MENU
មិនគួរសោះរវាង សុវណ្ណ មករានិង ឈិន សុធារី បែកគ្នាទាល់តែបាន
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ១១:៤៩ | ៥៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  អាណិតស្នេហាមួយគូនេះណាស់មិនដឹងផ្ទៃក្នុងបែបណាទេបានជាឈានដល់ការប្រកាសលែងលះគ្នាផ្អើលគេឯងពេញសង្គមសិល្បៈនិងក្រៅសិល្បៈរហូតចង់ឲ្យពួកគេគិតឡើងវិញកុំធ្វើបែបនេះអី។

មិនគួរសោះដែលតារាសម្តែងសុវណ្ណ មករាសុំលែងលះជាមួយសុធារីរហូតត្រូវតែដាច់ដោចគ្នាមិនអាចចងវិញបាន។មករាបានដាក់កំហុសតែលើខ្លួនឯងជាប្តីមិនល្អគួរតែរកអនាគតថ្មីដែលសមជាងលោកចុះ។

ដំណឹងនៃការលែងលះនេះ ត្រូវបានលោកសុវណ្ណ មករា ប្រកាសជាសាធារណៈ ដោយបានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ មេសា ។

លោកសុវណ្ណ មករា បានសរសេរថា «ជូនធារីអតីតឧត្តមភរិយាបង បងទទួលស្គាល់ថា បងមិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រហើយ ថែមទាំងផឹកស៊ីមានស្រីញីក្រៅផ្ទះទៀត ។ តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅតែស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាស់រហូត ដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ ។ ចំណែកបងវិញ សូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនបាន  និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន ។

យ៉ាងណាក៏ដោយ បន្ទាប់ពីបានប្រកាសលែងលះពីភរិយានាពេលនេះ លោកសុវណ្ណ មករា បានទទួលការស្តីបន្ទោសយ៉ាងចាស់ដៃ និងបានចាត់ទុកលោកគឺជាមនុស្សដែលមិនមានទំនួលខុសត្រូវចំពោះភរិយានិងកូន២នាក់ ។

ជាការកត់សម្គាល់បន្ទាប់ពីការបញ្ចេញសារលេងលះរបស់លោកសុវណ្ណ មករា នាពេលនេះគេសង្កេតឃើញអ្នកនាងឈិន សុធារី មិនទាន់បានតបតយ៉ាងណាវិញនៅឡើយទេប៉ុន្តែលើគណនេយ្យហ្វេសប៊ុករបស់នាងបានបង្ហោះសារដោយខ្លីថា «អតីតភរិយា តើខ្ញុំខុសអី»។

ទោះបីជាយ៉ាងណាមហាជនជាច្រើនសុំឲពួកគេពិចារណាខ្លាំងជាងនេះដើម្បីគិតដល់កូនតូចៗដែលនៅមិនទាន់ដឹងក្តីនៃជីវិតបែបណាឡើយ។                                               

Tags:
  • សុវណ្ណ មករា
  • ឈិន សុធារី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥