MENU
សូមប្រិយមិត្តជួយតារាកំប្លែងតាហ្វុយហ្ស៊ូ គ្រាន់តែ១ថ្ងៃចំណាយជាងម្ភៃមឺុនរៀល សម្រាប់កុមារកំព្រានៅមណ្ឌល
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ០៨:០៧ | ១,៣៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ពេលនេះសល់តែការលើកដៃសំពះសុំការយោគយល់ពីសំណាក់បងប្អូនខ្មែរទាំងអស់ព្រោះលោកតាហ្វុយហ្ស៊ូគាត់ឈឺធ្ងន់សម្រានមិនលក់ហើយចំណាយច្រើនក្នុង១ថ្ងៃៗ។ទោះឈឺតែចិត្តនៅអាណិតក្មេងៗកំព្រាដោយលោកតាទទួចឲ្យមហាជនជួយគិតគូគាត់ផងដោយខ្ទង់ចំណាយប្រចាំថ្ងៃរកមិនចង់ទាន់។

លោកតាហ្វុយហ្ស៊ូខ្លោចចិត្តអាណិតកុមារកំព្រាគ្មានទីពឹងគ្រាដែលខ្លួនធ្លាក់ខ្លួនរកអ្វីជួយមិនបាន អស់រយៈពេលជាង១ខែមកហើយដែលតារាកំប្លែងលោកតាហ្វុយហ្ស៊ូបានធ្លាក់ខ្លួនឈឺជំងឺប្រចាំកាយផ្នែកក្បាលជង្គុងដែលស្ទើរតែដើរមិនរួចទៅមុខ។ដ្បិតតែលោកតាឈឺពេញខ្លួនមែនប៉ុន្តែចិត្តនឹងអារម្មណ៍លោកតានឹកអាណិតក្មេងៗកំព្រាដែលលោកចិញ្ចឹមខ្លាចអត់អីហូបអត់ប្រាក់ទៅរៀនគ្រាដែលការចំណាយប្រចាំថ្ងៃមួយរយៈនេះខើចទៅៗ។

ដំណើរចេញមកទទួលអ្នកយកព័ត៌មានយើងដើរមួយៗប្រឹងទប់ជំហរខ្លាចដួលដោយសារតែការឈឺជំងឺក្បាលជង្គង់អតីតតារាកំប្លែងលោកតាហ្វុយហ្ស៊ូនៅតែចិញ្ចឹមកុមារកំព្រាជាច្រើននាក់ក្នុងផ្ទះរបស់លោកតាស្ថិតប្លុកបឹងកក់រាជធានីភ្នំពេញបានឲ្យដឹងថាលោកមានជំងឺជាតិស្ករឡើងហើយហើយដោយជំងឺរបស់លោកគឺឈឺចាប់ពីចង្កេះទៅរហូតដល់កជើងតែម្តងដោយសម្រាកដេកពួនមិនបាននោះទេដោយទៅពេទ្យទិញថ្នាំមិនត្រូវសោះដោយម្តងៗអស់៤ទៅ១០ម៉ឺនរៀលគ្មានប្រាក់រហូតនោះទេ។បើខ្ញុំឈឺមួយក្មេងៗនៅទីនេះត្រូវពិបាកដោយសារតែត្រូវចាយវាយហូបចុកការលេងភ្លេងត្រូវពឹងមកលើរូបលោកជាសំខាន់តែម្តង។អាការៈរបស់លោកមានជំងឺនេះគឺមិនបានដេកពេទ្យអ្វីនោះទេដោយយោងលើការគគ្មានលទ្ឋភាពតែម្តង។ម្យ៉ាងទៀតពេលឈឺប្រមាណមួយខែនេះចាប់ខ្លាំងតែម្តងដោយលោកចាយប្រាក់សន្សុះទុកមានការអីរវល់នោះក្នុង១ថ្ងៃចំណាយជាងម្ភៃម៉ឺនរៀលដែលរ៉ាប់រងក្មេងៗចំនួន១៤នាក់បុគ្គលិកស្ម័គ្រចិត្ត៣នាក់ដោយយ៉ាងតិចខ្ទង់ប៉ុណ្ណឹងតែបើគ្មានជំនួញនោះទេគឺមានតែដួលហើយមើលទៅ។លោកតាហ្វុយហ្ស៊ូបន្តទៀតថាយ៉ាងណាលោកតាសូមសម្តែងការដឹងគុណចំពោះសម្តេចតេជោហ៊ុន សែននិងលោកជំទាវដែលរមែងមានសណ្តានចិត្តជ្រះថ្លាជួយឧបត្ថម្ភគាំទ្រផ្តល់ជំនួយដល់ក្លិបរបស់លោកជាប្រចាំរាប់ឆ្នាំមកហើយដោយក្នុង១ឆ្នាំជួយអង្ករ២ទៅ៣តោននិងប្រាក់៥ទៅ៦លានជាប់រហូតមកមិនដែលដាច់សូម្បីតែបច្ចុប្បន្ននេះក៍នៅតែជួយព្រោះលោកទាំងពីរអាណិតអាសូរកុមារកំព្រានៅទីនេះឲ្យបានរស់បើគិតទៅ១៧ឆ្នាំមកហើយ។នឹកដល់សម្បុរជនលោកក៍អរគុណដល់ក្រុមនិស្សិតឯកឧត្តមហ៊ុន ម៉ានីដែលធ្លាប់ចុះមួយជួយជាថវិកាសំលៀកបំពាក់ស្បែកជើងកាតាបជាដើម។លើសពីនេះមានលោកជំទាវអ៊ឹង ស៊ីស៊័ននិងសម្បុរជនជាច្រើនទៀតមិនបានចាំព្រមទាំងសារព័ត៍មានតែងតែជួយផ្សេព្វផ្សាយពីព័ត៌មានលោករហូតឲ្យដើម្បីបានជ្រាប។យ៉ាងណាមិញរហូតមកទល់ពេលនេះលោកគ្មានចំណូលបានពីខាងណាទៀតនោះទេក្រៅពីប្រាក់ដែលបានសន្សំទុកពីមុនៗតែបែរជាមកចំណាយលើការឈឺស្កាត់រាល់តែថ្ងៃរកតែពេលទុកឲ្យក្មេងៗរៀនសូត្រហូបចុកមិនបានឡើយ។លោកតាដែលមានវ័យ៧៤ឆ្នាំហើយនៅតែចិញ្ចឹមចិត្តគិតដល់ក្មេងៗជាងគិតពីអាយុជីវិតខ្លួនបានលើកដៃសំពះដល់សប្បុរជនមេត្តាជួយដល់ក្រុមកុមារកំព្រារបស់លោកតាជាបន្តទៀតដើម្បីឲ្យគ្នាបានរស់រានបានល្អនិងអាចបន្តការសិក្សាទៅមុខទៀតគ្រាដែលលោកធ្លាក់ខ្លួនឈឺ១ខែនេះអត់មានបានជំនួយពីខាងណានោះទ។

ប្រការដែលលោកតាដាច់ចិត្តនេះមកពីអស់រំពឹងតែម្តងព្រោះលោកឈឺកន្លងមកមិនដែលហ៊ានប្រាប់គេនោះទេសុខចិត្តទ្រាំពីរនាក់ភរិយាដើម្បីកុំឲ្យគេមើលឃើញថាយើងពឹងគេប៉ុន្តែមកពីគិតថាក្មេងៗត្រូវការរស់ហើយយើងយកគ្នាមកចិញ្ចឹមត្រូវតែជួយគ្នារស់ឲ្យបានស្រួលខ្លះតាមលទ្ឋភាព។ដូចនេះហើយលោកមានតែពឹងលើសប្បុរជននោះទេដែលជួយក៍ដូចជាពឹងលើលោកឧកញ៉ាលោកជំទាវនិងមជ្ឈដ្ឋាននានាប៉ុណ្ណោះដែលជាក្តីរំពឹងរបស់លោក។

លោកហ្វុយហ្ស៊ូបានឲ្យដឹងថាលោកមានតែការរំពឹងផ្នែកសម្តែងខ្លះប៉ុណ្ណោះព្រោះថានៅពេលជិតចូលឆ្នាំនិងអំឡុងពេលចូលឆ្នាំលោកទទួលបានការកក់រចាំត្រុដិសម្តែងពីក្រុមរបស់លោកតាមតាមស្ថាប័នក្រសួងផ្សេងៗប្រមាណជា២០កម្មវិធីដោយនេះជាការសង្ឃឹមមានចំណូលដោយមិនថាផ្ទះធម្មតាឬក្រសួងប៉ុណ្ណានោះទេក្រុមរបាំលោកទទួលសម្តែងក្នុងតម្លៃ១លានរៀលជាប្រចាំដើម្បីបានប្រាក់ផ្គត់ផ្គង់កុមារកំព្រាយើង។

លោកតាហ្វុយហ្ស៊ូនិងភរិយាបានតស៊ូចិញ្ចឹមកុមារកំព្រាពីរនាក់ប្តីប្រពន្ឋនេះអស់ជាច្រើនឆ្នាំមកហើយដោយមានអតីតកុមារកំព្រាខ្លះគាត់បានរៀបការមានកូនចៅមានជំនាញដោយខ្លះដឹងគុណជួយជូនសាគុណខ្លះតាមទឹកចិត្ត។យ៉ាងណាលោកតាសប្បាយចិត្តដែលអនាគតក្មេងៗនៅទីនេះចេះដឹងរៀនសូត្របានល្អដែលមិនឲ្យសប្បុរជនខកចិត្តទើបលោកនិងភរិយាចេះតែប្រឹងតទៅទៀតដើម្បីក្មេងៗបើទោះជាពេលនេះឈឺជំងឺវាយឡុកបែបណាក៍ដោយ។                                                 

Tags:
  • ប្រិយមិត្ត
  • តារាកំប្លែង
  • កុមារកំព្រា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥