MENU
អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ទម្លាយរឿងអគ្គលេខាធ្វើការងា ររំលងក្បាលមេ
កីឡា | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ០៧:៥០ | ៦០៥ ដង | ចុចបញ្ចេញមតិ (០)

រាជាធានីភ្នំពេញ៖  បែកធ្លាយរឿងអ្នកដឹកនាំកីឡាហែលទឹកល្បីឈ្មោះលោក ហែម គិរី  ដែលតំណែងជាអគ្គលេខាមានរឿងអាស្រូវធ្វើការងារមិនចេះផ្លុះមួយជាមួយបណ្តាថ្នាក់ដឹនាំដ៏ទៃទៀត ហើយមានមួយរយៈមិនរាយការជូនមេខ្លួនឯងពីការ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែមថុនលើកទី២ឆ្នាំ២០១៧ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

ខណៈព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែមថុនលើកទី២ឆ្នាំ២០១៧ ដែលនឹងធ្វើនាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះមិនទាន់រៀបចំស្រួលបួលផងបែរជាបានលិចលឺដំណឹងថា អនុប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ដែលជាថ្នាក់ដឹកនាំមួយទាំងមូលទៅជាមិនដឹងរឿងការងាររបស់ លោក ហែម គិរី រៀបចំការប្រកួតថ្ងៃណានិងយ៉ាងម៉េចនៅឡើយ។ 

ពាក់ព័ន្ធជាមួយនឹងការមិនរួបរួមគ្នាជាថ្លុងមួយ របស់សហព័ន្ធខ្មែរកីឡាហែលទឹកមួយនេះ ត្រូវបានអ្នក កីឡាដូចគ្នា នាំគ្នារិះគន់ និង នាំគ្នានិយាយមិនល្អ ព្រោះសហព័ន្ធដែលរីកចម្រើនទៅមុខ បានលុះត្រាតែ ចេះសាមគ្គីគ្នានៅក្នុងផ្ទះតែមួយ ។ ហេតុផលបែបនេះហើយ បានជាសហព័ន្ធកីឡាមួយប្រភេទនេះ ខកខានឱកាសមេដាយពីអន្តរជាតិតាំងពីមុនឆ្នាំ១៩៧០មកម៉្លេះ។

លោក ជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ទទួលដំណឹងនេះនៅឡើយទេគឺអ្វីៗលោកហែមគីរី ដែលជាអគ្គលេខាធិការជាអ្នកចាត់ចែងទាំងស្រុង។ ខ្ញុំមានឋានៈជាអនុប្រធានសហព័ន្ធហែលទឹកនេះ នៅពេលគេត្រូវការប្រាក់ឧបត្ថម្ភបានគេមកប្រាប់ក្រៅពីនេះលោកហែមគីរីដឹកនាំគ្រប់គ្រងទាំងស្រុង”។

អនុប្រធានរូបនេះបាននិយាយទាំងកំហឹងថា សមត្ថភាពរបស់លោកអគ្គលេខាហែមគីរី ខ្ញុំមើលមិនឃើញថាដល់ឆ្នាំណាទើបកីឡាហែលទឹកកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាយើងបានឈ្នះមេដាយពីអន្តរជាតិទេ។

លោក ជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា វាជាការប្រកួតដែលទទួលបានការឧបត្តម្ភធំពីក្រុមហ៊ុន Gunze Sport ចំនួន៤ពាន់ដុល្លារ ។ ការប្រកួតនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពហើយនៅខែកក្កដាយើងមានព្រឹត្តិការណ៍ប្រកួតមួយនៅប្រទេសសឹង្ហបុរីដែលខ្ញុំរំពឹងបានមេដាយពីព្រោះថ្នាក់យុវជនយើងមានកម្រិតល្អដែរ៕ ដោយ បូរិន

                                                                                            

Tags:
  • អនុប្រធាន
  • កីឡា
  • អគ្គលេខា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥