MENU
ក្រសួងការបរទេសអះអាងថា ពលករ១០០នាក់ធ្វើចំណាកស្រុកក្នុងមួយថ្ងៃ ទៅកាន់ប្រទេសជិតខាង
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១២ មករា ២០១៧, ១៦:៣០ | ៤៧៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រសួងការបរទេសនៅថ្ងៃទី១២ខែមករាឆ្នាំ២០១៧ថាក្រសួងការបរទេសបានទទួលព័ត៌មានថាមានពលករខ្មែរប្រមាន១០០នាក់ក្នុងមួយថ្ងៃបានធ្វើចំណាកស្រុកខុសច្បាប់និងត្រូវបានអាជ្ញាធរប្រទេសជិតខាងជាពិសេសប្រទេសថៃបានឃាត់ខ្លួននិងបញ្ជូនមកកាន់កម្ពុជាវិញ។

នៅពេលក្រុមអ្នកកាសែតសួរថាក្រសួងការបរទេសមានចំណាត់ការបែបណាក្នុងការទប់ស្កាត់ពលករខ្មែរដែលធ្វើចំណាកស្រុកទាំងនោះដោយខុសច្បាប់?។លោកជុំ សុន្ទរីបានលើកឡើងថាករណីនេះមិនមានជាសមមត្ថកិច្ចរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាអ្នកដោះស្រាយនោះទេ។ក្រសួងការបរទេសមានភារកិច្ចជួយពូកគេនៅពេលណាពលករចំណាកស្រុកទាំងនោះបានទៅកាន់ស្ថានទូតកម្ពុជាដែលមានតំណាងក្នុងប្រទេសដែលពួកគេបានទៅនោះសុំជួយអន្តរាគមន៍។

ការលើកឡើងរបស់លោកជុំ សុន្ទរីបានធ្វើឡើងក្រោយពេលដែលមានជំនួបរវាងលោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយលោកស្រី ជីនីត វង់(Jenet Wong)តំណាងអង្គការសហប្រជាតិទទួលបន្ទុកផ្នែកស្រ្តីនៅទៅស្តីការក្រសួងការបរទេសកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧នេះ។

លោកជុំ សុន្ទរីបានលើកឡើងថាចំណាកស្រុកមានពីរយ៉ាងសំខាន់គឺចេញទៅរកការងារនិងការរៀបការដោយខុសច្បាប់ជាមួយជនបរទេសដោយស្រ្តីកម្ពុជាមិនគិតនិងតែងតែជួបបញ្ហាកន្លងមក។ចំពោះការរកការងារធ្វើនៅប្រទេសម៉ាឡេស៊ីមានពលកររងគ្រោះមានចំនួនកើនឡើងក្នុងស្រ្តីបម្រើការងារតាមផ្ទះនិងការរៀបការភាគច្រើនទៅកាន់ប្រទេសចិន ហើយពេលនេះទៅចិនមានការថយចុះ។

លោកជុំ សុន្ទរីបានអះអាងថាអង្គការស្រ្តីរបស់អង្គការសហប្រជាជាតិ(អ.ស.ប)បានចំណាយប្រមាណ២លានដុល្លារសម្រាប់ដល់ផ្នែកផ្សេងៗទាក់ទងនឹងស្រ្តីនៅកម្ពុជាក្នុងកំឡុងឆ្នាំ២០១៥។ពីឆ្នាំ២០១៦ដល់២០១៨អង្គការស្រ្តីរបស់(អ.ស.ប)គ្រោងចំណាយ៥លានដុល្លារបន្ថែមទៀតដើម្បីជួយដល់កម្មវិធីផ្សេងៗទាក់តងផលប្រយោជន៍ស្រ្តី។

លោកជុំ សុន្ទរីបានអះអាងថាចំពោះចំណាកស្រុកទៅកាន់ប្រទេសចិនដែលថាមានការកើនឡើងដែលតាមតួលេខនិងភាពជាក់ស្តែងមិនដូចគ្នាទេ។ក្នុងឆ្នាំ២០១៦បើធៀបនឹងឆ្នាំ២០១៥តួលេខមានការថយចុះខ្លាំងជាងពាក់កណ្តាល។ការថយចុះខ្លាំងនេះបន្ទាប់ពីឃើញថាមានស្រ្តីខ្មែររងគ្រោះជាច្រើនដែលមានរៀបការជាមួយបុរសចិនយើងបានទំនាក់ទំនងជាមួយសមាសភាពរបស់ចិននិងស្ថានទូតចិននៅកម្ពុជារឹតបន្តឹងការផ្តល់ទិដ្ឋាការឲ្យស្រ្តីខ្មែរដែលមានអាយុនៅក្មេងចម្លោះពី២០ដល់៣០ឆ្នាំ។                                               

Tags:
  • ក្រសួងការបរទេស
  • ពលករ
  • ចំណាកស្រុក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥