MENU
Facebook, Twitter, Google រងការប្តឹងពីបទ«ជួយដល់ក្រុម IS»
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី១៨ មិថុនា ២០១៦, ១៧:៣៣ | ៣៦៦ ដង | ចុចបញ្ចេញមតិ (០)

ក្រុមហ៊ុនទូរគមនាគមន៍ធំៗទាំង៣នៅលើពិភពលោក ទាំងបីកំពុងទទួលរងការប្តឹងពីគ្រួសារជនរង្គ្រោះនៅក្នុងការវាយប្រហារភេរវកម្មក្នុងទីក្រុងបារីសកាលពីពេលកន្លងមក។

គេហទំព័រCBS news កាលពីថ្ងៃទី​១៥ខែមិថុនា បានផ្សាយថា ឪពុករបស់ស្ត្រីរង្គ្រោះ​នៅក្នុងការបាញ់ប្រហារក្នុងទីក្រុងប៉ារីសកាលពីចុងខែវិច្ឆិកាឆ្នាំ​២០១៥ បានដាក់ពាក់បណ្តឹងប្តឹង ក្រុមហ៊ុន​Google, Facebook និង​Twitter ដោយលោកចាត់ទុកថា ក្រុមហ៊ុនធំៗទាំង៣នោះបានបំពាន់ច្បាប់ដោយបានជួយដល់ក្រុមភេរវកម្ម IS ក្នុងការវាយប្រហារពេលនោះ។ នៅក្នុងការវាយប្រហារនោះបានសម្លប់មនុស្សដល់ទៅ​១៣០នាក់។

កាលពីថ្ងៃទី​១៤ខែមិថុនា ឪពុករបស់នាង​Reynaldo Gonzalez ដែលស្លា់បនៅក្នុងការវាយប្រហារនោះ​បានដាក់ពាក់បណ្តឹងទៅកាន់តុលាការស្រុក នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ្ញា ដោយចោទប្រកាន់ក្រុមហ៊ុនទាំង៣ខាងលើ មានចេតនា អនុញ្ញាត្តិឲ្យក្រុម​IS ប្រើប្រាសបណ្តាញខាងលើដើម្បីជ្រើសរើសខ្មាន់កំាភ្លើង នឹងរ៉ៃអង្គាសប្រាក់សម្រាប់សកម្មភាពវាយប្រហារ តាមរយៈបណ្តាញសង្គមខាងលើ។

នៅក្នុងពាក្យបណ្តឹងនោះបានបញ្ចាក់ថា «ប្រសិនបើក្រុមហ៊ុន​Twitter,Facebookនិង Google(Youtube)មិនអនុញ្ញាត្តិឲ្យក្រុមនោះប្រើប្រាស់បណ្តាញរបស់ខ្លួនទេនោះក្រុមនោះក៏មិនគ្មានការរីកចំរើន បង្កើនចំនួនខ្មាន់កាំភ្លើងនិងហិរញ្ញវត្ថុជាបន្តបន្ទាប់។ ការផ្តល់ឧកាសនោះធ្វើឲ្យក្រុម​IS រីកចម្រើនជាបន្តបន្ទាប់ និងបលកការវាយប្រហារនៅគ្រប់ទិសទីបណ្តាលឲ្យកូនស្រីរបស់លោកនាង​Nohemi Gonzalez ស្លាប់នោះដែរ។ ការស្លាប់របស់ជនរង្គ្រោះស្លូតត្រងទាំងអស់ដោយការវាយប្រហារភេរវកម្មគឺផ្តើមចេញពីក្រុមហ៊ុនទាំងបីខាងលើ។

ចំណែកដំណាងក្រុមហ៊ុនទាំង៣បានប្រកាសថា ប្រសិនបើមានភសតាង ពីសកម្មភាពខុសច្បាប់ ខ្វះក្រមសីលធម៌ យើងនិងធ្វើការជាមួយក្រុមអ្នកច្បាប់។

នៅក្នុងពេលនោះក្រុមហ៊ុន​Google បានឲ្យដឹងថា ក្រុមហ៊ុនមិនបានពិក្សាអ្វីពីបញ្ហាប្តឹងខាងលើនោះឡើយ ប៉ុន្តែបានបញ្ចាក់ថា ក្រុមហ៊ុននេះបានហាមផ្សព្វផ្សាយវីដីអូដែលមានខ្លឹមសារជ្រើស​រើស និងជម្រុញឲ្យមានអំពើហឹង្សា ក្រុមហ៊ុននិងលុបចោលភ្លាមៗ។

តាមច្បាប់នៅអាមេរិក ក្រុមហ៊ុនអិនធឺណែត ត្រូវបានលើកលេងការទទួលខុសត្រូវចំពោះការប្រើប្រាស់ប្រព័ន្ធអិធឺណែតផ្សព្វផ្សាយឯកសាផ្សេងៗរបស់អតិថជន៕

 

 

Tags:
  • Facebook
  • ជួយដល់ក្រុម IS
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥