MENU
តើអ្នកដឹកទេថា ក្រុមអ៊ីស្លាមបង្កើតរដ្ឋ (ISIS) ខ្លាចការវាយប្រហារ​ពីប្រទេសណាជាងគេ?
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី១២ មករា ២០១៦, ១១:២៤ | ៧១៩ ដង | ចុចបញ្ចេញមតិ (០)

បើទោះបីអាមេរិក​និងសម្ព័ន្ធមិត្ត ព្រមទាំងរុស្ស៊ីទមា្លក់គ្រាប់យ៉ាងខ្លាំងក្តី តែក្រុមអិស្លាមបង្កើតរដ្ឋ​IS ដូចជាមិនមានខ្លាចរអានោះឡើយ ហើយថែមទាំងអាចរក្សាបាននៅចំនួនទាហានច្រើន​ដដែល ដោយនៅតែមានក្រុមឧទ្ទាមជាច្រើនមកពីជុំវិញពិភពលោកចូលរួមជាមួយ​IS ។ ដូច្នេះ​តើក្រុម​IS ខ្លាចប្រទេសណាមួយ?

អ្នកសារព័ត៌មានមួយរូបដែលរស់នៅជាមួយក្រុមអិស្លាមបង្កើតរដ្ឋ​ISមួយរយៈពេលយូ បានបញ្ចាក់ថា ក្រុម​IS ខ្លាចតែប្រទេសមួយគត់គឺអីស្រាអែល បើទោះបីអីស្រាអែលមិនបានចូល​រួមវាយប្រហារក្រុម​ IS ក៏ដោយ។ ចំណែក រុស្ស៊ី បារាំង អង់គ្លេស អាមេរិក និងប្រទេសជាច្រើនទៀតដែលចូលរួម​វាយប្រហារនោះ ក្រុម ISមិនខ្លាចសូប្បីតែបន្តិច កាន់តែវាយប្រហារក្រុម​​ IS​កាន់តែខ្លាំងជាងមុន។

លោក​Jurgen Todenhofer អាយុ​៧៥ឆ្នាំធ្លាប់ចូលរួមជាមួយក្រុម ប្រឆាំងនៅស៊ីរីរយៈពេលជាង​១០ថ្ងៃ កាលពីឆ្នាំ​២០១៤បានបញ្ចាក់ថា ក្រុម IS​បានបញ្ចាក់ថា ពួគគេអាចយកឈ្នះកម្លាំងទាហានអាមេរិកនិងអង់គ្លេស ដោយសារតែ​ ប្រទេសទាំងនោះគ្មានបទពិសោធវាយឆ្មក់ ឬក្តាប​បានពីយុទ្ធសាស្ត្ររបស់ក្រុម IS ។ ប៉ុន្តែជនជាតិអីស្រាអ៊ែលវិញ មានការរឹងមាំហើយមិនងាយវាយយកឈ្នះឡើយ ពេលធ្វើសង្គ្រាមវាយប្រហារទៅលើកម្លាំងវាយឆ្មក់និងកម្លាំងភេរវកម្ម របស់ក្រុម​ IS។ ក្រុម​ IS​មិនខ្លាចអាមេរិករុស្ស៊ីនោះឡើយគឺខ្លាចតែអីស្រាអ៊ែលប៉ុណ្ណោះ។ មេដឹកនាំក្រុម​ ISធ្លាប់បាននិយាយថា អីស្រាអ៊ឺលគឺជាគ្រោះថ្នាក់បំផុតសម្រាប់ក្រុមរបស់ខ្លួន។

ក្រុម​ ISរយៈពេលចុងក្រោយនេះបានភ្លក់នៅរស់ជាតិបរាជ័យ​ក្រោមការវាយប្រហារពីកម្លាំងទាហានអីរ៉ាក់ ក្រោយពេលទាហានអីរ៉ាក់ដណ្តើមបានទីក្រុង​ERamadi ពីដៃក្រុម​ ISមកគ្រប់​គ្រងវិញ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក​ Phipip Hammond បានប្រកាសថា​ ទាំងនោះជា​ការបរាជ័យយ៉ាងធ្ងន់ធ្ងូបំផុតរបស់ក្រុម​ ISចាប់តាំងពីមានការវាយប្រហារមក។ក្រុម​ ISបានបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងជាង​៣០ភាគរយនៅក្នុងប្រទេសអីរ៉ាក់ ដោយ​សារតែការវាយប្រហារពីកម្លាំងទាហានរដ្ឋាភិបាលអីរ៉ាក់មានការគាំទ្រពីអង់គ្លេស និងលោកខាងលិច។ប៉ុន្តែមេដឹកនាំកក្រុម ISលោក​ Abu kakr Al Baghdadiពេលថ្មីៗនេះបានផ្សាយឃ្លីមវីដី​អូមួយបញ្ចាក់ថា ការវាយប្រហារតាមដែនអាកាស់មិនបានធ្វើឲ្យក្រុមរបស់ខ្លួនចុះខ្សោយនោះឡើយ៕

Tags:
  • អ៊ីស្លាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥