MENU
កុងត្រូលជជុះចាំតែអង្គុយយកលុយពីប្រជាពលរដ្ឋដែលដឹកទំនិញទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចញញើតនូវអនុសាសន៍របស់ រដ្ឋមន្រ្តីក្រសួងមហារផ្ទៃ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១០:២១ | ៧៥៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង÷  នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៤០នាទីក្រុមភ្នាក់ងារសារព័ត៌មានបានតាមប្រម៉ាញ់ ផ្ដិតយករូបភាពកន្លែងកុងត្រូលជជុះស្ថិតនៅត្រង់ចំណុច ភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ 

ដែលអង្គុយចាំយកលុយពីប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដែលដឹកទំនិញអាស្រ័យផលតាមបណ្ដោយផ្លូវស្ពានពង្រ ដោយមិនខ្លាចញញើតនូវអនុសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយយករដ្ឋមន្រ្តីក្រសួងមហារផ្ទៃ នោះទេដែលសម្ដេចក្រឡាហោមប្រកាសនៅ ថ្ងៃទី២៨ ឆ្នាំ២០១៧ នេះថា គ្រប់ស្ថាប័នពាក់ពន្ធ័ទាំងអស់ត្រូវចុះបង្រ្កាបកុងត្រូលជជុះទាំងអស់ដែលមានគ្រប់ខេត្តក្រុងជាបន្ទាន់ហើយសម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា បើសិនជាមានកុងត្រូលជជុះនៅស្រុកណាមួយខេត្តណាមួយនោះ

ចៅហ្វាយស្រុក ចៅហ្វាយខេត្តនឹងទទួលខុសត្រូវដោយខ្លួនឯង។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅជុំវិញកុងត្រូលជជុះរបស់គយនោះបានប្រាប់ដល់ភា្នក់ងារសារព័ត៌មានថាកាលពីមុន កុងត្រូលនៅខាងកើតស្ពានពង្រជាប់និងក្បាលស្ពានតែម្ដងដោយមានសមត្ថកិច្ចចំរុះគ្រប់ស្ថាប័នអស់រយះពេលប្រហែលជាង៤ឆ្នាំ ទៅ៦ឆ្នាំមកហើយតែត្រូវក៏បានរុះរើខ្ចាត់ខ្ចាយចេញអស់ដោយសារសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស គ្រប់នាយករដ្ឋមន្រី្តគ្រប់ស្ថាប័នទាំងអស់អោយដកកុងត្រូលជជុះចេញអោយអស់មុនរយះពេល៣០ថ្ងៃ។

ប្រជាពលរដ្ឋបានបន្តថា នៅពេលនេះស្រាប់តែឃើញគយមួយក្រុម មកដាក់កុងត្រូលជជុះនេះតែម្ដងហើយគយដែលដាក់ពីមុននិងមិនសូវស្គាល់ឈ្មោះនោះទេតែបច្ចុប្បន្នគយដែលមកឈរជើងនេះមានឈ្មោះថា  កង ស៊ីថា និងកូនចៅមួយនាក់ទៅពីរនាក់ដោយមិនបានស្គាល់ឈ្មោះទេ តែងតែឃើញអង្គុយ ចាំយកលុយពីឈ្មួញដឹកអីវ៉ាន់គ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ ដោយស្លៀកពាក់ ជាស៊ីវិលតែរហូតហ្នឹងបើគិតតាំងពីដាក់កុងត្រូលជជុះមកប្រហែលជា១៧ឆ្នាំមកហើយ។

សូមបញ្ចាក់ថាបន្ទាប់ពីសម្ភាសប្រជាពលរដ្ឋដែលនៅជុំវិញ កុងត្រូលរបស់គយជជុះរួចមកភ្នាក់ងារសារព័ត៌មានយើងបានស្រាវជ្រាវបានលេខកូនចៅរួចក៏តេសួរនិង សម្ភាសគាត់ថាបងស្លៀកពាក់ ស៊ីវិល បែបនិងអង្គុយយកលុយពីប្រជាពលរដ្ឋ និងបងជាគយមែនបងគាត់ឆ្លើយថា ខ្ញុំមិនមែនទេខ្ញុំជាកូនចៅទេ ខាងសារព័ត៌សួរបន្តទៀតថា បងកុងត្រូលគយឈរជើងនេះ ជាកុងត្រូលជជុះមែនបងគាត់ប្រាប់ថាខ្ញុំមិនដឹងទេទាល់តែសួរមេ បានដឹងនេះជារឿងរបស់សាខាគយខេត្តបាត់ដំបង។

យោតាមសម្ដី របស់ប្រជាពលរដ្ឋដែលជាអាជីវករកស៊ីអាស្រ័យផលមកពីច្រកកាប៊ីុន នឹងច្រកដូងបើកលើដងផ្លូវស្ពានពង្រ នោះសូមសំណូមពរដល់ភ្នាក់ងារសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មាននេះដល់លោកអភិបាលស្រុកបវេលនឹងលោកអភិបាលខេត្តបាត់ដំបងផងដែលលោកជាឪពុកម្ដាយ របស់ប្រជាពលរដ្ឋដែលកូនចៅមិនសូវដឹងអីនោះទេគេអោយបង់លុយគ្រប់ក៏បង់ទៅគេអោយនៅក៏នៅតាមគេទៅខ្ញុំទាំងអស់គ្នានិងនិយាយមិនឈ្នះគេទេអាងអីគំរាមអូសឡានយកទៅរហូតរកស៊ីរាល់ថ្ងៃចិញ្ចឹមតែកុងត្រូលជជុះនិងឯងបើបង់លុយគ្រប់កន្លែងអញ្ចឹងនោះមួយជើងៗចំណីញបានតិចៗ គ្រាន់តែចិញ្ចឹមកូនបើបង់លុយនៅច្រកគ្រប់ស្ថាប័នផងបង់តាម កុងត្រូលជជុះផងគយចល័តផងទម្រាំមកដល់ផ្ទះអស់ចំណីញហើយ។

ជាចុងក្រោយក្នុងនាមខ្ញុំតំណាងអោយបងប្អូនអាជីវកដែលរកស៊ីដឹកអីវ៉ាន់ទាំងអស់សូមអំពាវនាវដល់សមេ្ដចតេជោហ៊ុន សែន ជួយមើលកូនចៅរបស់សម្ដេចផងកុំអោយមានកុងត្រូលជជុះតាមដងផ្លូវអីដើម្បីអោយកូនចៅរកស៊ីចិញ្ចឹមជីវិតអោយសប្បាយចិត្តរីករាយផង។

Tags:
  • កុងត្រូល
  • ប្រជាពលរដ្ឋ
  • ទំនិញ
  • រដ្ឋមន្រ្តី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥