MENU
ក្រុមអ្នកប្រឆាំងការដកអាមេរិកចេញពី កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ បង្កើនក្រុមរក្សាកិច្ចព្រមព្រៀងដដែល
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:៤៤ | ៥០៩ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២ខែមិថុនា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ​បានប្រកាសដកអាមេរិក​ចេញ​ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ  ដែលមាន ប្រទេសចូលរួមដល់ទៅ​១៩៥​ ទទួលរងការរិះគន់យ៉ាងខ្លាំងទាំងក្នុងនឹងក្រៅប្រទេស​។ មេដឹកនាំប្រទេស​ជាច្រើន​បានលើកឡើងថា សកម្មភាពរបស់អាមេរិកមិនសមជាប្រទេសមហាអំណាចឡើយហើយអាមេរិកអាចនិងនៅឯកោដោយសារតែសកម្មភាព ទាំងនោះ។

កន្លងមកលោកអូបាម៉ាក៏បានចេញមុខថ្កោលទោសការសម្រេចដកសម្ថផលរបស់​លោកអូបាម៉ា ដែលបានខិតខំ​ក្នុងពេលកាន់អំណាច​។ នៅពេលនេះដែរ​មហាសេដ្ឋី  Michael Bloomberg  បានដឹកនាំ​សម្ព័ន្ធមិត្ត អាកាសធាតុអាមេរិក  បន្តរក្សា​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ដដែល។

មហាសេដ្ឋី  Michael Bloomberg ​បច្ចុប្បន្ន​ជា អភិបាលក្រុងញ៉ូវយ៉ក​ ជាមហាសេដ្ឋីទី​១២របស់អាមេរិក នឹងដឹកនាំសម្ព័ន្ធមិត្ត អាមេរិកខាងលើ ដែលមាន​ទីក្រុង ចំនួន​៣០ និង​៣រដ្ឋចូលរួម ក្រៅពីនេះនៅមាន​នាយក  សាលាមហាវិទ្យាល័យ ជាង ៨០ និក្រុមហ៊ុន ជាង​១០០ ចូលរួមនៅក្នុងសកម្មភាពថែរក្សា បរិយាកាស ដោយបន្តអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មហាសេដ្ឋី​ Bloomberg ​ក៏បានសន្យាផ្តល់ជំនួយ​១៥លានដុល្លារ ប្រាក់ផ្ទាល់ខ្លួន ដល់អង្គការសហប្រជាជាតិ ក្នុងសកម្មភាព បម្រែបម្រួលអាកាសធាតុ។

សារព័ត៌មាន​ The new York Times ​បានផ្សាយថា​សម្ព័ន្ធមិត្ត ខាងលើ​នឹងដាក់លិខិត​ឡើងទៅកាន់ អង្គការសហប្រជាជាតិ ពីការធានាដល់ ការកាត់បន្ថយការប​ញ្ចេញឧស្មាន​ផ្ទះកញ្ចាក់ ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ បង្កើតឡើងកាលពីឆ្នាំ​២០១៥ ក្នុងគោលដៅ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ​ ធ្វើឲ្យពិភពលោកល្អប្រសើរឡើងនាពេលអនាគត់ សម្រាប់កូនចៅ ជំនន់ក្រោយ៕

 

 

Tags:
  • អ្នកប្រឆាំង
  • កិច្ចព្រមព្រៀង
  • ក្រុងប៉ារីស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥