MENU
ផ្ទុះអំពើហឹង្សានៅពេលអីស្រាអែល ឈូសឆាយទីតាំងរស់នៅខុសច្បាប់
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០២ កុម្ភៈ ២០១៧, ១៥:១៩ | ៦៩៤ ដង | ចុចបញ្ចេញមតិ (០)

ប៉ូលិសអីស្រាអែលរងការថ្កោលទោសប្រឆាំងយ៉ាងខ្លាំងពីក្រុមជនជាតិជ្វីប  នៅពេលដែលបានឈូសឆាយ ផ្ទះពលរដ្ឋសាងសង់ខុសច្បាប់នៅតំបន់​ Amona តាមសេចក្តីសម្រេចរបស់តុលាការ។

បណ្តាញទូរទស្សអីស្រអែលបានផ្សាយថា​ប៉ូលិសរាប់ពាន់នាក់​ និងរថយន្តក្រុងជាច្រើន ចូលទៅតំបន់​ Amona ដើម្បីឈូសឆាយផ្ទះអាណាធិបតេយ្យ យកទីធ្លា។ នៅមុនពេលអនុវត្តសាលក្រម ទាហានអីស្រាអែលបានបញ្ចាឲ្យពលរដ្ឋជម្លៀសចេញពីទីនោះក្នុងរយៈពេល​៤៨ម៉ោង។មិនត្រឹមតែប៉ុណ្ណោះប៉ូលិសបានទប់ស្កាត់ផ្លូវចូលទៅកាន់​តំបន់​ Amona ផងដែរ។

ប៉ុន្តែក្រុមពលរដ្ឋរាប់រយអ្នករស់នៅទីនោះបានប្រឆាំងនិងការសម្រេចរបស់តុលាការ  ដោយបានធ្វើបាតុកម្មប្រឆាំង រារាំងការអនុវត្តិច្បាប់របស់ប៉ូលិស​។ ក្រុមបាតុករបានទប់ស្កាត់ប៉ូលិសចូលទៅរុះរើផ្ទះរបស់ខ្លួន ចំណែកប៉ូលិសវិញបានស្នើរឲ្យពលរដ្ឋចាកចេញដោយសន្តិភាព។

អ្នកនាំពាក្យស្នកងការប៉ូលិសលោក​ Micky Rosenfeld បានប្រកាសឲ្យដឹងថា​មានពលរដ្ឋប្រមាន ៦០០នាក់មិនមែនជាអ្នករស់នៅទីនោះបាននាំគ្នា​មកចូលរួមធ្វើបាតុកម្មតវាប្រឆាំងនិងការអនុវត្តិច្បាប់របស់ប៉ូលិស។ ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយប៉ូលិស ដោយបានគប់ដុំថ្មទៅលើក្រុមប៉ូលិសទៀតផង បណ្តាលឲ្យប៉ូលិស​២០រងរបួសស្រាល និងក្រុមបាតករ​១៣នាក់ត្រូវបានចាប់ខ្លួន។

តំបន់តាំងទីលំនៅអាណាធិបតេយ្យស្ថិតនៅAmona ​ភាគខាងកើតទីក្រុង​ Ramallah ដែលសាងសង់ឡើងដោយក្រុមជនជាតិអីស្រាអែល នៅលើដីឯកជនរបស់ជនជាតិប៉ាឡេសស្ទីន ដោយមិនបានសុំច្បាប់មន្ត្រីក្នុងតំបន់។ នៅទីនោះមានលំនៅឋានប្រមាន​១០០ខ្នង។

នេះជាទីតាំងដែលរដ្ឋាភិបាលអីស្រាអែលចាត់ទុកថាខុសច្បាប់ ។ប៉ុន្តែនៅមានទីតាំងសាងសង់លំនៅឋាន​១២០កន្លែងទៀតនៅតំបន់ដែលមានវិវាទ  ដែលរដ្ឋាភិបាលចាត់ទុកថាជាការស្រពច្បាប់​ ប៉ុន្តែសហគមន៍អន្តរជាតិចាត់ទុកថាជាការខុសច្បាប់ ដោយបានសាងសង់នៅលើដីប៉ាឡេស្ទីនត្រូវអីស្រាអែលគ្រប់គ្រងនៅក្នុងសង្គ្រាមកាលពីឆ្នាំ​១៩៦៧។

សកម្មភាពសាងសង់ឡំនៅឋានរបស់អីស្រាលលើទឹកដីវិវាទនៅតែបន្តជាហូហែរ។ ជាក់ស្តែង កាលពីថ្ងៃទី​១ខែកុម្ភ រដ្ឋាភិបាលបានធ្វើការអនុញ្ញាតិឲ្យចាប់ផ្តើម ការដ្ឋានសាងសង់ជម្រកស្នាក់ ៣០០០ខ្នងនៅក្នុង តំបន់West Bankគឺជាការបន្ថែមការស្នាក់ដ៏ច្រើន កំឡុងពេលដែលប្រធានាធិបតីថ្មីអាមេរិក ទើបតែឡើងមកចូលកាន់ដំណែង។

យោងតាមការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែលលោក Avigdor Lieberman បានបញ្ជាក់ថាការអនុញ្ញាតិឲ្យ ចាប់ផ្តើមធ្វើការសាងសង់ជម្រកស្នាក់នៅនេះ គឺវាបានធ្វើឲ្យជីវិតរស់នៅ ក្នុងតំបន់West Bankត្រឡប់ មកកាន់ភាពប្រក្រតីឡើងវិញក្រោយពេល ដែលផែនការនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅក្នុងរដ្ឋាភិបាលរបស់លោក អូបាម៉ា កន្លងមក។

បើទោះបីជាយ៉ាងណាក្តី ការសាងសង់ជម្រកស្នាក់នៅនេះ គឺមិនស្ថិតនៅក្រោមច្បាប់អន្តរជាតិនោះទេដោយសារតែ អ៊ីស្រាអ៊ែលសាងសង់ នៅលើដីដែលខ្លួនកាន់កាន់ក្នុងកំឡុងសង្គ្រាម ឆ្នាំ១៩៦៧ដែលប៉ាឡេស្ទីន កំពុងទាមទារយកមកជារដ្ឋរបស់ខ្លួនវិញនោះ។

សកម្មភាពរបស់អីស្រាលក្រោយពេលដែលទទួលបានការគំាទ្រពីប្រធានាធិបតីថ្មីអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះអីស្រាអែលបានស្នើរអាមេរិកប្តូរស្ថានទូតទៅកាន់តំបន់ជេរ៉ូហ្សឡឹមដែលមានវិវាទជាមួយប៉ាឡេស្ទីនទៀតផង៕

 

 

Tags:
  • អំពើហឹង្សា
  • ខុសច្បាប់
  • អីស្រាអែល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥