MENU
បញ្ជូនប្តីប្រពន្ធ២នាក់ ជនជាតិអង់គ្លេសម្នាក់.ខ្មែរម្នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីអូសទាញ និងទិញពេស្យាចារកុមារ"
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ១៧:០៧ | ៧៦១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញកាកពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធម្នាក់ខ្មែរ ម្នាក់ជាជនបរទេសទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីអូសទាញនិងទិញពេស្យាចារកុមារ ។

ជនសង្ស័យម្នាក់ឈ្មោះ CRESSY ROBERT KINGSLEY ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិអង់គ្លេសមុខរបរគ្រូពេទ្យនិងជាប្តីម្នាក់ឈ្មោះ ជា សុធី អាយុ៣៤ឆ្នាំ (ជាប្រពន្ធអង់គ្លេស)ស្នាក់នៅខុនដូរឈ្មោះ ឌី អឹម ផ្លូវលេខ១០៩ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មកសាលាដំបូងរាជធានីភ្នំពេញ ។ 

ជនសង្ស័យទាំងពីរនាក់កំពុងស្ថិតនៅដៃលោក ខៀវ ផល្លា ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងកំពុងធ្វើការសាកសួរ ។ ទាក់ទិន និងការបញ្ជូនខ្លួនប្តីប្រពន្ធ២នាក់ខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញនេះត្រូវបានសមត្ថកិច្ចបានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធបានឃុបឃិតគ្នាប្តីអ្នកឲ្យប្រពន្ធដើរអូសទាញកុមារក្រោមអាយុ១៥ឆ្នាំដើម្បីយកមកឲ្យប្តីរួមភេទដោយឲ្យកម្រៃជាប្រាក់ក្នុងម្នាក់ម្នាក់៣០០០ ដុល្លារអាមេរិក ។

សមត្ថកិច្ចឲ្យដឹងទៀតថាក្រោយពីមានពាក្យបណ្តឹងអាណាព្យាបាលជនរងគ្រោះនិងអង្គការក្រៅរដ្ឋាភិបាលសមត្តកិច្ចជំនាញបានធ្វើការស៊ើបអង្កេតជិត៣ខែទើបរកឃើញក្មេងស្រីរងគ្រោះចំនួន៤នាក់ក្រោមអាយុ១៥ឆ្នាំដែលត្រូវខូចខ្លួនដោយសារប្តីប្រពន្ធ២នាក់នេះទើបបានជានៅរសៀលថ្ងៃទី២៨ មេសាសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនជាតិអង់គ្លេសនិងប្រពន្ធជាខ្មែរទាំងពីរនាក់នោះ ៕                       

Tags:
  • ប្តីប្រពន្ធ
  • អង់គ្លេស
  • តុលាការ
  • ពេស្យា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥