MENU
ក្រសួងការបរទេសប្រកាសថា ពលករពលការិនីខ្មែរ៤នាក់ ទៀតត្រូវបានជួយសង្រ្គោះពី ម៉ាឡេស៊ី
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៨ មីនា ២០១៧, ០៧:៤៨ | ៥១០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ យោងតាមលោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០១៧ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀប ចំមាតុភូមិនិវត្តន៍របស់ពលករពលការិនីខ្មែរចំនួន៤នាក់បានវិញត្រឡប់មកកម្ពុជាវិញពីប្រទេសម៉ាឡេស៊ី។

លោកជុំ សុន្ទរីបានលើកឡើងថា ១ .ពលការិនី វ.ឡ  អាយុ២៣ឆ្នាំ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ស្នើសុំទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

មន្រ្តីក្រសួងការបរទេសខ្មែររូបនេះបានអះអាងថា ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូននាង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ ២.ពលការិនី ភ.ច.ធ អាយុ៣៧ឆ្នាំ មកពីស្រុកអូររាំងឳ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់បោក បញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅកាន់ម៉ាឡេស៊ី ដោយធ្វើការនៅរោងចក្រអារឈើ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ៣.ពលករ ប.ឌ.ណ អាយុ២៧ឆ្នាំ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់បោក បញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅកាន់ម៉ាឡេស៊ី ដោយធ្វើការនៅរោងចក្រអារឈើ តាំងពីឆ្នាំ២០១៤។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលករបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

លោកជុំសុន្ទរីលើកឡើងថា ៤.ពលការិនី ល.វ.ល អាយុ៣៣ឆ្នាំ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទៅម៉ាឡេស៊ីធ្វើការនៅហាងហ្គេមកំសាន្តមួយកន្លែង កាលពីឆ្នាំ២០១១ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងស្នើសុំកិច្ចអន្តរាគមន៍ ពីស្ថានទូតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងផ្តល់កន្លែងស្នាក់ នៅនិងអាហារបរិភោគជូនដល់ពលករពលការិនីទាំង៤នាក់ ហើយពួកគេបានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ៕                       

Tags:
  • ក្រសួងការបរទេស
  • ពលការិនី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥