MENU
មេធាវីរដ្ឋាភិបាលបញ្ជាក់បន្ថែមលើបណ្តឹងប្តឹងលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី មានចេតនាធ្វើឲ្យចលាចលសង្គម
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០៥ សីហា ២០១៦, ២១:០៩ | ៤៨៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នៅព្រឹកថ្ងៃទី៥ខែសីហាលោកគីតិចមេធាវីការពារក្តីតំណាងសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីបានចូលបំភ្លឺតុលាការការពារលើពាក្យបណ្តឹងដែលលោកបានដាក់ប្តឹងលោកសមរង្ស៊ីនិងលោកស្រីថាក់ឡានីកាលពីថ្ងៃទី១ខែសីហាកន្លងមកនេះ។លោកបានប្រាប់អ្នកកាសែតថាលោកបន្ថែមនូវចំណុចមួយចំនួនទៀតដែលត្រូវដាក់ជូនតុលាការ។

លោកគីតិចបានលើកឡើងថាការចូលខ្លួនរបស់លោកមកតុលាការតាមដីកាកោះរបស់អយ្យការបន្ទាប់ពីលោកបានដាក់ពាក្យបណ្តឹងចំនួន២ផ្សេងគ្នាដោយប្តឹងឈ្មោះថាក់ឡានីនិងឈ្មោះសមរង្ស៊ីដែលគាត់បានចោទប្រកាន់លើសម្តេចតេជោនាយករដ្ឋមន្រ្តី។អ្វីដែលលោកបានបន្ថែមលើពាក្យបណ្តឹងនោះចំពោះឈ្មោះថាក់ឡានីនេះសកម្មភាពរបស់គាត់ដោយចេតនា។

លោកគីតិចបានលើកឡើងថាចំណុចដែលលោកត្រូវបន្ថៃមនោះដោយសំអាងថាទី១.លោកស្រីថាក់ឡានីបានរៀបចំនិងប្រមែមូលប្រជាជនមកចូលដោយប្រើទីកន្លែងសាធារណៈជាចេតនារបស់គាត់។ទី២.ក្រោយពីការស្លាប់របស់លោកបណ្ឌិតកែមឡីមានមនុស្សចាប់អារម្មណ៍ច្រើន។គាត់បានយកឱកាសនេះរៀបចំវេទិកានេះឡើងចេតនានិយាយឡើងឃាតកម្មលើបណ្ឌិតកែមឡីតែម្តង។ទី៣.គាត់ដឹងថាការដឹកនាំរបស់សម្តេចតេជោមានការីកចំរើននិងមានអ្នកគាំទ្រច្រើនដូច្នេះចំណុចទាំងបីនេះបញ្ជាក់ថាគាត់មានចេតនានិយាយទម្លាក់កំហុសលើសម្តេចនាយករដ្ឋមន្រ្តី។

លោកមេធាវីគីតិចបានលើកឡើងថាការទម្លាក់កំហុសអាចធ្វើឲ្យមានបញ្ឆេះកំហឹងចលាចលនៅក្នុងសង្គមនិងធ្វើឡើងដោយអសុច្ចចិត្តបំភ្លៃបំផ្លើសការពិតទម្លាក់កំហុសលើសម្តេចនាយករដ្ឋមន្រ្តីតែម្តង។ចំពោះលោកសមរង្ស៊ីវិញលោកមេធាវីក៍បានលើកឡើងថាលោកសមរង្ស៊ីបានសរសេរជាអក្សរបង្ហោះតាមបណ្តាញសង្គមហ្វេសមានលក្ខណៈទូលំលូលាយជាសកល។

លោកមេធាវីបានលើកឡើងថាដោយលោកសមរង្ស៊ីដឹកនាំសម្តេចតេជោមានអ្នកគាំទ្រច្រើននៅកម្ពុជានិងអន្តរជាតិ។លោកសមរង្ស៊ីក៍ដឹងដែរថាការសម្លាប់របស់បណ្ឌិតកែមឡីដោយមានអ្នកចាប់អារម្មណ៍គាត់ក៍ដូចលោកស្រីថាក់ឡានីដែរបានយកឱកាសនេះវាយប្រហារមកលើសម្តេចតេជោនិងចោទថាការរៀចំដោយរដ្ឋអំណាច។

លោកគីតិចបានលើកឡើងថាអំពើដែលលោកសមរង្ស៊ីបានលើកឡើងនេះប្រាសចាកនឹងច្បាប់ព្រហ្មទណ្ឌដោយគាត់ចង់ចំណេញនយោបាយ។នេះជាបន្ថែមលើអ្វីដែលលោកបានបន្ថែមលោកពាក្យបណ្តឹងដែលបានដាក់កាលពីពេលមុន។ចំពោះសំណង១០០រៀលនេះសម្តេចតជោចង់ឲ្យច្បាប់រកយុត្តិធម៌និងផ្តន្ទាសសម្រាប់សម្តេចកុំឲ្យមនុស្សនោះចេះតែដើរនិយាយលើបុគ្គលគេស្អាតស្អំ។

លោកមេធាវីបានលើកឡើងថាលោកបានស្នើតុលាការកោះហៅសាក្សីដែលបានស្តាប់ផ្ទាល់នៅកន្លែងវេទិកាតែមិនដឹងមានចំនួនប៉ុន្មាននាក់នៅឡើយទេ។នៅពេលសួរថាសម្លេងនោះត្រូវបានចុងចម្លើយថាសម្លេងនោះគេកាត់តទេ។តែលោកមេធាវីយល់ថាតុលាការមានវិធីពិនិត្យជាក់ស្តែងលើសម្លេងនោះពិតឬអត់៕

Tags:
  • មេធាវី
  • សម រង្ស៊ី
  • ថាក់ ឡានី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥