MENU
ប្រមុខការទូតកម្ពុជាថ្លែងថា “មិនមែននយោបាយអព្យាក្រិត្យនាំឲ្យប្រទេសកម្ពុជា កើតមានសង្រ្គាមនោះទេ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ០៧:៤៧ | ១,១២៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   លោកទេសរដ្ឋមន្រ្តីប្រាក់សុខុខរដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបតិបត្តិការអន្តរជាតិបានថ្លែងនៅថ្ងៃទី៣០ខែឧសភាថា ”មិនមែនអាព្យាក្រិត្យបាននាំមកនូវសង្រ្គាមដល់ប្រទេសកម្ពុជាដែលមានរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះទេគឺ ដោយសារអ្នកចូលរួមជាមួយជាមួយមហាអំណាចនិងប្រទេសមហាអំំណាចដោយសារការប្រកួតប្រជែងសពាវុធនិងកម្លាំងយោធា។

លោកប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិប្តិការអន្តរជាតិថ្លែងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនថថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧ថាកម្ពុជាកំពុងដើរលើផ្លូវត្រូវរបស់ខ្លួនក្រោមការដឹកនាំរបស់សម្តេចេជោហ៊ុនសែននាយករដ្ឋមន្រ្តីទោះបីជាមានបញ្ហាក្នុងតំបន់និងពិភពលោកប្រែប្រួលទាំងស្ថានភាពនយោបាយនិងសេដ្ឋកិច្ចក៍ដោយ។ដែលកម្មវិធីនេះរៀបចំឡើងដោយសភាពសហព័ន្ធយុវជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានថ្លែងទៅកាន់និស្សិត យុវជននិងមន្រ្តីរាជការប្រមាណ៣០០នាក់ ក្នុងបបាកឋាដែលមានរយៈពេលជាង១ម៉ោងថា ការជាប់ឆ្នោតរបស់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងបញ្ហានៅសហភាពអឺរ៉ុបដែលមានប៉ូលលិចនិងប៉ូលជើង។ការចប់សង្រ្គាមលោកលើកទី២និងការប្រែក្លាយពិភពលោកពីប៉ូលពីរមកប៉ូលតែមួយ ។លោកថាសំខាន់កម្ពុជាខ្លួនឯងត្រូវដឹងថាខ្លួនមកពីណានឹងត្រូវទៅកាន់កន្លែងណានេះទើបវាសំខាន់ដើម្បីចៀសវាងពីរលកនយោបាយរបស់អាមេរិកនិងចិន។

ចំពោះការការពារបូរណភាពទឹកដីវិញលោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន បានលើកឡើងថាកងទ័ពកម្ពុជាបានតបតជាមួយទាហានថៃដោយប្រើរយៈពេលប្រមាណ១០នាទីបាញ់តបដោយកាំភ្លើងដែលគេថាកាំភ្លើងអេតចាយ។ពេលនោះកងទ័ពថៃបានទូរស័ព្ទសុំការចរាចរគ្នាបញ្ឈប់ការបាញ់គ្នានៅតាមតំបន់ប្រាសាទព្រះវិហារ។

និស្សិតម្នាក់ឈ្មោះស៊ុន សុខមេសា បាន សួរថាភាពព្យាក្រិត្យរបស់កម្ពុជានៅបន្តទៅឬទេខណៈពេលអតីតកាលមានការលើកឡើងថាសង្រ្គាមបានឆាបឆេះកម្ពុជាពីរបបសង្គមរាស្រ្តនិយមដល់របបសាធារណរដ្ឋខ្មែររបស់លោកលន់ ណល់។ពេលនោះថៃបានងាកទៅអាមេរិកផុតសង្រ្គាមនិងវៀតណាមងាកទៅកុម្មុយនិស្តសូវសៀតក៍ផុតសង្រ្គាមដែរតែកម្ពុជាមានសង្រ្គាមជាង៣០ឆ្នាំ?

ទោះបីយ៉ាងណាលោកទេសរដ្ឋមន្រ្តីបានប្រាប់ដល់និស្សិតថាហេតុអ្វីបានជាកម្ពុជាមានទំនាក់ទំនងជាមួយប្រទេសចិន?លោកថា ព្រោះចិនជាម្ចាស់ជំនួយមួយដ៍ធំមកកម្ពុជាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានភាគច្រើនមកពីប្រទេសចិន។រោងចក្រចិនជាង១០០នៅកម្ពុជានិងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនជារបស់ក្រុមហ៊ុនចិន។ចិនបានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិនិងសម្លៀកបំពាក់កម្ពុជានាំទៅកាន់អាមេរិក។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថាចំពោះអាមេរិកវិញលោកបានអរគុណចំពោះអាមេរិកព្រោះទំនិញពីកម្ពុជាទៅអាមេរិក។លោកថា៖អាព្យាក្រិត្យឬមិនអាព្យាក្រិត្យនោះយើងត្រូវមើលថាឧទាហរណ៍ថាកប៉ាល់ចិននិងអាមេរិកជានាវាធំពីរកំពុងបើកលើមហាសមុទ្រ។នៅពេលណាឃាត់បើកបរទាំងនាក់ស្រួលមិនសូវមានរលកទេ។តែបើគាត់ឈ្លោះគ្នាបង្កជារលកធំ ហើយរលកធំនោះវានឹងប៉ះពាល់ទូកតូចៗរបស់យើង(ប្រទេសកម្ពុជា)យើងនិងប្រទេសដទៃទៀត។តែយើងគ្មានអំណាចអីទៅប្រាប់គាត់ថាអ្នកឯងបើកបរទៅនោះបន្តិចទៅ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ”សំខាន់ប្រទេសកម្ពុជាយើងត្រូវតែចាក់ចង្កូតធ្វើយ៉ាងមេចកុំឲ្យរលកនៃកប៉ាល់នៃប្រទេសចិននិងអាមេរិកប៉ះមកលើយើងជាទូកតុចអាចលិចបាននោះវាជារឿងសំខាន់ណាស់”។លោកថាប្រសិនបើប្រទេសធំៗទាំងពីរនេះគេល្អនឹងគ្នាក៍វាជះឥទ្ធិពលល្អដល់ប្រទេសនានាក្នុងពិភពលោកដែរ។នៅពេលដែលគ្មានសង្រ្គាមវានឹងឲ្យពិភពលោកមានសុខសន្តិភាពដែរ។

ទាក់ទងនឹងបញ្ហាកម្ពុជាវិញលោកទេសរដ្ឋមន្រ្តីបានថ្លែងប្រាប់និស្សិតទៀតថាបញ្ហារវាងព្រំដែននិងប្រាសាទកម្ពូជានិងសៀម។ពេលនោះបារាំងបានទាមទារមកឲ្យកម្ពុជាវិញមុនពេលទទួលបានឯករាជ្យជាតិឆ្នាំ១៩៥៣។បន្ទាប់ពីបានស្គាល់សុខសន្តិភាពមិនបាន២០ឆ្នាំផងកម្ពុជាក៍បានធ្លាក់ក្នុងសង្រ្គាមសាជាថ្មី។ដំបូងសង្រ្គាមវៀតណាម មានការទម្លាក់គ្រាប់បែកលើផ្លូវលំហូជីមិញនិងគ្រប់ខេត្តទាំងអស់របស់កម្ពុជា។ក្រោយមកបានជាលោកលន់ ណល់រួបរួមជាមួយអាមេរិកក្នុងសង្រ្គាមឥណ្ឌូចិននិងបន្ទាប់មកមានការច្បាំងគ្នាទៀត។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា បញ្ហាវិវាទរវាងចិននិងហ្វីលីពីនលើដែនទឹកក្នុងសមុទ្រចិនខាងត្បូងបានឈានដល់ការប្រទាំងប្រទើសគ្នារហូតដល់ឡាវជាប្រធានអាស៊ានមិនអាចចេញសេចក្តីថ្លែងរួមបានផង។ពេលនោះយើមិនអាចយកប្រេងទៅចាក់លើភ្លើងនោះទេខណៈដែលចិនបានប្រកាសថាមិនទទួលយកចេញសេចក្តីសម្រេចណាមួយរបស់តុលាការក្រុងឡាអេទេ។

លោកបានលើកឡើងថា បញ្ហាជម្លោះរវាងចិននិងហ្វីលីពីននេះមិនទាក់ទងនឹងកម្ពុជាទេ។ជំហរបស់កម្ពុជាមិនជាប់ពាក់ព័ន្ធទេដែលពេលកិច្ចប្រជុំកំពូលអាស៊ាននៅឡាវនោះបើមិនអាចចេញសេចក្តីថ្លែងការណ៍បានទេវាបាក់មុខឡាវ។តែនៅពេលប្រជុំអាស៊ាននៅហ្វីលីពីលោកប្រធានាធិបតីហ្វីលីពីនថាមិនលើយកបញ្ហាសមុទ្រចិនខាងត្បូងមកនិយាយទេជារឿងចិននិងហ្វីលីពីនទេមិនមែនជារឿងអាស៊ានទេ។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថាកំឡុងការដឹកនាំដោយរបបសាធារណរដ្ឋខ្មែររបស់លោកលន់ ណល់បានចូលដៃជាមួយអាមេរិកមានចម្បាំងកើតឡើងច្បាំងគ្នារហូតតាមខេត្តនិងនៅសល់តែទីក្រុងភ្នំពេញព្រមទាំងបណ្តាលឲ្យមនុស្សស្លាប់ច្រើនណាស់។ការមិនចូលបក្សសម្ព័ន្ធនេះហើយដែលនាំដល់រដ្ឋប្រហារដោយរបបលន់ ណល់កើតឡើង។នេះដោយសារតែមហាអំណាចនិងអ្នកដែលជឿលើមហាអំណាចមួយចំនួននាំការអន្តរាយដល់ខ្លួន។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់គោលនយោបាយអព្យាក្រិត្យតាំងពីឆ្នាំ១៩៩៣មិនមានបញ្ហាអ្វីទេជាង២០ឆ្នាំមកហើយ។ពីសង្រ្គាមផ្ទៃក្នុងបន្តិចបន្ទួចបានបញ្ជប់ដោយមានការឯកភាពជាតិយើងហើយតើ។តែបើនិយាយពីវៀតណាមវិញគេមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយចិននិងអាមេរិក។ថៃវិញមានទំនាក់ទំនងជាមួយអាមេរិកមែនតែគេមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនធំណាស់។

លោកទេសរដ្ឋមន្រ្តីបានអះអាងថាពេលនេះកម្ពុជាបានកំពុងបែរពីអ្នកការទូតប្រពៃណីទៅជាអ្នកទូតបែបទេសចរណ៍ សេដ្ឋកិច្ចនិងវប្បធម៌ក្នុងការងារទាក់ទាញអ្នកវិនិយោគនិងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាវិញ។កាលពីឆ្នាំ២០១៦យើងទទួលបានទេសចរជាង៥លាននាក់ ហើយអ្នកទាំងនោះនាំមកនូវការងារ៥លាននាក់ដល់កម្ពុជា បន្ទប់ស្នាក់នៅ ការចំណាយនានានាំចូលមកដល់សេដ្ឋកិច្ចជាតិយើង។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ”យើងត្រូវដើរទៅមុខជានិច្ច។មិនមែននយោបាយអព្យាក្រិត្យនាំមកនូវសង្រ្គាម”។ដូចការលើកឡើងនោះទេដែលពេលនេះយើងនៅក្នុងចំណោមអ្វីដែរ។យើងមានទំនាក់ទងល្អជាមួយចិនផ្នែកពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធនានា មានរោងចក្រចិនច្រើនណាស់។ទំនិញយើងបានទៅកាន់អាមេរិកធំជាងគេ ហើយបានអរគុណដល់អាមេរិកដែលបាននាំចូលទំនិញពីកម្ពុជាយើង។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថារដ្ឋាភិបាលកម្ពុជាសព្វថ្ងៃមិនមែនជារដ្ឋាភិបាលកុហក មិនមែនជារដ្ឋាភិបាលសន្យា តែអ្វីធ្វើសម្រាប់ផលប្រយោជន៍ជាតិទាំងមូល។មន្រ្តីម្នាក់ៗធ្វើការងារសម្រាប់ការងារប្រយោជន៍ជាតិជាធំ។លោកបានលើកឡើងថាពេលលោកជារដ្ឋមន្រ្តីការបរទេសរាល់ការចរចារជាមួយបរទេសមិនទាន់ទាន់មានការបរាជ័យម្តងណាទេ។

ចំពោះប្រទេសមហាអំណាចវិញលោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ចំពោះអាមេរិកវិញបានវាយប្រហារអាហ្គានីស្ថានដូររបបថ្មីនិងបានវាយអ៊ីរ៉ាក់។ថវិកាយោធាអាមេរិកពេលនេះធំជាងគេបើប្រៀបធៀបនឹងប្រទេស៨ធំនៅលើពិភពលោក។សង្រ្កាមលោកលើកទី២ចប់១៩៤៦ដែលមានសម្ព័ន្ធភាព៥ប្រទេសដែលពេលនេះបានក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប ។ពួកគេបានបែងចែកអំណាចគ្នារុស្ស៊ីនិងការបែងចែកអំណាចគ្នាកាន់កាប់អាល្លឺម៉ង់មានពីរ។វៀតណាមបែងជាពីរ កូរ៉េមានពី២ តែពេលនេះទីកក្រុងបែឡាំងបានរួមគ្នា។កាលពីពេលមុនអាល្លឺម៉ង់ម្ខាងបានចូលរួមជាមួយអាមេរិកនិងម្ខាងរុស្ស៊ី។

លោកទេសរដ្ឋមន្រ្តីអះអាងថា សង្រ្គាមត្រជាក់បានចប់នៅក្នុងឆ្នាំ១៩៩១ពេលសហភាពសូវៀតបានដោលរលំ។ពិភលោកបានក្លាយពីទ្វប៉ូលមកឯកប៉ូលដែលសហរដ្ឋអាមេរិកជាមហាអាណាចមួយដែលមិនអាចប្រកែកបាន។នៅក្រោយសង្រ្គាម២៥ឆ្នាឈ្នះអតីតសហាភាពសូវៀតឧត្តមភាពត្រួតត្រារបស់របស់អាមេរិកនៅតែធំធេងប៉ុន្តែឧត្តមភាពនេះត្រូវទទួលរងការប្រកួតប្រជែង។

លោកទេសរដ្ឋមន្រ្តីលើកឡើងថា អាមរិកនៅតែមានឧត្តមភាពលើសគេខាងនយោបាយ យោធា សេដ្ឋកិច្ច បច្ខេកទេស វិទ្យាសាស្រ្តនិងវប្បធម៌។អាមេរិកបានបង្កើនចំនួនថវិកាលើយោធាក្រោយពេលដែមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបានវាយរលំ។ពេលនោះអាមរិកបានវាយប្រហារអាហ្គានិស្ថាននិងអីរ៉ាក់។

ប៉ុន្តែអាមេរិករងនូវវិបត្តិសេដ្ឋ ហិរញ្ញវត្ថុ និងបំណុលសាធារណៈដែលបណ្តាលមកពីការជាប់ផុងក្នុងសង្រ្គាមនៅអ៊ីរ៉ាក់និងហ្គានីស្ថាន។អាមេរិកចុះខ្សោយឯកប្រទេសទៀតឡើងខ្លាំង។ក្នុងប៉ុន្មានទសត្សចុងក្រោយនេះនៅពេឡសេដ្ឋកិច្ចនៃប្រេទេសឧស្សាហកម្មកម្មធំៗមានការថមថយប្រទេសផ្សេងទៀតពិសេសBRICS(ប្រហ្ស៊ិល រុស្ស៊ី ឥណ្ឌា ចិននិងប្រទេសអាហ្វ្រិកខាងត្បូង។

ប្រទេសគឺតួអង្គជាមហាអំណាចដែលបានរះឡើងឬរះឡើងជាថ្មី ហើយដែលបង្ហាញឲ្យឃើញថាពេលនេះមគេមានទម្ងន់ខាងនយោបាយសេដ្ឋកិច្ច យោធា គ្រប់គ្រាន់ ដើម្បីតថ្លៃទាមទារឲ្យរាល់ការសម្រេចលើកកិច្ចការសំខាន់ៗនៃពីភពលោកត្រូវតែមានគេចូលរួម។ប្រទេសBRICSនេះមានចំនួនមនុស្សច្រើន។រុស្ស៊ីនិងចិនដែលពេលនោះរុស្ស៊ីត្រូវបានគេមើលងាយដោយសារតែដួលរលំសហភាពសូវៀត។

ការងើបឡើងវិញនៃមហាយក្សក្រោយរជ្ជកាលលោកពូទីន។មហាអំណាចនុយក្លេអ៊ែរទី២ មហិច្ឆតាមិនលាក់លៀម ចេញយន្តហោះចម្បាំងនាវមុជទឹកអន្តរាគមន៍នីរដ្ឋចរាចជំហរតាំងនីសេរីអីរ៉ង់ គ្លីមា អន្តរាគំន៍ នៅអ៊ុយក្រែននិងអឺរ៉ុប។រុស្ស៊ីលែងខ្ចីលុយដូចបណ្តាឆ្នាំ១៩៩០ទៀតទេ។

លោកDeng Xipingប្រទេសចិនជម្រុញកំណែងទម្រង់ទំនើបកម្ម៤យ៉ានៅឆ្នាំ១៩៧៨លើកកសិកម្ម ការពារជាតិ ឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។កណើន៩%ក្នុងរយៈពេលជាង៣០ឆ្នាំ។មនុស្ស៤៥០០លាននាក់បានរួចផុតពីភាពក្រីក្រចិនមានប្រជាជនច្រើជាងគេនិងជាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក។ចិនបានឲ្យអាមេរិកខ្ចីលុយនិងប្រទេសនៅអឺរ៉ុបខ្ចីលុយផង។

លោកបន្តថានៅពេលបញ្ហាសមុទ្រចិនខាងត្បូងប្រទេសនៅអឺរ៉ុបមួយចំនួនមិនហានចេញសេក្តីថ្លែងការណ៍ដែលខ្លាំងទេព្រោះខ្លាចលែងឲ្យខ្ចីលុយ។ក្រៅពីនេះអង្គការភារវកម្មនិងឧកិដ្រកម្មនានា។សង្គមស៊ីវិល(NGOs)ដែលមានតួនាទីកាន់តែងើបឡើង។ISISក្រុមភេរវកម្មបានប្រែធាតុមានទឹកដីមានកងទ័ពមានធនធានហិរញ្ញវត្ថុ។វិបត្តិជនភៀសខ្លួនហូរចូលសហភាពអឺរ៉ុប។

លោកថាពិភពលោកសព្វថ្ងៃប្រែប្រួលយ៉ាងស្មុកស្មាញប្រឈមនឹងភាពមិនច្បាស់លាស់។ការចុះខ្សោយនៃលោកខាងលិច។ជញ្ជីងធ្ងន់មកខាងតំបន់អាស៊ីប៉ាស៊ីហ្វិកដឹកនាំដោយការរះឡើងរបស់ចិន។ការងើបឡើងយាងពិកប្រាកដរបស់BRICSដែលពង្រឹងនិន្នាការពហុប៉ូល។នៅមានតំបន់ក្តៅនិងប្រកបដោយហានិភ័យជាច្រើន។ការថយក្រោយនៃសណ្តាប់ធ្នាប់អន្តរជាតិ(ដែលងើបឡើងក្រោយសង្រ្គាមលោកលើកទី២)និងមានការប្រឈមធំៗជាច្រើនដែលតរូវដោះស្រាយរួមគ្នា។

លោកាបានលើកឡើងថនយោបាយរបស់ប្រទេសណាក៍ដោយតែងដើរតាមកត្តាប្រវត្តិសាស្រ្តភូមិសាស្រ្តនិងផលប្រយោជន៍នៃប្រទេសនោះ។បន្ទាត់នយោបាយការបរទេសកម្ពុជាត្រូវបានចែងក្នុងមាត្រា៥៣,៥៤,និង៥៥នៃរដ្ឋធម្មនុញ្ញ។បន្ទាត់នយោបាយដែលត្រូវបានចែងនាឆ្នា១៩៩៣នៅតែជាគោលការណ៍គ្រឹះនៃនយោបាយក្រៅប្រទេសរបស់កម្ពុជាទោះបីជាមានការប្រែប្រួលនៅលើភពលោកនិងក្នុងប្រទេសរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។

ពិនិត្យទម្ងន់របស់ប្រទេសយើងគឺសន្តិភាព ស្ថេរភាព បើគ្មានសន្តិភាពស្ថេរភាពកុំថានិយាយពីការអភិវឌ្ឍប្រទេសឬអ្វីផ្សេងទៀតនោះ។នយោបាយការបរទេសធកវើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ។ផ្អែកលើកស្ថានភាពនៃពិភពលោក ផ្អែកលើតម្រូវការសមត្ថភាពនិងលទ្ធភាពរបស់យើងផ្ទាល់ នយោបាយការបរទេសត្រូវរៀបចំឡើកដើម្បីបម្រើផលប្រយោជន៍របស់ជាតិនិងប្រជាពលរដ្ឋកម្ពុជាគឺដើម្បីលើកស្ទួយនិងការពារអធិបតេយ្យ បូរណភាពទឹកដីការពារសន្តិសុខជាតិ ស្ថិតភាពនយោបាយនិងការអភិវឌ្ឍន៏សេដ្ឋកិច្ច។

ប្រែពីនយោបាយការទូតប្រពៃណីមកជានយោបាយការទូតសេដ្ឋកិច្ច វប្បធម៌។ផ្នែកលើស្ថេរភាពផ្ទៃក្នុង ខិតខំអនុវត្តគោលនយោបាយពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគដើម្បីជំរុញការនាំចេញដែលនឹងទាញកំណើនការងារផលិតផលនិងចំណូលក្នុងស្រុកក។

ពង្រឹងពង្រីកទំនាក់ទំនងខាងនយោបាយនិងសេដ្ឋកិច្ចជាមួយគ្រប់ប្រទេសទាំងអស់ដោយឈរលើគោលការណ៍គោរពគ្នាទីវិញទៅមកគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នានិងដើម្បីផលប្រយោជន៍នៃប្រទេសនិងប្រជាជន។

កញ្ញហុង គង្គាបុស្សបានសួរថាមានការបង្ហោះនូវរូបភាពដែលមានលក្ខណៈប្រាំងនិងបានធ្វើឲ្យមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល?

លោករដ្ឋមន្រ្តីបានថ្លែងឆ្លើយតបថា រដ្ឋាភិបាលកម្ពុជាពេលនេះមិនមែនជារដ្ឋាភិបាលសន្យា ភូតកុហក នោះទេ។យើងត្រូវតែពិភាក្សានិងពិចារណាទាំងអស់គ្នា។នៅពេលនោះកាលពីប្រជុំអាស៊ាននៅប្រទេសឡាវ។មានការខិតខំរបស់កម្ពុជាដែលបានរកច្រកចេញមិនបានទេពេលនោះឡាវមិនអាចរកចំណុចចេញរួមបានទេ។

លោកស៊ុន មេសានិស្សិតម្នាក់លើកឡើងថាចំពោះសំណួរដែលបានសួរថាកម្ពុជានៅតែប្រកាន់គោលយោបាយអព្យាក្រិតដដែលដូចដែលសម្តេចឪប្រកាន់គោលនយោបាយនេះដែរឬទេ?ការប្រកាន់បែបនេះបានធ្វើឲ្យសង្រ្គាមឥណ្ឌូចិនអាមេរិកបានវាយប្រហារ។ដែលពេលនោះថៃចូលខាងអាមេរិកនិងវៀតណាមបានចូលជាមួយកុម្មុនិស្ត។តែសង្រ្គាមបានបន្តឆេះដល់កម្ពុជាជាងច្រើនឆ្នាំ?។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងពីការសម្របសម្រួលដល់ការចេញសេចក្តីថ្លែងរួមរបស់ប្រទេសឡាវជាប្រធានអាស៊ាន។នៅពេលដែលសេចក្តីថ្លែងរួមអាស៊ាននេះមិនចេញប្រទេសឡាវនឹងបាក់មុខ។ចំពោះបញ្ហានេះកម្ពុជាមិនបានចំណេញបានអ្វីទេនិងមិនមានទាក់ទងនឹងសមុទ្រចិនខាងត្បូងដែលបានដាក់ឃ្លាថា”គោរពពេញលេញលើច្បាប់តុលាការនិងការទូត”។នៅពេលនោះលោកនាយករដ្ឋមន្រ្តីឡាវបានទាក់ទងមកកម្ពុជាឲ្យដល់ឡាវបើមិនដូច្នេះទេមិនអាចចេញបានទេ។           

Tags:
  • ការទូត
  • កម្ពុជា
  • នយោបាយ
  • អព្យាក្រិត្យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥