MENU
មន្ត្រីការបរទេសអាមេរិកម្នាក់ត្រូវចាប់ខ្លួន ដោយទទួលប្រាក់ពីចារបុរសចិន
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី៣០ មីនា ២០១៧, ១២:៣៣ | ៤៥២ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មាន​ AFP ​បានផ្សាយថា កាលពីថ្ងៃទី ២៩ខែមីនា មន្ត្រីការបរទេសអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទទទួលប្រាក់​ពីចារបុរសចិននៅទឹកប្រក់ជាច្រើន ។ ការទទួលប្រាក់ខាងលើតាមរយៈ ការជូនការ​ដូរពីមន្ត្រីចិន។  មន្ត្រីការបរទេសខាងលើ​រងការចោទប្រកាន់ថាបាននិយាយកុហក​ទៅលើជំនួបពិភាក្សាជាមួយចារបុរសចិន។

ក្រសួង យុត្តិធម៌ បារាំង បានឲ្យដឹងថា  លោកស្រី​ Candace Marie Claiborne ​អាយុ​៦០ឆ្នាំ​  បានដឹងថា បុរសជនជាតិចិនពីរនាក់​ដែលមានទំនាក់ទំនងជាមួយលោកស្រី​ តាំងពីពេល លោកស្រី កាន់តំណែង នៅក្នុងស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន ក៏ដូចជាប្រទេសដទៃទៀត​ ។ លោកស្រីក៏បានដឹងថា ការដែល មន្ត្រីក្នុងក្រសួងសន្តិសុខជាតិចិន ឲ្យលុយលោកស្រីគឺដើម្បីដោះដូរយកនៅការសម្ងាត់របស់ជាតិ អាមេរិក។

 

នៅក្នុងការប្រកាស ជំនួយការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក​ Mary McCord ​បានបញ្ចាក់ថា លោកស្រី​ Claiborne បានប្រើប្រាស់ដំណែងរបស់ខ្លួន​ ដើម្បីចូលទៅកៀក​ឯកសារសំខាន់ៗរបស់ក្រសួងការបរទេសអាមេរិក ដើម្បីទទួលបានផលប្រយោជន៍ផ្ទល់ខ្លួន។

តាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក លោកស្រី​ Claiborne ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ខែមីនា  ។ លោកស្រី  Claiborne ​បានធ្វើការនៅក្នុងក្រសួង ការបរទេសអាមេរិកតាំងពីឆ្នាំ​១៩៩៩ ។

សកម្មភាពខាងលើបង្ករក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក ក្នុងពេលដែលមន្ត្រីអាមេរិក ក៏មានអំពើពុករលួយ​ ដើម្បីប្រយោជន៍ខ្លួនឯង មិនបានគិត ប្រយោជនជាតិជាធំ ។ ចំណុចទាំងនោះហើយ​បានជាឯកសាសម្ងាតជាច្រើន របស់អាមេរិកត្រូវបានបែកធ្លាយ ដោយសារតែ អតីត មន្ត្រីការកិច្ចអាមេរិកជាអ្នកទម្លាយ ក្នុងនោះមានការលួចស្តាប់ ការសន្ទនារបស់ ប្រមុខដឹកនាំ សំខាន់ៗជុំវិញពិភពលោក៕

 

 

Tags:
  • មន្ត្រី
  • ចាប់ខ្លួន
  • អាមេរិក
  • ចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥