MENU
ក្មេងស្រីអាយុ ៧ឆ្នាំ ដាក់ពាក្យសុំការងារនៅ Google ទីបំផុត CEO នៃក្រុមហ៊ុន Google ឆ្លើយតបវិញយ៉ាងពិសេស
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៧ កុម្ភៈ ២០១៧, ១៤:៣៧ | ៧៨៤ ដង | ចុចបញ្ចេញមតិ (០)

យើងតែងតែសួរនៅកាន់ក្មេងតូចៗថា ធំឡើងចង់ធ្វើជាអ្វី ប៉ុន្តែយើងកម្រសួរថា តើពួកគេចង់ធ្វើការនៅទីណា ណាស់។ តែចម្លែកអីក្មេងស្រីអាយុ ៧ឆ្នាំ ម្នាក់ឈ្មោះ Chloe Birdgewater បានដាក់គោលដៅរបស់នាងទៅក្រុមហ៊ុន Google ។

បន្ទាប់ពីឪពុករបស់នាង បានបង្ហាញនាងនូវរូបភាពនៃការិយាល័យរបស់ក្រុមហ៊ុន Google ដែលមានកៅអីសាឡុងស្រស់ស្អាត (Bean bag chair) និងឧបករណ៍រំអិលគូថលេង (slide) ទើបនាងដឹងច្បាស់ក្រុមហ៊ុននេះសាកសមសម្រាប់នាងបំផុត។

ហេតុដូច្នេះទើបនាង បានសរសេរលិខិតដោយផ្ទាល់ដៃមួយទៅកាន់ក្រុមហ៊ុន Google ដោយបានបង្ហាញពីបំណងប្រាថ្នាចង់ធ្វើការនៅទីនោះ។

‍‍«លោកប្រធាន Google ជាទីនឹករលឹក

នាងខ្ញុំឈ្មោះ Chloe ហើយពេលខ្ញុំធំឡើង ខ្ញុំពិតជាចង់បានការងារមួយនៅ Google។ ខ្ញុំក៍ចង់ធ្វើការនៅក្នុងរោងចក្រសូកូឡា និងធ្វើការអ្នកហែលទឹកក្នុងព្រឹត្តិការណ៍អូឡាំពិចដែរ។»

នៅក្នុងលិខិតនោះ Chloe បានលើកឡើងពីលក្ខណៈ​សម្បត្តិរបស់នាង ដោយថា នាងចូលចិត្តកុំព្យូទ័រ និងឥឡូវនេះមាន Tablet មួយគ្រឿង ដែលនាងតែងតែលេងហ្គេមជាមួយវា។

លើលពីនេះ នាងក៍បានបង្ហាញអំណះអំណាងខ្លះថា៖ គ្រូរបស់ខ្ញុំប្រាប់ម៉ាក់ និងប៉ារបស់ខ្ញុំថា ខ្ញុំរៀនពូកែក្នុងថ្នាក់ ហើយខ្ញុំក៍ពូកែខាងការប្រកបអក្សរ អានអក្សរ និងបូកលេខ។

នេះបញ្ជាក់ថា នាងដឹងពីរបៀបលើកសរសើរពីលក្ខណៈសម្បត្តិរបស់នាងបានយ៉ាងល្អ។

ជាក់ស្តែងឪពុកម្តាយរបស់នាង តែងតែស្ងើចសរសើរនឹងគំនិតផ្តូចផ្តើម និងភាពវៃឆ្លាតរបស់នាងណាស់ ហើយអ្នកដទៃដែលស្គាល់នាងក៍ស្ងើចសរសើរនាងគ្រប់ៗគ្នាផងដែរ។

បន្ទាប់ពីបានទទួលពាក្សសុំការងាររបស់ Chloe លោក Sundar Pichi ដែលជា CEO ក្រុមហ៊ុន Google បានផ្ញើរសារឆ្លើយតបទៅនាងវិញ។

គាត់បានលើកទឹកចិត្តនាងអោយមានសុបិន្តធំ ដោយបានសរសេរថា៖ ខ្ញុំគិតថា ប្រសិនបើអ្នក បន្តការខំប្រឹងប្រែង និងដើរតាមសុបិន្តរបស់អ្នក អ្នកនឹងអាចទទួលជោគជ័យលើរឿងគ្រប់យ៉ាង ដែលអ្នកបានកំណត់។

ឪពុកក្មេងស្រី លោក Andy Birdgewater បានបង្ហោះសារឆ្លើយតបមួយលើបណ្តាញសង្គម LinkedIn ដើម្បីជាការអរគុណដល់លោក Pichi សម្រាប់ការចំណាយពេលសរសេរមកកាន់កូនស្រីលោក។

លោក Bridgewater បានសរសេរថា៖

«នាងបានបាត់បង់ទំនុកចិត្តជាខ្លាំង បន្ទាប់ពីនាងបានទទួលគ្រោះថា្នក់ដោយរថយន្តមួយគ្រឿងកាលពីពីរមីឆ្នាំមុន... ពិតជាអរគុណណាស់ ដែលលោកជាមនុស្សដែលស្ទើរតែគ្មានពេលទំនេរ តែអាចចំណាយពេលសរសេរលិខិតមកកាន់កូនស្រីខ្ញុំ ដែលធ្វើអោយសុបិន្តរបស់នាងអាចក្លាយជាការពិត។»

ប្រែសម្រួលដោយ៖ សិរីវុធ

Tags:
  • Google
  • CEO
  • Bridgewater
  • Tablet
  • Sundar Pichi
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥