MENU
លោក ហ៊ុយ វណ្ណៈ "បើអ្នកសារព័ត៌មានភ្លឺ សង្គមជាតិក៏ ភ្លឺ ដែរ "
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៦ មេសា ២០១៧, ០៧:៤១ | ១,០៤៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជាការពិតដែលយើងធ្លាប់បានដឹងកន្លងមកហើយថា សារព័ត៌មានគឺជាកញ្ចក់ ឆ្លុះបញ្ចាំងពីទិដ្ឋភាពទូទៅរបស់សង្គម មានទាំងភាពវិជ្ជមាន និងអវិជ្ជមាន ដើម្បីបង្ហាញពីព័ត៌មានទូទៅ ការកម្សាន្ត ការអប់រំ និង ការរិះគន់ ស្ថាបនាផ្សេងៗ ជូនទៅដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំទូទៅ ទទួលយកទៅគិតពិចារណា និងធ្វើការកែតម្រូវនូវចំណុចខ្វះខាត ។

ឆ្លើយតបបន្ថែមចំពោះបញ្ហាខាងលើនេះនៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៧ នៅស្នាក់ការ សហភាពសហព័ន្ធអ្នកកាសែត កម្ពុជា ហៅកាត់ ស.ស.ស.ក លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា “ អ្នកសារព័ត៌មានភ្លឺ សង្គម ក៏ភ្លឺដែរ ” ។ ក្នុងន័យនេះមិនមែនមានន័យថា អ្នកសារព័ត៌មាន គឺជាចង្គៀង មាំងសុង ប្រេងកាតហើយរិតតែមិនមែនជា អំពូលម៉ែត្រទៀត តែក្នុងអត្តន័យនេះ ប្រហែលជាលោកផ្តោតសំខាន់ថា ក្នុងនាមជាអ្នកសារព័ត៌មាន មានតួនាទីជាកញ្ចក់សម្រាប់ឆ្លុះបំភ្លឺ សម្រាប់ បង្ហាញ ពីទិដ្ឋភាពសង្គមទាំងមូល ដូច្នេះហើយអ្នកសារព័ត៌មានត្រូវមាន វិជ្ជាជីវៈផ្ទាល់ខ្លួនអោយបានត្រឹមត្រូវ ជាអ្នកព័ត៌មាន ទាំងការយកព័ត៌មាន ការសរសេរព័ត៌មាន និងពាក្យសម្តី ឬកពារដ៏ប្រពៃរបស់ខ្លួន ក្នុងការសាកសួរនាំដើម្បីបានព័ត៌មានពីបុគ្គលណាម្នាក់ ដែលជាគោលដៅ នៃព័ត៌មានដែលយើងចង់បានយកមកផ្តល់ជូនសង្គមបានដឹង បានឃើញ ទាំងអាក្រក់ ល្អ សខ្មៅ ជាដើម ។

ក្នុងន័យដដែលនេះហើយ ក្នុងនាមលោកប្រធាន សហភាពសហពន្ធ័អ្នកសារព័ត៏មានលោកបានខិតខំផ្តួចផ្តើមបង្កើតកម្មវិធីសិក្សា ឬហៅថា កម្មវិធីចែករំលែកទាំង ចំណេះដឹង ចំណេះធ្វើ និងពិសោធន៍ នៃជំនាញសារព័ត៌មានក៏ដូចគោលការនៃការដឹកនាំស្ថាប័នព័ត៏មានព្រមទាំងបានអញ្ជើញវាក្មិនជើងចាស់មានទាំងជំនាញនិងបទពិសោធន៌យូរឆ្នាំដើម្បីធ្វើបទបង្ហាញការចែករំលែកដល់សិក្ខាកាមជាង២០០នាក់ក្នុងការពង្រឹងនូវសក្កានុពល ផ្នែកព័ត៌មានរបស់ប្រទេស ជាតិអោយកាន់តែរីកចម្រើនទ្វេឡើង ពិសេសដើម្បីពង្រឹងធនធានមនុស្សជំនាន់ក្រោយ អោយទទួលបាននូវអ្វីដែលជាភាព ជោគជ័យ យកមកអនុវត្តន៌បន្ត ដើម្បីបន្តផ្តល់ព័ត៌មានចែកជូនដល់ប្រជាក្នុងសង្គមជាតិ បានទទួលនូវ ព័ត៌មាន ដែលពោរពេញទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ភ្ជាប់ជាមួយអក្ខរាវិរុទ ក៏ដូចជា ពាក្យពេចន៍ដែលមានការគោរពត្រឹមត្រូវ អោយស្របតាមពាក្យដែលលោក បានថ្លែងថា “ អ្នកសារព័ត៌មាន ភ្លឺ សង្គមជាតិ ក៏ភ្លឺ ដែរ ” ៕

Tags:
  • ហ៊ុយ វណ្ណៈ
  • សារព័ត៌មាន
  • សង្គមជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥