MENU
អាមេរិកបញ្ចូនយន្តហោះចម្បាំង F-22 ពីរគ្រឿង ទៅរារាំងយន្តហោះទម្លាក់គ្រាប់រុស្ស៊ី នៅជាប់ព្រំដែនអាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១៩ មេសា ២០១៧, ១១:២៧ | ៤៥៧ ដង | ចុចបញ្ចេញមតិ (០)

យន្តហោះទម្លាក់គ្រាប់ពីរគ្រឿង ប្រភេទ​ Tu-95 របស់រុស្ស៊ី ត្រូវបានយន្តហោះចម្បាំង បំបាំងកាយអាមេរិកពីរគ្រឿង ប្រភេទ​ F-22 Raptor ​ដែលជាយន្តហោះ ទំនើបបំផុត លើពិភពលោក បានទៅរារាំងយន្តហោះ រុស្ស៊ីដែលបានចូលទៅកាន់ដែនអាកាសអន្តរជាតិនៅឆ្នេរសមុទ្រ រដ្ឋ​ Alaska កាលពីថ្ងៃទី​១៧ខែមេសា។

ហេតុការខាងលើកើតឡើងក្នុងពេលដែលយន្តហោះរុស្ស៊ី បានចូលក្នុងដែនអាកាស​ ស្ថិតក្រោមការការពាររបស់អាមេរិក។ ព័ត៌មានខាងលើត្រូវបានមន្ទីបញ្ចកោណ អាមេរិក​ប្រកាស ឲ្យដឹងនៅថ្ងៃទី​១៨ខែមេសា។

មន្ត្រីយោធាអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កម្លាំងទាហាន អាមេរិក បានបំពេញការងា​យ៉ាងល្អ ដើម្បីសុវត្ថភាព​​របស់អាមេរិក។ យន្តហោះរបស់រុស្ស៊ីបានហោះហើរចម្ងាយពី​កោះ Kodiak ​ប្រមាន​១៦០គីឡូម៉ែត្រ​។ នៅពេលដែលទៅរារាំង​ កម្លាំងទាហានអាកាសអាមេរិកនិង​រុស្ស៊ីមិនបានទំនាក់ទំនងណាមួយតាមវិទ្យុះទាក់ទងនោះឡើយ។

ហេតុការខាងលើ តំណាងរាស្ត្រអាមេរិកមកពីទីក្រុង​ Illinois លោក​ Adam Kinzinger  បានបញ្ចាក់ថា​ទីក្រុងមូស្កូរមានចេតនា បង្ហាញ អត្ថិពល យោធារបស់ខ្លួន  តាមរយៈការហោះហើរ ចូលទៅកៀក ទឹកដីអាមេរិក ​ក្នុងគោលដៅចង់ដឹងថាតើអាមេរិកមានប្រតិកម្មបែបណា។

លោក​ Adam Kinzinger  បញ្ចាក់ថា ការដែលរុស្ស៊ីបញ្ចូនយន្តយោះទម្លាក់គ្រាប់ទៅជាប់ព្រំដែនអាមេរិកគឺដើម្បីបង្ហាញពី សម្ថភាពយោធា  ឲ្យអាមេរិកបានដឹង ថា​រុស្ស៊ីមានកម្លាំងខ្លាំងប៉ុណ្ណា។

ទំនាក់ទំនងរវាងអាមេរិក​និង រុស្ស៊ី ប្រឈាមមុខតានតឹងដាក់គ្នាក្រោយពេលដែល​ប្រធានាធិបតីអាមេរិក ដូណាលត្រាំចេញបញ្ចារឲ្យ បាញ់មីស៊ីល​៥៩ដើម ប្រភេទ​ Tomahawk ​ទៅលើទីតាំងទាហានអាកាសរបស់ស៊ីរី​។ ខុសពីពេលឃោសនាបោះឆ្នោត លោកត្រាំ​ដូចជា បង្ហាញពីការមន្ទិលសង្ស័យ ខ្វះទំនុចចិត្ត​ទៅលើទំនាក់ទំនាក់ទំនងជាមួយរុស្ស៊ី។

កាលពីសប្តាហ៍កន្លងមក​ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ​បានប្រកាសនៅក្នុងសន្និសីទការសែតនៅសេតវិមានថា​ «ចាប់តាំងពីពេលនេះទៅ​ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី​មិនល្អនោះឡើយ  ហើយអាចធ្លាក់ចុះក្នុងគម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។

ដោយឡែកប្រធានាធិបតីរុស្ស៊ីលោកពូទីន ក៏បានវាយតម្លៃ ពីគម្រិត ជឿរជាក់គ្នារវាងទីក្រុងមូស្កូនិងវ៉ាស៊ីនតោន បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន​ចាប់តាំងពីប្រធានាធិបតីត្រាំឡើងកាន់តំណែង៕

 

 

Tags:
  • អាមេរិក
  • យន្តហោះ
  • រុស្ស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥