MENU
កម្ពុជារៀបចំសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៧នៅសណ្ឋាគារសុខាភ្នំពេញ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ១២:២៤ | ៦៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់សន្និសីទកាសែត មុនពេលចាប់ផ្តើម វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញ។បើនិយាយពីយុវជនចំពោះការងារទោះបីធ្វើការនៅអង្គភាពណាឬប្រឆាំងរដ្ឋាភិបាលក្តី។

សម្តេចតេជោបានលើកឡើងថា ”យើងដឹងថាប្រទេសកម្ពុជាដែលឆ្លងកាត់របបប៉ុលពតនិងជាប្រទេសមួយមានការកាប់សម្លាប់។បើមិនមានរលំរបបប៉ុលពតទេពលរដ្ឋកម្ពុជាមិនត្រូវបានសង្គ្រោះនោះទេ”។សម្តេចបានលើកឡើងថាការត្រៀមរៀបចំខ្លួនរបស់យើងការអប់ចាប់តាំងពីបថមសិក្សាដល់មហាវិទ្យាល័យ។បើគ្មានធនធានមនុស្សទេគេមិនអាចដាក់ការវិនិយោគឬរោងចក្រនានាឡើយ។

សម្តេចបានលើកឡើងថា មានអ្នកវិនិយោគបានលើករោងចក្រពីប្រទេសម៉ាឡេស៊ី មកកម្ពុជាដែលគេមិនដាក់នៅវៀតណាមនិងថៃទេតែបានដាក់នៅក្នុងប្រទេសកម្ពុជា។សម្តេចបានលើកឡើងថា ”ប្រទេសកម្ពុជាមិនមែនជាធុងសំរាមសម្រាប់បច្ចេកវិទ្យានោះទេ”។ប្រទេសកម្ពុជានឹងទៅជាបណ្តាញសហគមន៍បណ្តាញអាស៊ាននៅពេលខាងមុខនេះ។

សម្តេចលើកឡើងថាចំពោះផ្លូវមួយខ្សែក្រវ៉ាត់មួយនេះសម្តេចបានសសើររបស់ចិនដែលបានដាក់ចេញនូវយុទ្ធសាស្រ្តនេះដើម្បីសង្រ្គោះសេដ្ឋកិច្ចរហូតដល់អឺរ៉ុប។អ្នកទទួលបានផលគឺអាស៊ានដែលបាននាំចេញទៅកាន់ចិនច្រើនជាងចិននាំចូលផ្សារអាស៊ាន។ចិនបានដាក់ទុនជាង៤០លានដុល្លារអាមេរិកសម្រាប់ប្រទេសដទែ។មានកិច្ចព្រមព្រៀងជាង១០និងត្រូវបានចុះហត្ថលេខាមុខ។

សម្តេចហ៊ុនសែនបានថ្លែងថា អ្នកកាសែតម្នាក់ឈ្មោះសាំង សុឥរិទ្ធដែលបានធ្វើការឲ្យកាសែតដេលីជាង២០ឆ្នាំធ្លាប់ខ្លួនឈឺសម្តេចបានជួយ២ម៉ឺនដុល្លារអាមេរិកនៅពេលដែលកាសែតនេះបានយកចិត្តទុកដក់។សម្តេចបានលើកឡើងនេះជាទឹកចិត្តខ្មែរដូចគ្នាទោះបីអ្នកនោះធ្វើការឲ្យកាសែតនិងវិទ្យុប្រឆាំងរដ្ឋាភិបាលឬកាសែតបរទេសក្តៅ។សម្តេចសូមឲ្យអ្នកកាសែតនោះសរសេរប្រសាសន៍សម្តេចឲ្យបានត្រឹមត្រូវនិងមិនចង់ឮថាអ្នកកាសែតទាំងនោះជាខ្ញុំកញ្ជះបរទេសបទេសនោះទេ។

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីអាស៊ាន ២០១៧ (World Economic Forum on ASEAN 2017) នៅ សណ្ឋាគាសុខាភ្នំពេញ។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន និងរដ្ឋមន្ត្រីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពាណិជ្ជករ វិនិយោគគិន ជាតិនិងអន្តរជាតិនឹងអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នេះ ក្នុងនោះគឺមានប្រមុខដឹកនាំប្រទេស មួយចំនួនដូចជា លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក រ៉ូឌ្រីហ្គោ រ៉ូ ឌុយតឺតេ (Rodrigo Duterte)ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលលីពីន និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ព្រមទាំងមានតំណាងប្រមុខរដ្ឋរដ្ឋាភិបាល និងរដ្ឋមន្ត្រីជាច្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មួយចំនួនទៀត៕                                                                       

Tags:
  • កម្ពុជា
  • សន្និសីទ
  • អាស៊ាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥