MENU
ស្ត្រីជនជាតិចិនម្នាក់ ដើរសុខៗស្រាប់តែតែគាំងបេះដូងស្លាប់
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ១០:០១ | ៧៦៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី២៩ ខែមេសា ឆ្នាំ២០១៧នេះមានករណីស្ត្រីជាជនជាតិចិនម្នាក់បានគាំងបេះដូងស្លាប់នៅកំពង់ផែទូកទេសចរណ៏ កាំសាប ដែលមានទីតាំងស្ថិតនៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ LIN SU SU YING  ភេទ ស្រី កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៦ សញ្ជាតិចិនកាន់លិខិតឆ្លងដែនទេសចរណ៍លេខ 303769613  សុពលភាពដល់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២១ និងទិដ្ឋាការលេខ TI 12798717 សុពលភាពដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានអោយដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានដើរឆ្ពោះទៅកាន់កំពង់ផែទូកទេសចរណ៍ត្រៀមទៅលេងកោះមួយ នៅក្នុងភូមិសាស្ត្រខេត្ត កំឡុងពេលនោះស្រាប់តែគេប្រទះឃើញនាងដួលក្បែរកំពង់ផែបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងមន្ត្រីនគរបាលយាមកាមក្បែរទីនោះជួយរឹតខ្យល់ដង្ហើមប៉ុន្តែពេលនោះអក្ការះនាងចេះតែដង្ហក់ខ្លាំងឡើងៗ លុះមិនបានប៉ុន្មាននាទីផងក៏ត្រូវដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ។

លោក វេជ្ជះបណ្ឌិត សែ ជីសិទ្ធិជាតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុដែលបានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុផ្ទាល់បានបញ្ជាក់ថា ជនរងគ្រោះ គឺស្លាប់ដោយសារ ជម្ងឺ គាំងបេះដូង ។

យ៉ាងណាមិញបច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត( ពេទ្យចំការចេក )រងចាំការសម្រេច ពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី ក្នុងការយកសពទៅកាន់ប្រទេសដើមខ្លួនវិញឬយ៉ាងណា ៕

Tags:
  • ជនជាតិចិន
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥