MENU
លោក ពេជ្រ ពៅ ប្រឡូកសិល្បៈដោយគ្មាន ខ្នងបង្អែក
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី២៦ មីនា ២០១៧, ០៨:២១ | ២,៣០០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ ព្រោះតែនិស្ស័យស្រឡាញ់សិល្បៈតារាសម្តែងរលកក្រោយលោក ពេជ្រ ពៅ បានស្រវេស្រាវាខំតស៊ូសម្តែងពីមួយទៅមួយបើទោះហត់នឿយផ្លូវជិតឆ្ងាយបែបណាឲ្យតែនិស្ស័យសិល្បៈរបស់ខ្លួនបានសម្រេចគោលដៅ។  ដោយសារតែគ្មានស្គាល់អ្នកណាក្នុងវិថីសិល្បៈតារាសម្តែងរាងសង្ហាវ័យក្មេងលោកពេជ្រ ពៅបានខិតខំរិះរកវិធីបំពេញការងារទៅក្នុងសួងសិល្បៈបានដោយសមត្ថភាពខ្លួនឯងបើត្រូវដើរតួសម្តែងលក្ខណៈបែបណាក៍លោកមិនដែលចុះចាញ់ព្រោះយល់ថាការគ្មានខ្នងបង្អែកគឺពិបាកប៉ុន្តែមានតែផ្លូវមួយត្រូវពង្រឹងសមត្ថភាពទេពកោសល្យដើម្បីឲ្យគេបានមើលឃើញមុននិងបានការងារបន្តទៀត។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងលោកពេជ្រ ពៅបានឲ្យដឹងថាខ្លួនចូលសិល្បៈពិតជាគ្មានខ្នងបង្អែកពីអ្នកណានោះទេ។ពីដំបូងលោកចូលទៅប្រកួតម៉ូដែលនៅឆ្នាំ២០១៦ជាប់លេខ២ក្នុងកម្មវិធីមួយ។លុះការងារគេឃើញរូបសម្បត្តិទាក់ទាញក៍មានភេសជ្ជៈអាដេថតស្ពតជូនជាតួឯកហើយបន្តទទួលការងារមកពីក្រសួងទេសចរណ៍ដោយថតបទទេសចរណ៍ចំនួន៣បទកនុងទឹកដីគិរីរម្យ។លើសពីនេះលោកបានទៅបង្ហាញសមត្ថភាពលេងហ្គេមផ្សេងៗនៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនសុំស្ងាត់បានលុយ។លោកបន្តថាក្រោយទទួលការងារថតស្បតបន្តិចបន្តួចក៍មានការទាក់ទងលោកឲ្យថតរឿងភាគមួយចំនួនដូចជានៅស្ថានីយ៍ទូរទស្សន៍អប្សរា នៅប៉ុស្តី៍លេខ៥ទើបទំនាក់ទំនងដែរព្រមជាមួយការត្រៀមថតរឿងខ្នាតធំមួយឬៀងទៀត។បន្តពីការថតសាច់រឿងលោកក៍បានខាងផលិតកម្មហង្សមាសអនុញ្ញាតិថតជាខារ៉ាអូខេជាមួយតារាចម្រៀងនៅទីនោះដែរ។

ទាំងអស់នេះលោកគិតថាជាសន្ទុះរីកចម្រើនក្នុងសិល្បៈបើទោះជាពេលនេះលោកមិនទាន់រីកសាយកេរ្តីឈ្មោះខ្លាំងក៍គិតថាសិល្បៈច្បាមមួយប្រាវបានលទ្ឋផលបែបនេះគិតថាជាការគាប់ប្រសើរមួយសម្រាប់រូបលោកផងដែរ។តតាំងជាមួយស្នាដៃខ្លួនឯងលោកនិងព្យាយាមពង្រឹងស្នាដៃឲ្យកាន់តែប្រសើរឡើងដើម្បីដុះខាត់សមត្ថភាពឲ្យគេមើលឃើញនិងមហាជបានស្គាល់ហើយរំពឹងថាបងប្អូននិងជួយលើកទឹកចិត្តគាំទ្រការសម្តែងរបស់លោកដើម្បីបានឈរជើងក្នុងវិថីសិល្បៈបានរឹងមាំបន្តទៀត។                             

Tags:
  • ពេជ្រ ពៅ
  • សិល្បៈ
  • ខ្នងបង្អែក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥