MENU
លោក ងួន ចាន់ដេវីដ ល្បីជិះឡានAudi ជិត១០មុឺនដុល្លារ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី០៣ មេសា ២០១៧, ០៨:០៧ | ៧៥៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ថ្មីៗនេះ តារាចម្រៀងផលិតកម្មរស្មីហង្សមាស ងួន ចាន់ដេវីត ហៅG-Devith បានទៅឃ្លាំងរថយន្ដទំនើបមួយ ថតក្បែរឡានទំនើបម៉ាក Audi ពណ៌ខ្មៅ ដែលត្រូវគេដឹងថា ឡាននោះថ្លៃជាង១០ម៉ឺនដុល្លារឯណោះ។ ម្ចាស់ឃ្លាំងក៏បានបង្ហោះរូបថត១សន្លឹកនេះ ផ្អើលពេញបណ្ដាញសង្គម Facebook តែម្ដង ហើយបានធ្វើឲ្យអ្នកគាំទ្រ (Fan) លោកដេវីត ជាច្រើនបានចូលរួមអបអរសារទរថា មិនគូរឲ្យជឿ ម្ចាស់បទ ”រាំញីកែងជើង” រូបនេះ ត្រូវប៉ាន់ច្រៀងតាម Concert នៅរដូវក្ដៅ មួយប្រាវសោះ ក៏ហ៊ានទិញឡាន១គ្រឿង ថ្លៃស្មើផ្ទះល្វែងមួយជុងទៅហើយ។

ម្ចាស់បទ ”រាំញីកែងជើង” លោកងួន ចាន់ដេវីត និយាយដោយមិនបង្អង់ថា ខ្លួនគ្មានលទ្ធភាពទិញរថយន្ដទំនើបនោះឡើយ គឺគ្រាន់តែថតផ្សាយឃោសនាឡានប៉ុណ្ណោះ។ ដេវីត ប្រាប់ថា ”មានឯណាបង! ខ្ញុំថតលេងតើ! ម្ចាស់ហាងនិងខ្ញុំស្គាល់គ្នា ហើយគាត់ថត Post លេងហ្នឹង ផ្សាយហាងគាត់តើ! ខ្ញុំមានលុយឯណាទិញឡានហ្នឹង ថ្លៃណាស់បង។ ប៉ុន្ដែក្នុងចិត្តខ្ញុំស្រលាញ់ឡានហ្នឹងណាស់ បើមានលុយ គឺទិញយកភ្លាមតែម្ដងបង!”។

ងួន ចាន់ដេវីដដែលធ្លាប់តែជិះរថយន្ដជាមួយពេជ្រ សោភា Range Rover ពណ៌ខ្មៅ តម្លៃជាង៤ម៉ឺនដុល្លារនោះ បានងាកមកទិញឡានផ្ទាល់ខ្លួន Toyata Tundra ពណ៌ស តម្លៃជាង៤ម៉ឺនដុល្លារ ជិះយ៉ាងកាលីព ហើយរយៈពេលដែលរូបគេឡើងកូដខ្លាំងនេះ ក៏បានទិញផ្ទះល្វែងមួយជុងផងដែរ។

គេថា ងួន ចាន់ដេវីដ ដែលនៅតែកើបលុយដោយសារតែបទ ”រាំញីកែងជើង” និងពេលនេះកំពុងផ្ទុះបទ ”No Smoke” នោះ មិនពិបាកឡើយ បើសិនជារូបគេចង់ទិញរថយន្ដម៉ាក Audi ទំនើប ដែលមានតម្លៃជាង១០ម៉ឺនដុល្លានោះ ព្រោះនៅរដូវក្ដៅនេះ តារាវ័យក្មេងរូបនេះអាចកើបលុយបានរាប់សែនដុល្លារជាមិនខាន ដោយសារតែស្ទើរគ្រប់កម្មវិធីប្រគំតន្ដ្រីធំៗទាំងអស់ អ្នករៀបចំកម្មវិធីចង់បានដេវីត ទៅច្រៀងជាមួយតម្លៃខ្លួន១កម្មវិធី ជិត២ពាន់ដុល្លារឯណោះ។                                                

Tags:
  • ងួន ចាន់ដេវីដ
  • ល្បី
  • ជិះឡាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥