MENU
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមបញ្ជូនកីឡាករហ្វឹកហាត់ ក្រៅប្រទេស
កីឡា | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ១៦:៥៨ | ៦៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកំពុងត្រៀមរៀបចំបញ្ជូនកីឡាករ៤រូបនិងគ្រូជំនាញទៅហ្វឹកហាត់ក្រៅប្រទេសដើម្បីទទួលបច្ចេកទេសបន្ថែមនិងពង្រឹងសមត្ថភាពសម្រាប់ព្រឹត្តិការណ៍ SEA GAME 2017 ប្រទេសម៉ាឡេស៊ីខាងមុនខេះ។

លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ថា យើងគ្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅខេត្តក្រោយ រយៈពេល៣ខែ។ សហព័ន្ធប្រដាល់កម្ពុជា បានធ្វើការទាក់ទងជាមួយសហព័ន្ធកីឡាប្រដាល់សកលទ្វីបអាស៊ីហើយ តែដោយសារតែ គេជាប់រវល់រៀបចំការប្រកួតប្រដាល់សកលជើងឯកទ្វីបអាស៊ី ទើបគេមិនទាន់ឆ្លើយតប ដោយកម្ពុជាយើងបានស្មើសុំគេទាំងការហ្វឹក់ហាត់ស្នាក់នៅ ហូបចុក នឹងផ្ដល់គ្រូជំនាញផងដែរ ដោយយើងនឹង បញ្ជូនកីឡាករទៅ៤រូប និង គ្រូបង្វឹកមួយរូប។

អគ្គលេខារូបនេះបានបញ្ជាក់ថា ការស្មើសុំនេះកម្ពុជាបានដាក់សំណើរទៅ២ប្រទេសដើម្បីសុំការហ្វឹកហាត់គឺមានប្រទេសគុយបា និង កាសាកស្ថាន។ ខណៈដែលជាង៧០ភាគរយ ដែលអត្តពលិកកម្ពុជាយើងត្រូវបានទទួលការហ្វឹកហាត់នៅប្រទេសកាសាកស្ថាន។

មូលហេតុដែលសហព័ន្ធប្រដាល់កម្ពុជាបានដាក់សំណើរទៅប្រទេសកាសាកស្ថាននោះគឺដោយសារតែកន្លែងហ្វឹកហាត់ស្ដងដាអន្តរជាតិរបស់សហព័ន្ធប្រដាល់សកលពិភពលោក អៃបា នៅទីនោះហើយសហព័ន្ធប្រដាលសកលពិភពលោកក៍បានទម្លាក់ការស្នើនេះ មកឱ្យសហព័ន្ធកីឡាប្រដាសកលទ្វីបអាស៊ី ដែលមានទីស្នាក់ការនៅទីនោះផងដែរ។

លោកបន្តថា គោលបំណងដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រេចបញ្ជូលអត្តពលិក៤រូប និង គ្រូបង្វឹកមួយរូបចេញទៅហ្វឹកហាត់នៅក្រៅប្រទេសនោះគឺជាការហ្វឹកហាត់ត្រៀមខ្លួនដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីដែលគ្រោងនឹងរៀបចំនាខែសីហា ឆ្នាំ ២០១៧ខាងមុខនេះ ក៍ដូចជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។

ជាមួយគ្នានោះអនុប្រធានគណៈកម្មកាជាតិអូឡាំពិកម្ពុជា ហ្គោល ឌិនតាំង ជាអ្នកទទួលរាប់រងថ្លៃធ្វើដំណើរសម្រាប់ក្រុមកីឡាករប្រដាល់សកលកម្ពុជាដែលចេញទៅហ្វឹកហាត់លើកនេះ ដោយសង្ឃឹមថា កីឡាករអាចនឹងទទួលមេដាយជូនកម្ពុជាវិញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រទេសម៉ាឡេសនាខែសីហាឆ្នាំ២០១៧ខាងមុខនេះ៕ដោយ បូរិន

                                               

Tags:
  • សហព័ន្ធ
  • កីឡា
  • ហ្វឹកហាត់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥