MENU
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោកWTO
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២១ មីនា ២០១៧, ០៧:៥៥ | ៦៩៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការ ពាណិជ្ជ កម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស LDCs ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា និងប្រទេស LDCs ចំនួន៨ ផ្សេងទៀត។ កិច្ចប្រជុំតុមូលចិន ក៏នឹងជួយគាំទ្រដល់ប្រទេស LDCs ដែលបានក្លាយ ជាសមាជិកពេញសិទ្ធិ WTO ចូលរួមអនុវត្តមាត្រាទី១២ នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស (Marrakesh) ដែលផ្តោតសំខាន់លើសេចក្តីសម្រេចរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្នុងការដាក់បញ្ចូលប្រទេស LDCs សំឡេង ២/៣ ឲ្យក្លាយទៅជាសមាជិក WTO រៀងរាល់ឆ្នាំ។

ប្រធានបទដែលនឹងលើកយកមកជជែកក្នុងកិច្ចប្រជុំតុមូលចិននេះ រួមមានប្រធានបទ ពាក់ព័ន្ធបទពិសោធន៍នៃការត្រៀមខ្លួនចូលជាសមាជិក និងក្រោយពេលក្លាយជាសមាជិក WTO ដូចជាលក្ខខណ្ឌតម្រូវបញ្ហាប្រឈមនិងកាលានុវត្តភាពនិងកាតព្វកិច្ចដែលត្រូវបំពេញចំពោះមុខ។

សូមបញ្ជាក់ដែរថា ការទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតុមូលចិនលើកទី៥នេះ គឺចំពេលដែលប្រទេសកម្ពុជាត្រូវបានអង្គការពាណិជ្ជកម្មពិភពលោក WTO ជ្រើសរើសជាឯកច្ឆ័ន្ទយកប្រទេសកម្ពុជាធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច LDCs ដែលមានសមាជិកចំនួន៣៦ប្រទេស និងសមាជិកសង្កេតការណ៍ចំនួន៨ប្រទេសផ្សេងទៀតសម្រាប់អាណត្តិឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។

ការសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីអង្គការ WTO មើលឃើញប្រទេសកម្ពុជា ជាប្រទេសមានវឌ្ឍនភាពល្អប្រសើរលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយរៀងរាល់ឆ្នាំក្នុង មួយទសវត្សរ៍ ចុងក្រោយ នេះ។

នៅក្នុងតួនាទីជាប្រធានសម្របសម្រួលក្រុម LDCs ក្រោមក្របខណ្ឌ WTO កម្ពុជាមានកាតព្វកិច្ចសម្របសម្រួលជាមួយក្រុមប្រទេស LDCs ជាសមាជិកចំនួន ៤៨ប្រទេសដើម្បីទាញយកផលប្រយោជន៍ឲ្យបានអតិបរិមាពីភាពបត់បែននិងការលើកលែងពន្ធផ្សេងៗ ព្រមទាំងជំរុញសកម្មភាពអាទិភាពដែលនៅសេសសល់ ដើម្បីបញ្ចប់របៀបវារៈការអភិវឌ្ឍន៍ទីក្រុងដូហា (DDA) និងកិច្ចប្រជុំទីក្រុងដូហា។

សម្តេចតេជោអំពាវនាវឱ្យប្រទេសចូលជាសមាជិកអង្គការពាណិជ្ជកម្មមុននិងប្រទេសរីកចំរើននានា អនុគ្រោះឱ្យប្រទេសក្រីក្រនានាបានចូលជាសមាជិកWTOផង។សម្តេចស្នើរឱ្យបញ្ចូលទីម័រលេស ជាសមាជិក wto ដោយរំពឹងថា ទីម័រពិតជាមានសមត្ថភាព។

សម្តេចសូមកុគឱ្យប្រទេសអ្នកមានកុំរារាំងដល់ប្រទេសអ្នកក្រ ។សម្តេចចង់ឱ្យប្រទេសលើពិភពលោកដើរទៅមុខទន្ទឹមគ្នា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ សម្តេចបានលើកពីបទពិសោធន៍របស់កម្ពុជា ក្នុងពេលចូលជាដមាជិកwtoដំបូងកម្ពុជា មិនបានស្មើទីម័របច្ចុប្បន្នផង។ ប៉ុន្តែដោយការប្រឹងប្រែង កម្ពុជាបានបំពេញតួនាទីយ៉ាងជោគជ័យនិងកំពុងក្លាយជាប្រទេសមានបទពិសោធន៍ល្អមួយ ក្នុងចំណោមប្រទេសជាសមាជិកនានាអត់មានសារនយោបាយទេ។                                  

Tags:
  • កម្ពុជា
  • កិច្ចប្រជុំ
  • ពាណិជ្ជកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥