MENU
កីឡាករ ទូច បញ្ចរ៉ុង ទទួពិន័យកាត់ប្រាក់ខែដោយមានកំហុសពេលប្រកួត ភ្នំពេញក្រោន
កីឡា | ថ្ងៃអាទិត្យ ទី២៨ ឧសភា ២០១៧, ០៧:៣៣ | ៩៩៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កីឡាករ ទូច បញ្ចរ៉ុង របស់ក្លឹបបឹងកេតត្រូវបានគ្រូបង្វឹកដាក់ពិន័យកាត់ប្រាក់ខែដោយបានសាងកំហុសពេលប្រកួតក្លឹប ភ្នំពេញក្រោន ដែលយកក្បាលទៅបោកទង្កិចនឹងផ្ទៃមុខអាជ្ញាកណ្តាលខណៈខឹងសម្បារបានកាតក្រហម។ ក្លឹបបឹងកេត បានបង្ហោះ សេចក្ដីថ្លែងការណ៍ស្ដីពីការ ដាក់ទណ្ឌកម្មទៅលើកីឡាករ ទូច បញ្ចរ៉ុង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧លើហ្វេសប៊ុកឱ្យដងថា 

“អំឡុងការប្រកួតទល់នឹងក្លិបភ្នំពេញក្រោន ខ្សែការពារ ទូច បញ្ចរ៉ុង របស់ក្លិបបឹងកេត ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន និង បានបង្ហាញអាកាប្បកិរិយា មិនអាចទទួលយកបាន ថ្វីបើទង្វើនោះកើតចេញអំពីកំហឹងមួយឆាវមិនបានគិតវែងឆ្ងាយហើយ សាមីកីឡាករបានសុំទោសជាសាធារណះរួចហើយក៏ដោយ”។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា  ក្លឹបបឹងកេត ប្រកាន់គោលការណ៍វិជ្ជាជីវះ ស្មារតីកីឡា និង ការលេងដោយយុត្តិធម៌ ដូច្នេះ ក្លិបមិនគាំទ្រទង្វើដែល បញ្ចារ៉ុង បានប្រព្រឹត្តនោះឡើយ ដ្បិតវាជាគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុមឡើយ។ អាស្រ័យហេតុនេះ ក្លិបបឹងកេត សូមប្រកាសអំពីការដាក់ទណ្ឌកម្មលើកីឡាករ ទូច បញ្ចរ៉ុង ដោយកាត់ប្រាក់ខែមួយផ្នែក និង ព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត។

សូមរំលឹកថា លទ្ធផលការប្រកួតកាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ក្លឹបបឹងកេត បន្តចាញ់ ភ្នំពេញក្រោន ទៀតក្នុងលទ្ធផល ១-២ ប៉ុន្តែលើកនេះប៉ះទង្កិចគ្នាខ្លាំងជាងមុន ដែលធ្វើឱ្យអ្នកគាំទ្រនិងអ្នកទស្សនាមានការភ្ញាក់ផ្អើលនិងមិនពេញចិត្តចំពោះបញ្ហាកីឡាករមួយរូបត្រូវកាតក្រហមដើរចេញបន្សល់១០នាក់លេង។

ភ្នំពេញក្រោនបាននាំមុខទៅលើម្ចាស់ផ្ទះបឹងកេត តាមរយៈការតែតបាល់ដោយកីឡាករវ័យ១៧ ឆ្នាំ ស៊ិន កក្កដា តាមរយៈការបញ្ចូនបាល់ជ្រុងពីកីឡាករ កែវ សុខផេង។ ការប្រកួតលើកនេះកាន់តែខ្លាំងជាមុនៗទៀតដោយរហូតដល់នាទីទី៣១ មានការប៉ះទង្គិចក៏កើតមានឡើងរវាងកីឡាករ ទូច បញ្ចារ៉ុង ជាមួយកីឡាករ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោនដោយអាជ្ញាកណ្ដាលផ្ដល់កាតលឿង២ ដងស្មើនឹងកាតក្រហមបណ្តេញកីឡាករ ទូច បញ្ចារ៉ុង ចេញពីការប្រកួតបង្កជារឿងខឹងសម្បារយ៉ាងខ្លាំង ទូច បញ្ចារ៉ុង ហើយពេលនោះកីឡាកររូបនេះបានយកក្បាលទៅបាកលើផ្ទៃមុខអាជ្ញាកណ្តាលបណ្តាលដួលលើដី កាន់តែបង្កកំហុសធ្ងន់ទៀត ទើបមានការឃាតដើរចេញទីលានប្រកួតតែមិនអស់ចិត្តនោះទេ៕ដោយ បូរិន

                                                                                        

Tags:
  • កីឡាករ
  • ទូច បញ្ចរ៉ុង
  • ទទួពិន័យ
  • ប្រកួត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥