MENU
គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាបដិសេធការថា ”ជួងមរណៈភាពនៃសិទ្ធិមនុស្សនៅកម្ពុជា”របស់សមាជិកសភា អាស៊ានមួយក្រុមតូច
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១០:៥៥ | ៦២០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកកែ រ៉េមី ប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជានៅព្រឹកថ្ងៃច័ន្ទទី27 មីនាឆ្នាំ២០១៧វេលាម៉ោង 9 ព្រឹកនេះរៀបចំសន្និសីទកាសែតបដិសេធការលើកឡើងរបស់មនុស្សមួយក្រុមតូចដែលអះអាងជាសមាជិកសភាអាស៊ានបានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាការលើកឡើងថា”ជួងមរណៈភាពនៃសិទ្ធិមនុស្សនៅកម្ពុជា”នេះបានធ្វើឡើងនៅអង្គភាពសិទ្ធិមនុស្ស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅអង្គភាពរបស់ខ្លួនម្ដុំទួលគោក។

លោកកែ រ៉េមីបានបញ្ជាក់ថាក្រុមនេះមិនមែនជាក្រុមដែលឆ្លុះបញ្ជាំងឲ្យសភាអាស៊ាននោះទេ។លោកបានលើកឡើងថាដោយលោកធ្លាប់ជាសមាជិកសភាដែរ ហើយសភាដែលក្ខណៈសមស្របនិងឆ្លើយតបនឹងក្របខ័ណ្ឌអាស៊ានពីមុនគេហៅថាអាយប៉ូ(AIPO)ក្រោយមកហៅអាយប៉ា(AIPA)នេះជាអន្តរសភាអាស៊ានដែលជាក្របខ័ណ្ឌទទួលស្គាល់ដោយរដ្ឋសភានិងព្រឹទ្ធសភានៃបណ្តាប្រទេសអាស៊ាន។

លោកប្រធានគណៈកម្មការធិការមនុស្សកម្ពុជាបានលើកឡើងថាក្រុមដែលបានអះអាងថាខ្លួនជាសមាជិកសភាអាស៊ានដែលរិះគន់មិនសមហេតុផលនេះបង្កើតឡើងដោយមនុស្សមួយចំនួនតូចប៉ុណ្ណោះមិនមែនតំណាងឲ្សសភាអាស៊ានទាំងមូលនោះទេ។លោកមិនបានឲ្យតម្លៃមនុស្សមួយក្រុមតូចនេះដែលតាំងខ្លួនជាសមាជិកអាស៊ាននោះទេ។

លោកកែ រ៉េមីបានបញ្ជាក់ថា ”គណៈកម្មការសិទ្ធិមនុស្សកម្ពុជាយើងខ្ញុំនៅពេលនេះមិនបានមានប្រតិកម្មអ្វីទៅលើកក្រុមនេះទេ ហើយពួកគាត់ចង់និយាយអីក៍និយាយទៅជាសិទ្ធិរបស់ពួកគាត់ទេ។យើងយល់ថាការលើកឡើងរបស់ពួកគាត់មិនសមស្របនឹងអ្វីដែលកំពុងកើតឡើងនៅកម្ពុជាបច្ចុប្បន្នទេ”។

លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថាក្រោយមកគណៈកម្មការធិការសិទ្ធិមនុស្សបានឃើញក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងប្រតិកម្មជាមួយលោកសាល ស៊ិននីអេហ្គោតំណាងក្រុមនេះ។តែលោកសាល ស៊ិននីអេហ្គោប្រតិកម្មមកក្រសួងការបរទេសវិញថានៅពេលក្រសួងការបរទេសកម្ពុជាប្រតិកម្មជាមួយក្រុមគាត់មានន័យថារបាយការណ៍របស់គាត់ត្រូវ។

លោកកែ រ៉មីបានលើកឡើងទៀតថាដោយសាររបាយការណ៍របស់លោកសាល ស៊ិននីអេហ្គោខុសបានជាគេ(រដ្ឋាភិបាល)ប្រតិកម្មបែបនេះ។លោកបានបញ្ជាក់ថា៖”ពេលនេះខ្ញុំបានប្រតិកម្មចំពោះគាត់ដោយធ្វើសន្និសីទកាសែតបញ្ជាក់ថាគាត់បានខុសជាលើកទី២។កន្លងមកយើងបានចូលរួមអប់រំនិស្សិត សិស្ស ដោយមិនដែលប៉ះពាល់កាតព្វកិច្ចរបស់សមាជិកអាស៊ាននោះទេ។ត្រូវចាំថាសិទ្ធិមនុស្សមិនត្រូវចែងថាមានស្តង់ដាកម្រិតនេះឬកម្រិតនោះទេ”។

លោកកែ រ៉េមីបានលើកឡើងទៀតថា បញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងទំនៀមទំលាប់ប្រពៃណី វប្បធម៌សេដ្ឋកិច្ច របស់ជនជាតិប្រទេសនិមួយៗដែលគេរស់នៅ។លោកបានអះអាងថាលោកតែងតែចៀសវាងណាស់ចំពោះការលើកឡើងពីសិទ្ធិមនុស្សដោយមិនបានលើកឡើងថាប្រទេសនេះសិទ្ធិអន់ជាង ឬល្អជាងប្រទេសនេះឬប្រទេសនោះទេ។ទោះបីយ៉ាងនេះលោកនៅតែមិននិយាយដល់បញ្ហាសិទ្ធិមនុស្សនៃប្រណាមួយចេញឈ្មោះទេ។ព្រោះច្បាប់អាស៊ានមាត្រា២បាននិយាយថាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានណាមួយទេ។

លោកកែ រ៉េមីបានបញ្ជាក់ការធ្វើសន្និសីទកាសែតនេះចង់បង្ហាញប្រតិកម្មទៅនឹងការលើកឡើងរបស់ក្រុមនេះ។កុំឲ្យសាធារណៈមតិនិងប្រជាពលរដ្ឋមើលទៅថាស្ថានភាពនឹងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាវាកាន់តែអាក្រក់។លោកបានលើកឡើងថា៖ដូចជាការឃោសនាបោះឆ្នោតកម្ពុជាមានកម្មវិធីសមធម៌ដែលរៀបចំដោយUNDPបានផ្សាយតាមទូរទស្សជាតិ ដែលបានសម្ភាសន៍ជាមួយគណបក្សនយោបាយនិមួយៗដើម្បីឲ្យបានបញ្ចេញសម្លេងជម្រាបជូនពលរដ្ឋពីគោលមយោបាយរបស់គណបក្សខ្លួន។

លោកបានអះអាងទៀតថា កម្មវិធីសមធម៌នេះនៅប្រទេសដែលក្រុមនេះកំពុងរស់នៅមានដូចកម្ពុជាដែរឬទេ?ពេលយុទ្ធនាការឃោសនាបោះឆ្នោត។ក្រៅពីនៅមានអង្គការ និងវិទ្យាស្ថានIRI និង NDIតែងតែផ្តល់ឱកាសដល់គណបក្សនយោបាយបាននិយាយសួរដេញដោលគ្នានៅក្នុងទូរទស្សន៍។                                                

Tags:
  • គណៈកម្មការ
  • បដិសេធ
  • សិទ្ធិមនុស្ស
  • សមាជិកសភា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥