើនពេកបានជាមកជួប គ ជ ប​ ?។

លោកហង្សពុទ្ធាបានអះអាងថាមិនមែនទៅពួកគាត់ចង់បានការពន្យល់ពីការឈរជើងរបស់កម្លាំងទាំងនោះនៅកន្លែងណាមានចម្ងាយប៉ុន្មានពីការិយាល័យបោះឆ្នោតជាដើមកម្លាំងសរុបប្រមាណ៣៧០០០នាក់។ចំពោះកម្លាំងអន្តរាគមន៍អាចនៅក្នុងឃុំនិងស្ថិតថ្នាក់ស្រុក។ចំពោះលោកឯកអគ្គរដ្ឋទូតបានសូមកុំឲ្យមានការបង្ហាញអាវុធអី។តែលោកថា កម្លាំងនៅចម្ងាយ១៥ម៉ែត្រពីការិយាល័យអត់មានអាវុធនិងចម្ងាយ១០០ម៉ែត្រមានកម្លាំង២នាក់មានអាវុធ១ដើម បង់១និងគ្រាប់៣០គ្រាប់។

លោកហង្សពុទ្ធាបានបញ្ជាក់ថា ចំពោះកម្លាំងអន្តរាគមន៍មិនបានចេញមុខទេតែនៅពេលណាមានករណីអ្វីកើតឡើងសុំអន្តរាគមន៍ទើបចេញមុខ។លោកថា ដូចជាករណីកាលពីឆ្នាំ២០១៣មានការដុតឡាននៅមុខវត្តស្ទឹងមានជ័យការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យជាដើម។ចំណុចពិសេសទូតប្រទេសទាំងបីនេះថាចាប់ពីគជបធ្វើកំណែទម្រង់មកមានការទុកចិត្តច្រើនពីគ្រប់មជ្ឈដ្ឋាននិងសាធារណជនក្នុងនាមសហគមន៍អន្តរជាតិពួកលោកចង់ឲ្យប្រទេសកម្ពុជាមានការបោះឆ្នោតមួយចុងក្រោយទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធ។

លោកបានអះអាងនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧មានគណបក្សធំ២គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិហែក្បួនធំជាថ្ងៃបញ្ចប់ការឃោសនានៅភ្នំពេញ។តែគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យមុននិងគណបក្សសង្រ្គោះដាក់ក្រោយមកគជប។ពេលនេះមានការជាន់ទីតាំងគ្នារបស់គណបក្សធំទាំងពីរនេះ។ការដោះស្រាយនេះបានចប់នៅថ្ងៃទី១ខែមិថុនាដែលគណបក្សប្រជាជនកម្ពុជាមាន១៥ម៉ឺននាក់និងគណបក្សសង្រ្គោះជាតិមាន៥ម៉ឺននាក់។

លោកហង្សពុទ្ធាបានព្រមានថាអ្នកដែលផ្សាយឬប្រកាសលទ្ធផលឆ្នោតមិនផ្លូវឬខុសពីលទ្ធផលរបស់គជបនឹងទទួលទោសធ្ងន់ធ្ងរ។លោកថា ”យើងមានច្បាប់អនុវត្តនិងអំពាវនាវកុំឲ្យមានការផ្សាយបើមិនច្បាស់។យើងមិនចង់ដាក់ទោសទណ្ឌដល់នរណាម្នាក់ទេ”។លោកថា ”យើងចង់បានក្រោយការបោះឆ្នោតមើលឃើញតែអភិវឌ្ឍន៏មិនមែនការតវ៉ាគ្នាចុះឡើងនោះទេ”៕                                                                       

Tags:
  • ឯកអគ្គរដ្ឋទូត
  • គ. ជ. ប
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥